យើងដឹងហើយថាប្រជាជនខ្មែរតែងតែគោរពនឹងមានជំនឿលើបារមីដួងព្រលឹង វិញ្ញាណដូនតាឬបុព្វបុរសជំនាន់ដើម ជាពិសេសប្រជាជនខ្មែរជឿទៅលើអទិទេព ទេវតា ដោយជឿថាព្រលឹងទាំងអស់នោះនឹងតាមថែរក្សាការពារមនុស្សលោកទាំងពួងទៅតាមនិស័្សយផលបុណ្យដែលមនុស្សម្នាក់ៗមាន។ ដូច្នេះហើយសញ្ញាទាំង៧យ៉ាងនោះមានដូចជា៖
១.ប្រាប់រឿងពិតអោយយើងដឹងក្នុងសុបិន្ត៖ តែងតែអោយយើងសុបិន្តឃើញហេតុការណ៍ចម្លែកៗដែលទាក់ទងនឹងខ្លួនយើងឬមនុស្សដែលនៅក្បែខ្លួនយើងជាដើម ហើយបុគ្គលទាំងនោះតែងតែដឹងរឿង នឹងហេតុការណ៍ផ្សេងៗដែលកើតឡើងមុនជានិច្ច។
២.អោយយើងឃើញវិញ្ញាណស្រស់ៗជាញឹកញាប់៖ ការអាចមើលឃើញវិញ្ញាណផ្សេងៗនោះ ពុំមែនមានអ្នកណាចេះតែមើលឃើញឡើយ ទាល់តែមនុស្សដែលមាននិស្ស័យជាមួយនឹងវិញ្ញាណទើបអាចមើលឃើញបាន។
៣.អោយដឹងតាមរយះអារម្មណ៍៖ ពួកគេតែងតែដឹងហេតុការណ៍ចម្លែកៗមុនជានិច្ចតាមរយះផ្លូវអារម្មណ៍របស់ពួកគេ ដែលប្រាប់អោយពួកគេត្រៀមខ្លួនឬការពារខ្លួនទុកជាមុនពីរឿងដែលមិនល្អជាដើម។
៤.លឺសំឡេងអ្វីមួយ៖ វិញ្ញាណទាំងនោះតែងតែចង់និយាយលែងជាមួយអ្នកដែលប្រាប់ដោយសំឡេងល្វើយៗតិចៗឬប្រាប់អ្នកអំពីរឿងពិតដែលអាចនឹងកើតឡើងភ្លាមៗតែម្តង។
៥.អាការះឈឺក្បាល៖ បើនៅសុខៗអ្នកមានអារម្មណ៍ថាឈឺក្បាល នោះមានន័យថាអ្នកមានវិញ្ញាណតាមថែរក្សាអ្នក ប៉ុន្តែបារមីរបស់ពួកគេគឺខ្ពស់ជាងអ្នកដែលជាហេតុបណ្តាលអោយអ្នកឈឺក្បាលខ្លាំងខុសធម្មតា។
៦.អាការះស្ពឹកខ្លួន៖ ភាគច្រើនវិញ្ញាណទាំងនេះតែងតែមកក្បែអ្នកនៅពេលយប់ ដោយសង្កត់អ្នក ឬ ធ្វើអោយអ្នកមានអារម្មណ៍ថាក្តៅរងាខុសធម្មតា។
៧.តាមរយះខួរក្បាល៖ វិញ្ញាណទាំងនោះតែងប្រាប់អ្នក នឹងធ្វើអោយអ្នកមានខួរក្បាលឆ្លាត ឆាប់យល់នៅហេតុការណ៍ផ្សេង នឹងអាចមើលធ្លុះពីចរិតមនុស្សម្នាក់ៗបានយ៉ាងងាយ៕









