ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បណ្ដាប្រទេសជិតខាង គេដំឡើងថ្លៃអគ្គិសនីគ្រប់គ្នា ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាយើង គឺមិនដំឡើងថ្លៃទេ។

សម្ដេចបានថ្លែងបែបនេះនៅក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាថ្ងៃទី១៤ មីនា ឆ្នាំ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwZ785OXgaxUAdXaWTsEF8t8qYYRcpWl_nIwt_tlFoeeCO5IHsrd8fU52Z3yzPEXMUvVoOkZcWBSDPstTABBJC9F5V9U_jgtnFC0tqs1JuLv-yLXPHRfKXfW-0R6PZnFHDx64WwWJ3lIQHGAkN-CC5GeTwsq9pDk9S3jpPEiVnWGJ10yndznf7tc5d/s1183/photo_2023-03-14_11-30-22.jpg

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការមិនដំឡើងថ្លៃអគ្គិសនីនេះ គឺដើម្បីសម្រួលដល់ការ លំបាករបស់បងប្អូនប្រជាពលរដ្ឋ។

សម្តេចតេជោថ្លែងថា «អគ្គិសនីគេឡើងថ្លៃគ្រប់គ្នា កម្ពុជាអត់ឡើងថ្លៃទេ។ ពីមុនប្រទេសជិតខាងរបស់យើងគេថ្លៃអគ្គិសនីថោកជាងយើង ឥឡូវប្រទេសជិតខាងរបស់យើងចាប់ផ្តើមឡើងថ្លៃលើសយើងហើយ តែយើងឲ្យទ្រាំដើម្បីជួយដល់ប្រជាពលរដ្ឋ ក្នុងនោះក្នុងវិស័យកសិកម្មការបូមទឹក គឺតែតម្លៃ ៤៨០រៀលទេ ក្នុង១គីឡូវ៉ាត់ម៉ោង ប៉ុន្តែត្រូវដឹងម៉ោងដែលត្រូវបូមផង»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3iQ8HV6i1BaqgO3SImKCoMK6Z1hGgTYgqbT6gqB6mufYrVBg2OqOteuLN2pcdLckYUS8vCA-lU38NnIUT3Zd7fx0ExkPjtfjCmt1FmCXTxIiG4L4CJqpGcULwEprjtWpTsnUsOI5vo7pkZoVzN--IzLXtWDg5QeKLIT9RvG-5xOKc4JpJ0IrlqkGu/s850/photo_2023-03-14_11-30-24.jpg