Home ព័ត៌មានអន្តរជាតិ អាមេរិក កាណាដា និងសហភាពអឺរ៉ុប ព្រួតដៃគ្នាបិទTikTok

អាមេរិក កាណាដា និងសហភាពអឺរ៉ុប ព្រួតដៃគ្នាបិទTikTok

194
0

សហរដ្ឋអាមេរិក កាណាដា និងអឺរ៉ុប កំពុងព្រួតដៃគ្នា​ដាក់ចេញបម្រាម​មិនឱ្យប្រជាជនខ្លួន ​ប្រើបណ្តាញសង្គម Tiktok របស់​ចិន ដោយបានលើកហេតុផល​ថា ទប់ស្កាត់​ការគំរាម​កំហែង​ដល់​សន្តិសុខជាតិ និង​សុវត្ថិភាព​ទិន្នន័យ​របស់​ពួកគេ។

កាលពីដើមខែមីនានេះ ​លោក ចូ​ បៃឌិន បាន​ទុកពេល​ឱ្យភ្នាក់ងារ​សហព័ន្ធ រយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃទី២៨កុម្ភៈ ដើម្បីធានា​ថា គ្មាន​កម្មវិធី TikTok នៅលើ​ឧបករណ៍​របស់​ភ្នាក់ងារ​សហព័ន្ធណាមួយឡើយ។ វិធានការ​នេះ គឺ​ដើម្បី​ធានាសន្តិសុខ​​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​របស់ខ្លួន ព្រមទាំងការការពារ​សុវត្ថិភាព និង​ឯកជនភាព​របស់​ប្រជាជនអាមេរិក។Get to Know the Average Canadian TikTok User (Stats) ⋆

ដោយឡែកកាណាដា​ ក៏បានចាត់វិធានការ​ដូចគ្នាផងដែរ​ពោលគឺ​បាន​ហាមឃាត់​នូវការ​ដំឡើង​App​TikTok​នៅក្នុង​ឧបករណ៍​របស់​រដ្ឋាភិបាល​ទាំងអស់​ចាប់ពីថ្ងៃទី១​ខែមីនានេះតទៅ។

រីឯសភាអឺរ៉ុប​ឯណោះវិញ​បាន​ហាមឃាត់មិនឱ្យមាន​​TikTok​នៅលើ​ទូរសព្ទរបស់​មន្រ្តីខ្លួនឡើយ​ចាប់ពីថ្ងៃទី២០​ខែមីនាតទៅ​ដែលជាការដើរតាមគន្លងផ្លូវរបស់​គណៈកម្មការ​អឺរ៉ុប​និង​ក្រុមប្រឹក្សា​អឺរ៉ុប។​វិធានការ​នេះ​ដោយសារបារម្ភថា​រដ្ឋាភិបាលចិនអាចនឹងប្រមូលទិន្នន័យអ្នកប្រើប្រាស់​​តាមរយៈ​​App​ដែល​ជារបស់​ក្រុមហ៊ុន​ByteDance​នេះ​ខណៈពលរដ្ឋ​EU​ដែល​ប្រើ​App​នេះ​មានដល់​១២៥លាននាក់ឯណោះ៕TikTok faces bans in US and other countries. Here's why. - ABC News

ប្រភព៖ AS