Home ព័ត៌មានអន្តរជាតិ គឹម ជុងអ៊ុន បញ្ជាឱ្យកងទ័ពធ្វើសមយុទ្ធដូចសង្គ្រាមពិតប្រាកដ

គឹម ជុងអ៊ុន បញ្ជាឱ្យកងទ័ពធ្វើសមយុទ្ធដូចសង្គ្រាមពិតប្រាកដ

77
0

ប្រទេសកូរ៉េខាងជើង ៖ លោក គឹម ជុងអ៊ុន មេដឹកនាំកំពូលរបស់ប្រទេសកូរ៉េខាងជើង បានបញ្ជាទៅកាន់កងទ័ពឱ្យធ្វើសមយុទ្ធដូចសង្គ្រាមជាក់ស្តែង មុនពេលការធ្វើសមយុទ្ធរួមគ្នាដ៏ធំកើតឡើងរវាងកងទ័ពអាមេរិក និងកូរ៉េខាងត្បូង នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ដោយប្រទេសទាំងពីរនឹងធ្វើសមយុទ្ធរយៈពេល១០ថ្ងៃ ។

លោក គឹម ជុងអ៊ុន បានផ្តោតទៅលើភាពសំខាន់នៃការធ្វើសមយុទ្ធ រួមទាំងបង្កើនការសាកល្បងមីស៊ីលដើម្បីធានាសន្តិសុខដល់ប្រទេសកូរ៉េខាងជើង ។ លើសពីនេះ មេដឹកនាំកំពូលកូរ៉េខាងជើងបានចង្អុលបង្ហាញថា កងទ័ពកូរ៉េខាងជើងត្រូវតែហ្វឹកហាត់ឱ្យបានខ្លាំងក្លា និងអនុវត្តតាមច្បាប់យ៉ាងហ្មត់ចត់ ដើម្បីអនុវត្តបេសកកម្មយុទ្ធសាស្ត្រចំនួន២ចំណុច ដែលចំណុចទី១ គឺបញ្ចប់សង្គ្រាម និងចំណុចទី២ ត្រៀមខ្លួនបើកឆាកសង្គ្រាម ហើយត្រូវធ្វើសមយុទ្ធឱ្យដូចនឹងសង្គ្រាមពិតប្រាកដ ។Kim Jong-Un | Facts, Biography, & Nuclear Program | Britannica

សារព័ត៌មានក្នុងស្រុករបស់កូរ៉េខាងជើងឈ្មោះ Rodong Sinmun បានផ្សព្វផ្សាយរូបភាពការសាកល្បងបាញ់មីស៊ីលរយៈចម្ងាយខ្លី (SRBMs) ចំនួន៦គ្រឿង ដែលចតតម្រៀបគ្នានៅបរិវេណព្រៃក្បែរឆ្នេរសមុទ្រ ។ រីឯកូរ៉េខាងត្បូងបង្ហាញថា គេបានឃើញការបាញ់មីស៊ីលរយៈចម្ងាយខ្លីជាច្រើនដង កាលពីល្ងាចថ្ងៃទី៩ ខែមីនា កន្លងមក ។

ការសាកល្បងបាញ់មីស៊ីលរបស់កូរ៉េខាងជើងបានធ្វើឡើងជាបន្តបន្ទាប់តាំងពីឆ្នាំ២០១៩ មក ខណៈប្រទេសនានាព្យាយាមរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងមិនសម្រេច ហើយការបាញ់មីស៊ីលលើកចុងក្រោយនេះ កើតឡើងមុនពេលការធ្វើសមយុទ្ធរួមគ្នាដ៏ធំរវាងកងទ័ពអាមេរិក និងកូរ៉េខាងត្បូង ក្រោមឈ្មោះ Freedom Shield ។North Korea's Kim says military carried out 'simulated drills for real war'  | The Japan Times

អ្នកវិភាគជាច្រើនមើលឃើញថា កូរ៉េខាងជើងបានបង្កើនការសាកល្បងមីស៊ីលរបស់ខ្លួន ស្របពេលអាមេរិក និងកូរ៉េខាងត្បូងធ្វើសមយុទ្ធរួមគ្នាជាបន្តបន្ទាប់ ។ លើសពីនេះ កូរ៉េខាងជើងចង់បង្ហាញសញ្ញាឆ្លើយតបទៅកាន់ការធ្វើសមយុទ្ធរួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូង ហើយក៏ចង់ប្រាប់ទៅប្រធានាធិបតីកូរ៉េខាងត្បូង លោក Yun Seok Yeol ដែលមានគម្រោងធ្វើដំណើរទៅប្រទេសជប៉ុន ដើម្បីជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និងត្រៀមជួបជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ជាផ្លូវការនៅថ្ងៃទី២៦ ខែមេសា នេះ ។

អ្នកជំនាញប៉ាន់ស្មានថា ក្នុងអំឡុងពេលមេដឹកនាំប្រទេសនីមួយៗជួបគ្នា កងទ័ពកូរ៉េខាងជើងអាចសាកល្បងបាញ់មីស៊ីលផ្លោងក្នុងចម្ងាយឆ្ងាយដើម្បីព្យាយាមបាញ់ផ្កាយរណបចារកម្ម ឬអាចសាកល្បងអាវុធនុយក្លេអ៊ែររបស់ខ្លួន ដែលកូរ៉េខាងជើងធ្លាប់បានសាកល្បងលើកចុងក្រោយនៅខែកញ្ញា ឆ្នាំ២០១៧ ។South Korea, U.S. launch eight missiles in response to North Korea missile  tests | Reuters

កាលពីឆ្នាំ២០២២ កន្លងមក កូរ៉េខាងជើងបានប្រកាសថា ខ្លួនជាប្រទេសនុយក្លេអ៊ែរ ព្រមទាំងប្រកាសប្រើសិទ្ធិវាយប្រហារមុនគេ ក្នុងករណីកូរ៉េខាងជើងធ្លាក់ក្រោមការគំរាមកំហែង និងបង្កើនការសាកល្បងមីស៊ីលច្រើនបំផុតក្នុងរយៈពេលជាច្រើនឆ្នាំ មុនពេលប្រទេសនេះបានសាកល្បងមីស៊ីលជាបន្តបន្ទាប់នៅឆ្នាំ២០២៣ ៕
ប្រភព ៖ The standard