ភ្នំពេញ៖ យុវជនមួយក្រុម បានដើរប្រមូលសម្រាមនៅតាមប្រឡាយលូទឹកស្អុយ ក្នុងរាជធានីភ្នំពេញ ដោយទទួលបាននូវការសរសើរពីមហាជនអ្នកលេងបណ្ដាញសង្គម។

យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ និស្សិតប្លាស្ទិច បានបង្ហោះនូវសកម្មភាពយ៉ាងសកម្មរបស់យុវជនមួយក្រុម បានដើរប្រមូលសម្រាមនៅតាមប្រឡាយលូទឹកស្អុយជាច្រើនកន្លែងនៅក្នុងរាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5f4EucGZaPj2fNekxsY3A-IsWSwlcRDYyQrqRtMqqRm31h-XSbFOduCIPjZ-ZKaO5N6FiZompiTcAv0t2sk5o5wzS87ni0PPzIzqKTkhJxYwddtkGZHM204BThetbgEHMYnVXxjDfV4xafacDhlUHtpLrSRdlyyFb-xZIjiGXt4GWCGb-s83vIeV7/s1280/photo_2023-03-10_12-47-11.jpg

សកម្មភាពទាំងនេះហើយ បានធ្វើឱ្យអ្នកលេងក្នុងបណ្ដាញសង្គមហ្វេសប៊ុកពេញចិត្តជាខ្លាំង និងមានអ្នកចែករំលែកជាច្រើនជាបន្តបន្ទាប់ នូវទឹកចិត្តស្រលាញ់បរិស្ថាន ឱ្យទីក្រុងមានសោភ័ណភាពស្រស់ស្អាតជាងមុនផងដែរ។

អ្នកលេងក្នុងបណ្ដាញសង្គមជាច្រើនបានសរសើរនូវទឹកចិត្តប្អូនៗយុវជន ដែលពួកគាត់ប្រឹងប្រែងជួយសម្អាតទីក្រុង នៅតាមលូទឹកស្អុយឱ្យមានភាពប្រសើរជាងមុន បើទោះបីជាទឹកស្អុយរលួយ សំបូរដោយមេរោគ ប្អូនៗស្លៀកពាក់ការពារបានល្អ ហើយក៏សូមសរសើរដោយស្មោះអស់ពីចិត្តចំពោះអំពើល្អបែបនេះផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwSTB5tKh4NaVOoZo7YxtR4lunnhNC4M2Y53Ng_DVgZVQH_PCUaHKSeXETu5mh5tV3TU8pUH_XkSxS74XSJQ0Sha1NDQD5fcqK9dSc6npU9dfUoRBd-4jZaPGHFxNTykXkhQJHKSIMRH07YtT313V5ga-1wMlV-Sxcmlk_uNfoBbD5uWOou8vfJvi7/s1280/photo_2023-03-10_12-47-12.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSgEJM69FxxMRYWvJJtPzsO5UA6PRjKjg2WoouW2icFnXntNa9MFCX4xuvBZuegdmoiDe-Istf9Qc8FaupoDZMkq1qn3WFBLWh5MmRURf1NUE827oy3DfjdS6A10nw3t1u_Tbe6D1PpJ1E4H6LljfXGGN71rZNRnqDe37wDqQ05PJxAP6YSYPfB8Tf/s1280/photo_2023-03-10_12-47-13%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggBQr06iri2h8qOwbJ9rgvkGpC3EkjuNQGBg_xB9IFxDo71lt8JgYXJvrQ41E91jzcG70eVxjSTlF4Cbx-jXJd-QMytsozKeOCWrNkvoYQUv_JFNbGZWFYgJpend6QXyYCSHt77r4eNfxpC4QY61uw9UDUGixgokBOaB4olebIBPT7jBaXl-4uFGvs/s1280/photo_2023-03-10_12-47-13.jpg