រាជធានីបាងកក៖ ចាប់តាំងពីឆ្នាំ១៩១២ រហូតមកដល់ពេលនេះ ប្រទេសថៃ ធ្លាប់ធ្វើរដ្ឋប្រហារ និង មានគម្រោងរដ្ឋប្រហារ សរុប២២លើក ប៉ុន្ដែឥឡូវ មេដឹកនាំរដ្ឋប្រហារយោធាចុងក្រោយរបស់ព្រះរាជាណាចក្រអាស៊ានមួយនេះ គឺលោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) នាយករដ្ឋមន្រ្ដីថៃ បានប្ដេជ្ញា មិនឲ្យមានទង្វើបែបនេះ បន្ដទៀតនោះឡើយ។Thai PM suspended while court mulls if he defied term limits | DC News Now  | Washington, DC

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣ ថា លោកឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) នាយករដ្ឋមន្រ្ដីថៃ បានប្ដេជ្ញា កាលពីថ្ងៃព្រហស្បតិ៍ ថា គាត់នឹងមិនអនុញ្ញាតឲ្យមានការធ្វើរដ្ឋប្រហារបន្ដទៀតនោះទេ។ ប៉ុន្ដែលោកឧត្ដមសេនីយ៍រូបនេះ បានហៅការផ្ដួលរំលំរដ្ឋាភិបាល ដឹកនាំដោយគណបក្សភឿថៃ នៅក្នុងអំពើរដ្ឋប្រហារ កាលពីអំឡុងឆ្នាំ២០១៤នោះ ជាការប៉ុនប៉ង កាត់បន្ថយនូវការភ័យខ្លាច ខណៈការបោះឆ្នោតជាសកលរបស់ប្រទេសថៃ កាន់តែខិតជិតចូលមកដល់។

លោកឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) នាយករដ្ឋមន្រ្ដីថៃ បានឆ្លើយតបទៅនឹងសំណួរមួយចំនួន ទាក់ទងនឹងការអត្ថាធិប្បាយ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃពុធ ដោយលោក ប៉្រាវីត វង់ស៊ូវ៉ាន់ (Prawit Wongsuwan) ឧបនាយករដ្ឋមន្ត្រីថៃ និង ជាមេដឹកនាំគណបក្ស Palang Pracharath (ផាឡាំង ប្រ៉ាចារ៉ាត ហៅកាត់ PPRP) ។A year after Thai coup, stability trumps growth for business | Reuters

នៅក្នុងការបង្ហោះ នៅលើបណ្ដាញសង្គមហ្វេសប៊ុកនោះ លោកឧត្ដមសេនីយ៍ ប៉្រាវីត វង់ស៊ូវ៉ាន់ (Prawit Wongsuwan) ឧបនាយករដ្ឋមន្ត្រីថៃ ដែលជាបេក្ខជននាយករដ្ឋមន្រ្ដីរបស់គណបក្ស Palang Pracharath (ផាឡាំង ប្រ៉ាចារ៉ាត ហៅកាត់ PPRP) បានបញ្ជាក់ ថា គាត់អាចធ្វើបានល្អប្រសើរជាងអ្នកដទៃ នៅក្នុងការលើកកម្ពស់នូវការបង្រួបបង្រួមជាតិ និង ការសម្របសម្រួលនូវការអភិវឌ្ឍន៍ជាតិ រវាងក្រុមអ្នកនយោបាយ និង ឥស្សរជន។ ជាមួយគ្នានេះ គាត់មានការយល់ដឹងច្រើន អំពីរចនាសម្ព័ន្ធអំណាចរបស់ប្រទេស ដែលមានឥទ្ធិពល ទៅលើការតស៊ូអំណាច និង ការចែកចាយអំណាច នៅក្នុងប្រទេសអាស៊ានមួយនេះ។

លោកឧបនាយករដ្ឋមន្ត្រីថៃ រូបនេះ បានបញ្ជាក់ ថា រចនាសម្ព័ន្ធ មានច្រើនជាងអ្វីដែលបានលើកតម្កើង និង ផ្សព្វផ្សាយ នៅក្នុងចំណោមសាធារណជន។ ការប្រជែងគ្នា រវាងមនោគមន៍វិជ្ជាចំនួន២ មានភាពតានតឹង អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ដោយសារពួកឥស្សរជន សម្លឹងមើលនូវភាពល្ងង់ខ្លៅរបស់អ្នកនយោបាយ និង ការមិនសូវយល់ដឹងរបស់ប្រជាជន នៅក្នុងការបោះឆ្នោតជ្រើសរើសបុគ្គលមានសមត្ថភាព សម្រាប់ការគ្រប់គ្រងប្រទេស។Coup In Thailand: Military Seizes Control Of Country : The Two-Way : NPR

លោកឧត្ដមសេនីយ៍ ប៉្រាវីត វង់ស៊ូវ៉ាន់ (Prawit Wongsuwan) ឧបនាយករដ្ឋមន្ត្រីថៃ បានសង្កត់ធ្ងន់ ថា «ខ្ញុំបានដឹង ថា អ្នកគាំទ្ររដ្ឋប្រហារ មិនដែលបញ្ឈប់ នៅក្នុងការក្ដោមអំណាចនោះទេ។ បញ្ហានេះ ខ្ញុំមើលឃើញ អំពីស្ថានភាពទាំងមូល ដោយការយល់ដឹង អំពីមូលហេតុ ដែលអ្នកមានឥទ្ធិពល និង អ្នកដឹកនាំប្រទេស គិត និង ធ្វើការរួមគ្នា។ ខ្ញុំមានគោលបំណង អញ្ជើញឥស្សរជនទាំងអស់ មកចូលរួម នៅក្នុងការអភិវឌ្ឍជាតិ ដោយមានចេតនា បញ្ចប់ជម្លោះនយោបាយ នៅក្នុងប្រទេសរបស់យើង»។

រហូតមកដល់ពេលនេះ មានសំណួរជាច្រើន បានចោទសួរ ទៅលើលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្ដី ដែលបានដឹកនាំកងទ័ព ធ្វើរដ្ឋប្រហារ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ ដោយបានផ្ដួលរំលំរដ្ឋាភិបាល ដឹកនាំដោយគណបក្សភឿថៃ រហូតនាំឲ្យមានការតវ៉ា តាមដងផ្លូវ អស់រយៈពេលជាច្រើនខែ។ ថាតើនឹងមានជម្លោះនយោបាយកើតឡើង រហូតអាចនឹងនាំឲ្យមានរដ្ឋប្រហារយោធា ស្រដៀងគ្នាបែបនេះ នៅថ្ងៃអនាគតដែរឬយ៉ាងណា?Thailand's ruling party picks veteran kingmaker Prawit as PM candidate |  Reuters

លោកឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) នាយករដ្ឋមន្រ្ដីថៃ បានបញ្ជាក់ ថា នឹងមិនមានជម្លោះធ្ងន់ធ្ងរនោះទេ។ ប្រទេសថៃ នឹងមិនវិលទៅរកស្ថានភាពបែបនោះឡើយ។ ចំណែកប្រទេសជាតិ ត្រូវតែមានសន្ដិភាព ហើយប្រជាជន ត្រូវតែរស់នៅប្រកបដោយភាពសប្បាយរីករាយ។

នៅពេលមានសំណួរសួរ ថា តើនឹងមានរដ្ឋប្រហារណាមួយកើតឡើងបន្ដទៀតដែរឬអត់ បើគាត់មិនអាចត្រឡប់ មកធ្វើជានាយករដ្ឋមន្ត្រី ក្រោយការបោះឆ្នោតនោះ? ប៉ុន្ដែលោកឧត្តមសេនីយ៍ ប្រាយុទ្ធ បានចោទសួរទៅវិញថា តើនរណានឹងធ្វើរដ្ឋប្រហារ? ប៉ុន្ដែក្រោយពេលមានសំណួរចោទសួរម្តងទៀត ថាតើនឹងមានរដ្ឋប្រហារមួយផ្សេងទៀតឬយ៉ាងណាដែរ? លោក ប្រយុទ្ធ បានថ្លែងទៀត ថា«ខ្ញុំបាននិយាយ ជាយូរមកហើយ ថា រដ្ឋប្រហារ នៅឆ្នាំ២០១៤ ជារដ្ឋប្រហារចុងក្រោយ ហើយក៏មិនគួរមានរដ្ឋប្រហារម្តងទៀតនោះដែរ។

លោកឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) នាយករដ្ឋមន្រ្ដីថៃ បានសង្កត់ធ្ងន់ ថា «បញ្ហានេះ ក៏អាស្រ័យលើអ្នកទាំងគ្នា ជួយទប់ស្កាត់វា។ ប្រសិនបើជម្លោះធ្ងន់ធ្ងរ កើតឡើងម្ដងទៀត ខ្ញុំមិនដឹង ថា ត្រូវដោះស្រាយយ៉ាងណានោះដែរ ព្រោះខ្ញុំមិនមានអ្វីពាក់ព័ន្ធនឹងបញ្ហានេះ នាពេលឥឡូវនេះទេ។Thailand Under State of Emergency After Massive Anti-Government Protests

ជាមួយគ្នានេះ ក៏មានសំណួរចោទ ថា តើពាក្យចចាមអារ៉ាម អំពីរដ្ឋប្រហារ នៅមុនការបោះឆ្នោត មានគោលបំណងបំបាក់មុខគាត់ ឬយ៉ាងណានោះ? លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បាននិយាយថា គាត់មិនជឿដូច្នេះនោះទេ។

លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ដែលបានចាកចេញពីគណបក្ស PPRP ទៅចូលរួមជាមួយ United Thai Nation Party (UTN) បានទទូច ថា «ខ្ញុំនៅតែមានលក្ខខណ្ឌល្អ ជាមួយលោកឧត្ដមសេនីយ៍ ប៉្រាវីត វង់ស៊ូវ៉ាន់ (Prawit Wongsuwan) ហើយគាត់នៅតែដូចជាបងប្អូនរបស់ខ្ញុំ ថ្វីបើតែបើឥឡូវ យើងនៅគណបក្សផ្សេងគ្នាយ៉ាងក៏ដោយ»។

បច្ចុប្បន្ន លោកឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ក្លាយជាប្រធានអ្នកយុទ្ធសាស្រ្តរបស់គណបក្ស UTN ហើយគាត់ត្រូវបានគេលើក ជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សមួយនេះ៕