រំភើបចិត្តណាស់កីឡាករគុនខ្មែរព្រំ សំណាង ចូលរួមប្រកួតកម្មវិធីបីស្ត្រីថ្ងៃ ៨មីនាដែលរៀបចំឡើងដោយក្រុមហ៊ុនប៊ូសស្ត្រងទទួលបានឡានស្ព័រថ្មី១គ្រឿងទោះជាប់ត្រឹមលេខ២ក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY-Xmw4AYMHY1QxliJtN9b_h3-cR3vJM8GTwm7vV0YxlgS7Tl09BCgj8f_WlzuAyXNOy1AN-C5tgnP28VZpgzs7-MNpdi6Si3C9JrVovpnMq3sawPe3g3dSElvUR1f3MFLNRV0OOVjGI5fihXYhm-2p1GBt93dLSpdDUTaAI3CsHTIv5DU-NX2APZ6/s1280/photo_2023-03-09_17-39-20%20(2).jpg

កម្មវិធីប្រកួតបីស្ត្រីថ្ងៃ៨មីនារបស់ក្រុមហ៊ុនប៊ូសស្ត្រងរៀបចំឡើងនៅទីតាំងកោះពេជ្រ មានបេក្ខជនចូលរួមប្រកួតដល់ទៅ៥០០គូជាង ហើយការប្រកួតប្រើពេលវេលាអស់រយៈពេល ដល់ទៅ ៨ម៉ោង ១៧នាទី៦៧វិនាទីទំរាំដឹងចាញ់ឈ្នះរកឃើញអ្នកលេខ១ ទទួលបានឡានស្ព័រថ្មី១គ្រឿងពីប៊ូសស្ត្រង។ ដោយឡែកអ្នកដែលជាប់លេខ២ គឺជាកីឡាករគុនខ្មែរ ព្រំសំណាង បីបាន៨ម៉ោង ១៦នាទី ២៩វិនាទីត្រូវទទួលបានម៉ូតូ Yamaha ១គ្រឿង តែដោយមើលឃើញភាពតស៊ូ និងការស្រលាញ់កីឡាករគុនខ្មែរទើបក្រុមហ៊ុនប៊ូសស្ត្រងជាក្រុមហ៊ុនចិត្តល្អសម្រេចឧបត្ថម្ភលើកទឹកចិត្តកីឡាករគុនខ្មែរព្រំសំណាងនូវរថយន្តស្ព័រថ្មីខ្លាញ់គោ Mazda Sedan ១គ្រឿងផងដែរ។

ពិតជាគួរឲ្យកោតសរសើរដល់ពួកគាត់ណាស់ដែលអាចបីស្ត្រីបានរហូតដល់ទៅ៨ម៉ោងជាងយូរជាងគេ ខ្លាំងជាងគេមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្របែបនេះ ហើយក៏ជាមោទកភាពខ្មែរយើងណាស់ដែលប្រជាជនខ្មែរអាចធ្វើបានយូរយ៉ាងនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgh4Dfy7TjzV097DdiS2CyhavnSvHvhUxGCXG41AZzs27yPc59yokR2LXtvOCfpVo2QQHvE1BHmRLG1E3C0LU9nf9GU_xKvAgzJftaWKpdiBl7Jaw2M6wnMeoDQ1xbBcmWSa04gsn-uRLztLDq1e5u-PpWAsayX9r8lJttPPwVtFDjU-YMT5jQaRZXe/s1280/photo_2023-03-09_17-39-20.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju4cGz1vKc2Pl0jL08gqDdmH1NL87rSkdXjiMbuL6_NShd-d3RjAXEMk-DBIYbaFDn33zuTrq8rS1LOfHPwaYVLQeKJHvduzLPCdlbTOC68_j7Mu7rHHL4SzH5sCZrQUfDuOzZDrrOvdkdYT4b6Mx7LJxQqQMaaQDd1kuIfnsk47iRwRIftG0Mpzk9/s1280/photo_2023-03-09_17-39-22.jpg