ស្តាប់មើលទៅវាពិតលំបាកនិងទទួលមែនហើយៗមិនដឹងថាតើការបង្ហោះសារនោះបានលឺដល់តំណាង រឺក៏មន្ត្រីពាក់ព័ន្ធនៃក្រសួងវប្បធម៌ដែររឺទេ? ការនេះទំនងជាមិនបានដល់ហើយ បានជាស្ងាត់គ្មានការតប រឺបកស្រាយសោះចឹង?
ពីតំបូងលោកស្រីដាណាសសេររៀបរាប់នៅលើបណ្តាញសង្គមផ្ទាល់ខ្លួនថា៖ ក្រសួងវប្បធម៌អោយតែយ៉ាងៗនិងអ្នកចង់ផ្សាយ វប្បធម៌លែងហ៊ានហើយ វេទនាណាស់លោកអើយមើលទៅប្រហែលខ្ញុំលែងផ្សាយវិញហើយ អស់ការអត់ធ្មត់ សង្គ្រាន ខ្ញុំប្រហែលត្រូវលុបចោលវប្បធម៌ខ្មែរដូនតាចោលវិញហើយ លេងតែសម័យៗទៅក៏បានលែងខ្វល់ហើយហត់ណាស់លោកអើយលោក។
បើទោះបីជារូបលោកស្រីបានបង្ហោះសារបង្ហើបពីផលលំបាកនានារបស់លោកស្រី នៅតាមបណ្តាញសង្គមយ៉ាងណាក្តី ការនេះមិនទទួលបានផលឡើយ ហើយអាចជាទំនងជាមិនបានដល់ដៃក្រុមការងាររឺក៏យ៉ាងណា? បានជាគ្មានមន្ត្រីពាក់ព័ន្ធណាម្នាក់ហ៊ានឆ្លើយតបទៅក្រុមការងារ រឺលោកស្រីឡើយ។

មួយម៉ោងក្រោយមកទៀតលោកស្រីបានបង្ហោះសារជាថ្មីដោយមានសំណេរថា៖ នាងខ្ញុំ សុំលុបចោលគំរោង ដែលផ្សព្វផ្សាយវប្បធម៌ខ្មែរក្នុងថ្ងៃសង្គ្រាន ដែលខ្ទង់ចំណាយ (ជាង10ម៊ឺនដុល្លារ បញ្ចាក់គឺគ្រាន់តែកម្មវិធី វប្បធម៌១ប៉ុណ្ណោះមិនរាប់បញ្ជូលកម្មវិធីផ្សេងៗទេ) ចោលហើយដោយសារគ្រាន់តែសុំច្បាប់ថតរូបបែបប្រពៃណីនិង វប្បធម៌នៅអង្គរ២ឈុតសោះវេទនាដូចទៅសុំភ្លើងយក្ស ខ្ញុំខ្ជិលណាស់ ព្រោះកម្មវិធីរបស់ខ្ញុំគឺខ្ញុំចំណាយលុយរបស់ខ្ញុំផ្ទាល់គ្មានទទួល ឧបត្ថម្ភមកពីណាទេ គ្រាន់តែចង់អោយកូនខ្មែរជំនាន់ក្រោយមានការចងចាំមួយប៉ុណ្ណោះ តែពេលនេះនាងខ្ញុំសុំទោសបងប្អូនខ្មែរទាំងអស់ផងមិនមែនខ្ញុំមិនផ្សាយវប្បធម៌ខ្មែរទេគឺមកពីក្រសួងវប្បធម៌ ផ្តល់ផលលំបាកដល់ខ្ញុំ។ ដូចនេះបើឃើញខ្ញុំធ្វើកម្មវិធីអ្វីដែលមិនមាន វប្បធម៌ខ្មែរសុំទោសទុកជាមុនÓ ។

បើទោះបីជាការរអ៊ូរទាំ និងការបង្ហោះសាររបស់លោកស្រី មានរហូត២ដងហើយក្តី ការនេះនៅតែមិនទាន់មានការបកស្រាយ រឺសម្រុះសម្រួលពីមន្ត្រីពាក់ព័ន្ធឡើយ។ មួយម៉ោងក្រោយមកលោកស្រីទ្រីដាណាបានបង្ហោះសារជាលើកទី៣ដោយមានខ្លឹមសារបញ្ជាក់ច្បាស់ពីមូលហេតុនៃការលប់ចោលកម្មវិធីមួយចំនួន ដោយលោកស្រីទ្រីដាណាបានបញ្ជាក់ថា៖ សូមបញ្ជាក់ផងដែរថាកម្មវិធីសង្ក្រាន្តយើងនៅតែប្រព្រឹត្តទៅនៅថ្ងៃទី 24 25 26 ខែមីនា ដដែលប៉ុន្តែគ្រាន់តែលុបចោលនៅកម្មវិធីវប្បធម៌តែប៉ុណ្ណោះ។ នាងខ្ញុំនឹងសិល្បៈមួយចំនួននាំបងប្អូនសប្បាយរីករាយគ្រប់កម្មវិធីជាច្រើនតែម្ដងគ្រាន់តែលុបចោលកម្មវិធីបង្ហាញ វប្បធម៌តែប៉ុណ្ណោះ មូលហេតុ
នាងខ្ញុំ សុំលុបចោលគំរោង ដែលផ្សព្វផ្សាយវប្បធម៌ខ្មែរក្នុងថ្ងៃសង្គ្រាន ដែលខ្ទង់ចំណាយ(ជាង10មុីនដុល្លារ បញ្ចាក់គឺគ្រាន់តែកម្មវិធី វប្បធម៌១ប៉ុណ្ណោះមិនរាប់បញ្ជូលកម្មវិធីផ្សេងៗទេ) ចោលហើយ
ដោយសារគ្រាន់តែសុំច្បាប់ថតរូបបែបប្រពៃណីនិង វប្បធម៌នៅអង្គរ២ឈុតសោះវេទនាដូចទៅសុំភ្លើងយក្ស ខ្ញុំខ្ជិលណាស់ ព្រោះកម្មវិធីរបស់ខ្ញុំគឺខ្ញុំចំណាយលុយរបស់ខ្ញុំផ្ទាល់គ្មានទទួល ឧបត្ថម្ភមកពីណាទេ គ្រាន់តែចង់អោយកូនខ្មែរជំនាន់ក្រោយមានការចងចាំមួយប៉ុណ្ណោះ
តែពេលនេះនាងខ្ញុំសុំទោសបងប្អូនខ្មែរទាំងអស់ផងមិនមែនខ្ញុំមិនផ្សាយវប្បធម៌ខ្មែរទេគឺមកពីក្រសួងវប្បធម៌ ផ្តល់ផលលំបាកដល់ខ្ញុំដូចនេះបើ ឃើញខ្ញុំធ្វើកម្មវិធីអ្វីដែលមិនមាន វប្បធម៌ខ្មែរសុំទោសទុកជាមុន។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង១០យប់ ថ្ងៃទី០៦ មីនា ឆ្នាំ២០២៣ ក្រសួងវប្បធម៌នៅមិនទាន់មានសេចក្តីបំភ្លឺ លើការចោទប្រកាន់របស់លោកស្រីទ្រីដាណានៅតាមបណ្តាញសង្គមឡើយ។ សូមរំលឹកថាផលលំបាកដែលលោកស្រីបានរៀបរាប់រួមមាន៖ ការចំណាយជាង១០ម៊ឺនដុល្លារ ហើយវេទនាដូចទៅសុំភ្លើងយក្ស ការនេះគឺមកពីក្រសួងវប្បធម៌ ផ្តល់ផលលំបាកដល់ខ្ញុំ។
បើទោះបីជាយ៉ាងណាក៏ដោយ ការនេះគ្រាន់តែជាការលើកឡើងតែម្ខាងដោយលោកស្រីទ្រីដាណាតែប៉ុណ្ណោះ KBN NEWS រីករាយ នឹងនៅតែរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទៅលើករណីចោទប្រកាន់ខាងលើ៕
អត្ថបទដោយ៖ លោតា ខេប៊ីអិន
រក្សាសិទ្ធដោយ KBN News