ប្រទេសចិន ៖ ក្រសួងហិរញ្ញវត្ថុចិនបានផ្សព្វផ្សាយពីរបាយការណ៍ក្នុងថ្ងៃដំបូងនៃកិច្ចប្រជុំសភាតំណាងរាស្ត្រថ្នាក់ជាតិប្រចាំឆ្នាំ (NPC) កាលពីថ្ងៃទី៥ ខែមីនាថា នឹងចំណាយប្រាក់លើផ្នែកការពារជាតិនៅឆ្នាំ២០២៣ ចំនួន២២ម៉ឺន៥ពាន់លានដុល្លារអាមេរិក កើនឡើង៧,២% ។

ថវិកាផ្នែកការពារជាតិរបស់ចិនចាត់ទុកថា គឺជាចំនួនច្រើនបំផុតស្ថិតក្នុងលំដាប់ទី២លើពិភពលោក បន្ទាប់ពីអាមេរិក ។ កាលពីឆ្នាំ២០២២ ថវិកាផ្នែកការពារជាតិរបស់ចិនស្មើប្រមាណតែ២១ម៉ឺនលានដុល្លារអាមេរិកប៉ុណ្ណោះ ។China discusses military budget while warning of escalating threats - BBC  News

អ្នកវិភាគអន្តរជាតិជាច្រើននាក់លើកឡើងថា ចិនបានចំណាយថវិកាផ្នែកការពារជាតិលើសពីចំនួនតួលេខដែលបានប្រកាសជាផ្លូវការ ។ ទោះយ៉ាងណា ថវិកាការពារជាតិនេះចាត់ទុកថា ជាចំនួនតិចបំផុតបើប្រៀបធៀបជាមួយអាមេរិក ដែលអាមេរិកបានកំណត់ថវិកាការពារជាតិនៅឆ្នាំ២០២៣នេះ ស្មើរហូតដល់៨០ម៉ឺនលានដុល្លារអាមេរិក ។

ទាក់ទងនឹងគោលនយោបាយផ្នែកការពារជាតិ លោកនាយករដ្ឋមន្ត្រី Li Keqiang ដែលកំពុងជិតចូលនិវត្តន៍បានថ្លែងក្នុងកិច្ចប្រជុំ NPC ថា ការព្យាយាមដាក់សម្ពាធពីខាងក្រៅ និងការគ្រប់គ្រងចិន កំពុងតែកើនឡើងជាបន្តបន្ទាប់ ។ លោកថ្លែងថា ៖ «កងទ័ពចិនគួរតែបង្កើនការហ្វឹកហាត់ និងត្រៀមខ្លួនឱ្យបានខ្លាំងក្លាជាងមុនដើម្បីតស៊ូក្នុងស្ថានការណ៍ប្រយុទ្ធគ្នា និងបង្កើនការងារផ្នែកកងទ័ពនៅគ្រប់ទិសទី» ។China's Military Is Catching Up to the U.S. Is It Ready for Battle? - WSJ

លោកប្រធានាធិបតីចិន ស៊ី ជិនពីង ជាប្រធានក្នុងពិធីបើកកិច្ចប្រជុំសភាទាំងពីរ ដែលបានចាប់ផ្តើមការប្រជុំក្រុមប្រឹក្សានយោបាយនៃសាធារណរដ្ឋប្រជាមានិតចិន CPPCC នៅថ្ងៃទី៤ ខែមីនា បន្ទាប់មក បើកកិច្ចប្រជុំប្រចាំឆ្នាំរបស់សភាតំណាងរាស្ត្រ NPC នៅថ្ងៃទី៥ ខែកុម្ភៈ ក្នុងសាលប្រជុំនៅទីក្រុងប៉េកាំង ៕Chinese Military Intervention in Hong Kong Would Be Chaos, Experts Say

ប្រភព ៖ TNN World