ប្រទេសថៃ ៖ នៅថ្ងៃទី៦ ខែមីនា លោក អនុឆា ប៊ូរ៉ាផាឆៃស្រ៊ី អគ្គលេខាធិការរងនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការនយោបាយ និងជាអ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រី បានថ្លែងថា Muay Thai គឺជាក្បាច់គុន និងការការពារខ្លួនដែលបង្ហាញពីអត្តសញ្ញាណតែមួយគត់របស់ថៃ ត្រូវបានដាក់បញ្ចូលជាកីឡាសម្រាប់ការប្រកួត European Games 2023 ដែលនឹងរៀបចំឡើងនៅប្រទេសប៉ូឡូញ នៅថ្ងៃទី២១ ខែមិថុនា រហូតដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ ។ ការដាក់បញ្ចូលនេះបង្ហាញឱ្យឃើញពីការពេញនិយមរបស់កីឡា Muay Thai នៅលើពិភពលោក និងជាជំហានទៅមុខដ៏សំខាន់ដើម្បីជំរុញឱ្យ Muay Thai ក្លាយជា Soft Power តាមគោលនយោបាយផ្សព្វផ្សាយ Soft Power 5 ប្រភេទ (5F) របស់រដ្ឋាភិបាលដើម្បីបន្ថែមតម្លៃសេដ្ឋកិច្ចដល់ប្រទេស ។

អ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រីបន្តថា គណៈកម្មាធិការអូឡាំពិកអឺរ៉ុប (The European Olympic Committees: EOC) បានប្រកាសដាក់បញ្ចូលកីឡា Muay Thai សម្រាប់ការប្រកួត European Games 2023 ជាផ្លូវការ ព្រោះមើលឃើញថា Muay Thai ជាកីឡាមួយក្នុងចំណោមកីឡាតស៊ូដែលរីកលូតលាស់លឿនបំផុតលើពិភពលោក ទាំងអត្តពលិក និងអ្នកទស្សនា ។ លើសពីនេះ Muay Thai ក៏ជាកីឡាទទួលបានការពេញនិយមនៅលើពិភពលោក ជាពិសេស នៅអឺរ៉ុប រហូតដល់មានការដាក់បញ្ចូល Muay Thai សម្រាប់ការប្រកួតកីឡាជាផ្លូវការ ដោយនឹងមានការប្រកួតផ្នែកបុរស និងស្ត្រី និងក្រុមចម្រុះ ហើយមុនពេលប្រកួតនឹងមានការរាំថ្វាយគ្រូតាមប្រពៃណី Muay Thai ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQaN2vLKytEAQQq8SxgcKwWa8m2rtxMrT27RO1iXS9DFSKnzHn3pngUU-kRYgUmGwEmy46IVaTC76HOnT1bdgjXvDjstYgdUg7JLYduG6ftPR1utkN_c4E8QzkYoJBjDQLRvpqeBdDA7QGjj90OW4C2V2BalbTfvx_Jsd95hFF2lbO_8-6tmRe68ZP/s1280/photo_2023-03-06_15-35-32%20(3).jpg

លោក អនុឆា ប៊ូរ៉ាផាឆៃស្រ៊ី បន្ថែមថា ក្រៅពីនេះ Muay Thai គឺជាបេតិកភណ្ឌវប្បធម៌អរូបីមានតម្លៃរបស់ថៃ ព្រមទាំងមានការទទួលស្គាល់ពីស្ថាប័នកីឡាល្បីៗដូចជា គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (International Olympic Committee: IOC) និងគណៈកម្មាធិការអូឡាំពិក និងប៉ារ៉ាឡាំពិកអាមេរិក (The United States Olympic & Paralympic Committee: USOPC) បានទទួលស្គាល់ Muay Thai ជាប្រភេទកីឡាថ្មី នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ។

លោកនាយករដ្ឋមន្ត្រីថៃរីករាយណាស់ដែលកីឡា Muay Thai ទទួលបានការចាប់អារម្មណ៍ និងការសរសើរពីប្រទេសនានា ដើម្បីការប្រកួតប្រជែងនៅលើឆាកអន្តរជាតិ និងជាសកម្មភាពសេដ្ឋកិច្ចមួយទៀតដែលទទួលបានការចាប់អារម្មណ៍ និងចូលចិត្តពីភ្ញៀវទេសចរបរទេស ។ លោកនាយករដ្ឋមន្ត្រីមានមោទនភាពដែល Muay Thai បានដាក់បញ្ចូលជាកីឡាមួយក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិជាបន្តបន្ទាប់ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីភាពជោគជ័យតាមនយោបាយរបស់រដ្ឋាភិបាល ដែលបានរួមសហការជាមួយភ្នាក់ងារពាក់ព័ន្ធនានា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2_8gyjHcbdIILEAUc2AMTXP6DgydtzjXc0zi_yHNUGcoywbqGiHeURo88xthm3z1N5Wb9euYTydV8rdz3j-lTxgeqaoThpk2r9WV0pMmSgapSSig9KN6cZ6qajpIe9jHvBKDZuD5b7rYEot03Twx6K2uMX2CKGfX2j22zkQeCCbY93YEcwUhq60iB/s1024/photo_2023-03-06_15-35-32.jpg

លោក អនុឆា ប៊ូរ៉ាផាឆៃស្រ៊ី លើកឡើងថា ៖ «ប្រទេសថៃត្រូវរួមគ្នាផ្សព្វផ្សាយ និងជំរុញ Muay Thai ឱ្យពិភពលោកបានស្គាល់ ព្រមទាំងអភិវឌ្ឍន៍កីឡានេះឱ្យក្លាយជា Soft Power មានសក្តានុពលរបស់ថៃ ព្រោះ Muay Thai បានបង្កើតកេរ្តិ៍ឈ្មោះ ប្រាក់ចំណូលដល់ប្រទេស រួមទាំងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចយូរអង្វែងផងដែរ» ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUJZRMu6bFNH_h71hBDzwuQNiEv1cwucWz9tOLRBuGrp9M9sx9XTAK-1RZWNq-ZMtDY-ISTqx2kb6kULe3D9rYnDm378TbP-3brQhM-kHJ3AV4eQRLbzJeao7s0cHXDy31iaEb_xhUUwgwckfUON5mOCfKFHiuyFueO3QXMmPfnoVtH0BI3k0L88e0/s1200/photo_2023-03-06_15-35-32%20(2).jpg

ប្រភព ៖ topnews

រក្សាសិទ្ធដោយ KBN News