ភ្នំពេញ៖ ដើម្បីងាយស្រួលដល់អាជ្ញាធរអាចជួយអន្តរាគមន៍បានទាន់ពេលវេលាក្នុងករណីមានអគ្គិភ័យកើតឡើងណាមួយ ប្រជាពលរដ្ឋនៅក្រុងព្រះសីហនុបានសហការជាមួយអាជ្ញាធរស្ម័គ្រចិត្តវាយកម្ទេចផ្ទះរបស់ខ្លួន ដើម្បីបើកផ្លូវឱ្យបានទូលំទូលាយងាយស្រួលធ្វើដំណើរ។

បើតាមលោកអភិបាលក្រុងព្រះសីហនុ បានបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវគឺម្តុំក្រោយសាលាសង្កាត់លេខ៤ ដែលស្ថិតនៅភូមិ៥ សង្កាត់លេខ៤ បានចូលរួមសហការ និងផ្តល់ភាពងាយស្រួលដល់អាជ្ញាធរក្រុងព្រះសីហនុ ដើម្បីបើកផ្លូវតាមប្លង់ជាលក្ខណៈប្រព័ន្ធ សម្រួលដល់ការធ្វើដំណើរ ទៅមក និងសង្គ្រោះបន្ទាន់ករណីមានអគ្គិភ័យ ឬឧបទ្ទវហេតុផ្សេងៗក្នុងតំបន់នោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDJx9B5uNsQGfxEu-iCg06U_8yP5IDhS_QjVez-vwJQRxYqf9mpaa6bDwmvg36pIxnNBS0XPFtkpEzzCAiTqqldD_okWsgdU7RIpO2Z9jLyymlRnZacj_Rg5bQeEuHL8vHqlVPOmvBI-tYP1nzx6mP6sdgM8T_DLVxcGUUidRwhcffoBW_c-bnvdhO/s1280/photo_2023-03-06_08-24-29.jpg

លោកបន្តថា ពលរដ្ឋព្រមវាយកម្ទេចផ្ទះមួយចំណែក ក្រោយពួកគេបានឈ្វេងយល់គ្រប់ៗគ្នាពីសារៈសំខាន់នៃការបើកផ្លូវដើម្បីធ្វើការអភិវឌ្ឍក្រុង បន្ទាប់ពីមានការសម្របសម្រួលពន្យល់ពីរដ្ឋបាលក្រុង រហូតធ្វើឲ្យពួកគាត់យល់ព្រមបើកផ្លូវថ្មីមួយខ្សែនេះទាំងអស់គ្នា។

លោកបានឱ្យដឹងទៀតថា ចំពោះផ្លូវថ្មីមួយខ្សែខាងលើនេះ មានប្រវែង ១៤០ម៉ែត្រ និងទទឹង ៦ម៉ែត្រ ហើយរដ្ឋបាលក្រុងនឹងធ្វើការចាក់បេតុងជូនពួកគេឲ្យបានល្អស្អាត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg600-Jrb7dAGJEZM2okm38_xZPTOWSNmH_OVdr0NwVLaABzOUuuhri2vNCPfHFakgEBvVdyP_wd9tN1B1gkK3KQRrq4cyYvwkvP3yNDsFUwfQrTV86bw0rXNTw3sbd4T-6s6bX60q5JvRn7Vuno3B7WKWmrKCaOL4SviwBwonV2pi_YPGO9A6JMRI3/s960/photo_2023-03-06_08-24-29%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwKGUSL1s8ebn9eF2zAgwuGkoEAPHZrE4UVDFhQt0_uprIWXTczPSDlW_OCqQ7bKKrk5U85Z6cjHjwlHtjQm2A903tmgI9Xbuvz9e8oINKTVFhohfhCAtDs6S37rf1AysiwwG-NYUacfeCh1WqHxvghl_2peM9LqjXtITYERIT_ZNae0DdI9_pa0bh/s1280/photo_2023-03-06_08-24-30.jpg