ទិវានារីអន្តរជាតិ ៨មីនា គឺជាទិវាមួយដែលនារីជុំវិញពិភពលោកប្រារព្ធពិធីដើម្បីរំលឹកអប អរសាទរ។ជាឱកាសមួយ ត្រូវអបអរ ដោយមានពិធីបុណ្យរំលឹកខួបប្រារព្ធធ្វើដោយនារីជុំវិញ ពិភពលោក។ អង្គការសហប្រជាជាតិ ក៏ប្រារព្ធពិធីអបអរសាទរទិវានេះ និងប្រទេសជាច្រើន បានកំណត់ទិវានេះ ថាជាថ្ងៃបុណ្យជាតិរបស់ខ្លួនផងដែរ។
ត្រឡប់ទៅឆ្នាំ១៩០០ ជាសម័យកាលដែលមានការផ្ទុះឡើង និងមានភាពច្របូក ច្របល់ច្រើននូវសកលឧស្សាហូបនីយកម្ម និងជាពេលដែលមនោគមវិជ្ជារ៉ាឌីកាល់បានរីក រាលដាល នាំឱ្យមានការតវ៉ា និង ចលនាជាច្រើនដើម្បីទាមទារសិទ្ធិផ្សេងៗរបស់ស្ត្រី រួមទាំងតម្លៃពលកម្ម និង លក្ខន្តិកៈការងារប្រសើរជាងមុន។
លុះដល់ឆ្នាំ១៩០៩ ទិវាសិទ្ធនារីជាតិលើកទីមួយត្រូវបានបង្កើតឡើងនៅក្នុងសហរដ្ឋអាមេរិកនៅថ្ងៃទី២៨ ខែកុម្ភៈ។ គណបក្សសង្គមនិយមរបស់អាមេរិកដែលបានកំណត់នៅថ្ងៃនេះដើម្បីលើកទឹកចិត្តទៅដល់កម្មករកាត់ដេរដែលបានធ្វើការតវ៉ាប្រឆាំងនឹងលក្ខខណ្ឌការងារ នៅក្នុងទីក្រុង New York។
ក្រោមកទៀតឆ្នាំ១៩១០ សង្គមវិទូអន្តរជាតិ ដែលបានជួបប្រជុំគ្នានៅទីក្រុង Copenhagen បានបង្កើតជាទិវាសិទ្ធនារីមួយដែលមានលក្ខណៈជាអន្តរជាតិដើម្បីជំរុញចលនាសិទ្ធិនារី និងដើម្បីធ្វើការគាំទ្រ លើកតម្កើនសំឡេងរបស់ស្ត្រីនៅលើឆាកអន្តរជាតិ។ សំណើនេះត្រូវបានទទួលបានការសាទរ និងទទួលយកជាឯកច្ឆន្ទដោយសន្និសីទមួយដែលមានស្រ្តីជាង១០០នាក់មកពី១៧ប្រទេស។ ក្នុងនោះក៏មានវត្តមានស្ត្រីទាំង៣នាក់ដែលជាសមាជិកសភាហ្វាំងឡង់។
ជាលទ្ធផលនៃការផ្ដួចផ្ដើមគំនិតពីសន្និសីទក្រុង Copenhagen ប្រទេសអូទ្រីស ប្រទេសដាណឺម៉ាក ប្រទេសអាល្លឺម៉ង់ និងប្រទេសស្វីសបានយកថ្ងៃទី១៩ ខែមីនាដើម្បីបា្ររព្ធពិធីនេះ។ ប្រជាជនច្រើនជាងមួយលាននាក់នៅតាមបណ្ដាប្រទេសទាំងនេះបានទាមទារសិទ្ធអោយស្ត្រីដូចជាសិទ្ធក្នុងការបោះឆ្នោត សិទ្ធក្នុងការធ្វើការនៅក្នុងការរិយាល័យសាធារណៈ សិទ្ធក្នុងការទទួលបានការបង្ហាត់ជំនាញវគ្គខ្លី និងទទូចអោយបញ្ចប់ការរើសអើងស្រ្តីភេទ។
បន្ទាប់មកចន្លោះឆ្នាំ១៩១៣-១៩១៤ ទិវាសិទ្ទនារីអន្តរជាតិបានក្លាយជាកម្លាំងចលករក្នុងការប្រឆាំងនឹងសង្គ្រាមលោកលើកទី១។ ការបរិច្ឆេទថ្ងៃក្នុងការប្រារព្ធទិវាសិទ្ទនារីអន្តរជាតិ គឺមានភាពខុសពីគ្នា។ ប្រទេសរុស្សីប្រារព្ធរាងរាល់ថ្ងៃអាទិត្យចុងក្រោយនៃខែកុម្ភៈ ខណៈពេលដែលប្រទេសខ្លះនៅប៉ែតអឺរ៉ុបយកថ្ងៃទី៨ (ឬមុន ឬក្រោយថ្ងៃ៨បន្តិច) ដើម្បីប្រារព្ធពិធីមួយនេះ។
ឈានដល់មកដល់ឆ្នាំ១៩៩៥ សេចក្ដីថ្លែងការណ៍ក្រុង Bejing និងវិទិការសម្រាប់សកម្មភាព គឺជាផែនទីបង្ហាញផ្លូវជាប្រវត្តិសាស្រ្ត ដែលបានចុះហត្ថលេខាដោយ១៨៩ប្រទេស ផ្តោតលើបញ្ហាសំខាន់ៗចំនួន១២ និងចង់បង្កើតចក្ខុវិស័យដែលឃើញពិភពលោកមួយដែលស្ត្រីនិងក្មេងស្រីអាចជ្រើសរើសជម្រើសរបស់នាងបានដោយខ្លួនឯង ដូចជាការចូលរួមក្នុងឆាកនយោបាយ ទទួលបានការអប់រំមួយ ប្រាក់ចំណូលមួយ និងរស់នៅក្នុងសង្គមមួយដែលគ្មានអំពើហឹង្សា និងការរើសអើង៕
ប្រភព៖ Wikipedia










