សហព័ន្ធជំងឺធាត់ពិភពលោក World Obesity Federation បានដាស់តឿនថា មនុស្សជាងពាក់កណ្តាលនៅលើពិភពលោកនឹងជួបបញ្ហាលើសទម្ងន់ ហើយមានជំងឺធាត់នៅឆ្នាំ២០៣៥ ឬ១២ឆ្នាំខាងមុខទៀត ។ គេរំពឹងថា នឹងមានមនុស្សជាង៤.០០០លាននាក់ត្រូវប្រឈមនឹងជំងឺធាត់ ហើយប្រទេសនឹងមានពលរដ្ឋកើតជំងឺធាត់ និងលើសទម្ងន់ខ្លាំងបំផុត គឺក្រុមប្រទេសមានប្រាក់ចំណូលតិចដល់មធ្យមស្ថិតនៅទ្វីបអាហ្វ្រិក និងអាស៊ី ។Study: Being Overweight Raises Risk of Dying

ប៉ុន្តែអ្វីគួរឱ្យបារម្ភខ្លាំងនោះ ក្រុមដែលប្រឈមនឹងជំងឺធាត់ក្នុងពេលនេះ គឺក្មេង ។ គេគិតថា មានយុវវ័យទាំងប្រុសនិងស្រី មានជំងឺធាត់ស្មើ២ដងបើធៀបនឹងឆ្នាំ២០២០ កន្លងមក ។

សាស្ត្រាចារ្យ Louis Boer ប្រធានសហព័ន្ធជំងឺធាត់ពិភពលោកបញ្ជាក់ថា តាមទិន្នន័យពីរបាយការណ៍នេះ គឺជាការដាស់តឿនយ៉ាងច្បាស់ដល់ប្រទេសផ្សេងៗត្រូវតែបង្កើនល្បឿន និងផ្លាស់ប្តូរគោលនយោបាយដើម្បីការពារមិនឱ្យស្ថានការណ៍កាន់តែអាក្រក់លើសដើម ។Study Finds Electronic Health Record Tool Can Help Children Achieve Healthy  Weight - MU School of Medicine

សាស្ត្រាចារ្យ Louis Boer បញ្ជាក់ថា រដ្ឋាភិបាល និងអ្នកកំណត់គោលនយោបាយទូទាំងពិភពលោក ចាំបាច់ត្រូវធ្វើគ្រប់វិធីដើម្បីចៀសវាងការប៉ះពាល់សុខភាព សង្គម និងសេដ្ឋកិច្ចទៅកាន់ក្រុមយុវវ័យ ដោយត្រូវវាយតម្លៃកត្តាមានចំណែករួមដែលធ្វើឱ្យពួកគេមានរោគធាត់ ។

មូលហេតុធ្វើឱ្យមនុស្សប្រឈមនឹងរោគធាត់ខ្លាំង គឺដោយសារការបរិភោគម្ហូបអាហារកែច្នៃដែលទទួលបានការពេញនិយមរហូតមក ឥរិយាបថនៅស្ងៀម ការគ្រប់គ្រងការផ្គត់ផ្គង់អាហារមិនបានល្អ រួមទាំងធនធានសម្រាប់សេវាថែទាំសុខភាពពលរដ្ឋមានកំណត់ ដើម្បីផ្តល់ចំណេះដឹងអំពីទម្ងន់ និងសុខភាព ៕

ប្រភព ៖ TNNHealth