ភ្នំពេញ៖ ជាទូទៅប្រទេសនីមួយៗតែងតែមានការជួបជុំគ្នាដូចជាពិធីជប់លៀងផ្សេងៗឬ
ពិធីមង្គលការជាដើម-ល-។ នៅពេលយើងសប្បាយឬកើតទុក្ខយើងតែងតែគិតថាស្រាអាចជួយដោះស្រាយបញ្ហាយើងបាន។ ៩ចំណុចខាងក្រាមនេះអាចធ្វើអោយអ្នកដឹង
ខ្លះៗអំពីអត្តចរិកមនុស្សនៅពេលស្រវឹង ដូចនេះកុំអោយខាតពេលយូរតោះចូលរួមអានទាំងអស់គ្នាដូចតទៅ៖
១. មនុស្សស្រវឹងហើយយំ៖ មានន័យថាអ្នកជាមនុស្សដែលមាននៅទំនួលខុសត្រូវ និងមានសម្ពាធដ៏ធំ មនុស្សប្រភេទនេះបើអ្នកធ្វើល្អជាមួយគាត់នោះអ្នកនិងក្លាយជាមនុស្សសំខាន់របស់គាត់។
២.មនុស្សស្រវឹងហើយនិយាយច្រើន៖ មានន័យថាអ្នកជាមនុស្សរស់នៅក្នុងរបាំងមុខ ហើយមិនសូវមានមិត្តភក្កិស្និតស្នាលទេ មនុស្សប្រភេទនេះសូមកុំប្រាប់នៅរឿងសំងាត់ដល់គាត់។
៣.មនុស្សស្រវឹងហើយខឹងផ្ដេសផ្ដាស់៖ មានន័យថាអ្នកជាមនុស្សកាចភាគច្រើនបេះដូងគេគឺងងឹត មនុស្សប្រភេទនេះសូមកុំរាប់អានគាត់អី។Fascinating Facts About Being Drunk - Listverse៤.មនុស្សស្រវឹងហើយចូលចិត្តអួត៖ មានន័យថាអ្នកជាមនុស្សគ្មានការទទួលខុសត្រូវហើយមនុស្សប្រភេទនេះបើអាចគេចបានគួរកុំរាប់អានអី។
៥.មនុស្សស្រវឹងហើយដេក៖ មានន័យថាអ្នកជាមនុស្សអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានល្អ មនុស្សប្រភេទនេះក្នុងការនិយាយស្តីឬការងារអាចទុកចិត្តបានរាប់អានចុះមិនខុសទេ។
៦.មនុស្សស្រវឹងហើយសើចញញឹម៖ មានន័យថាអ្នកជាមនុស្សស្លូតត្រង់ មនុស្សប្រភេទនេះមិនដែលបោកប្រាស់ចិត្តមិត្តភក្តិទេ។
៧.មនុស្សស្រវឹងហើយខូចចិត្ត៖ មានន័យថាអ្នកជាមនុស្សស្មោះត្រង់ ប៉ុន្តែមិនចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានឡើយ មនុស្សប្រភេទនេះមានសុជីវធម៌ល្អ ជាមួយអ្នកជុំវិញខ្លួនណាស់។
៨.មនុស្សស្រវឹងហើយស្ងៀមស្ងាត់មិននិយាយស្តី៖ មានន័យថាអ្នកជាមនុស្សមានសមត្ថភាពខ្លាំងក្លា មនុស្សប្រភេទនេះជាទូទៅអាចរក្សាការសង្ងាត់បាន។
៩.មនុស្សស្រវឹងហើយចូលចិត្តប៉ះពាល់ខ្លួនប្រាណគេ៖ មានន័យថាអ្នកជាមនុស្សខ្សែលើអាត្មានិយម មនុស្សប្រភេទនេះគួរតែចាកចេញអោយឆ្ងាយ៕Guide to dealing with drunkenness in licensed premises | Flint Bishop