ភ្នំពេញ៖ រឿងអប្សរាមហានគរគឺជារឿងខ្មែរបែបបុរាណខ្នាតធំដ៏អស្ចារ្យដែលមិនធ្លាប់មានពីមុនមក រឿងនេះឆ្លុះបញ្ជាំងពីសម័យអង្គរដែលដឹកនាំសម្តែងដោយឯកឧត្តម ហ្វៃ សំអាង ។ រឿងនេះបានរៀបចំសែនក្រុងពាលីនៅថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០២៣ អ្នកដឹកនាំរឿងនេះសង្កត់ធ្ងន់ថា តួអង្គប្រុស-ស្រីដែលជ្រើសមកសម្តែងនេះ ត្រូវជ្រើសរើសមកដោយសម្រិតសម្រាំងដោយតួអង្គប្រុស តម្រូវអោយមានកម្ពស់ស្តង់ដា សាច់ដុំមាំមួន និងត្រូវហាត់រៀនក្បាច់គុនល្បុក្កតោអោយស្ទាត់ជំនាញ។ ចំណែកតួអង្គស្រីវិញនោះ ត្រូវមានរូបសម្រស់ស្រស់ផូរផង់ទន់ភ្លន់ នឹងត្រូវហាត់រៀនរាំរបាំអប្សរាផងដែល។May be an image of 8 people, people standing and indoor ដោយឡែកសម្រាប់តួអង្គសម្ដែងនោះវិញគឺមានរហូតដល់ជាង១០០នាក់ នឹងមានតារាសិល្បះករខ្មែរ
ល្បីៗជាច្រើនរូបចូលរួមសម្ដែងផងដែរដូចជា៖ លោកទេព រិន្ទដារ៉ូ អ្នកនាងសារ៉ាយ សក្ខណា លោកយិន មាសឧស្សាហ៍ លោកពៅ ពិសិដ្ឋ លោករស់ សុភ័ណ្ឌ លោកសន ពិសិដ្ឋ លោកឈឹម សក្កដា កញ្ញាពេជ្យ វត្តីសារ៉ាវឌ្ឍី អ្នកនាង កែវ ឡាវីញ កញ្ញា ប៊ី សុធារី កញ្ញាជីលី ទេវី អ្នកនាងលី ម៉ារីណា នឹងតារាកប្លែង តារាកិត្តយសជាច្រើននាក់ទៀត_ល_។
តាមការបញ្ជាក់របស់ឯកឧត្តម ហ្វៃ សំអាង បានអោយដឹងថារឿងនេះអាចនឹងប្រើរយះពេល១ឆ្នាំកន្លះ ព្រោះត្រូវសម្រិតសម្រាំងខ្លាំង និងត្រូវថតទីតាំងច្រើនកន្លែងក្នុងប្រទេសកម្ពុជា។ គេអាចដឹងថារឿងនេះនិងត្រូវចំណាយទុនច្រើនខ្លាំងដែលមិនធ្លាប់មានពីមុនមក៕May be an image of 1 person, standing and indoorMay be an image of 2 people and indoorMay be an image of 3 people