Home ព័ត៌មានអន្តរជាតិ កូវីដនៅថៃអាចឆ្លងរាលដាលច្រើននៅថ្ងៃបុណ្យចូលឆ្នាំថ្មី

កូវីដនៅថៃអាចឆ្លងរាលដាលច្រើននៅថ្ងៃបុណ្យចូលឆ្នាំថ្មី

60
0

ប្រទេសថៃ ៖ អនុប្រធាននៃក្រសួងសុខាភិបាល លោក Opas Karnkawinpong បានថ្លែងក្រោយពីកិច្ចប្រជុំតាមដានស្ថានការណ៍ជំងឺកូវីដ-១៩ ថា ចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺកូវីដ-១៩ បានធ្លាក់ចុះនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអាស៊ី ។

សម្រាប់ប្រទេសថៃវិញ តាមទិន្នន័យកាលពីថ្ងៃទី១៩-២៥ ខែកុម្ភៈ កន្លងមក មានអ្នកជំងឺកូវីដព្យាបាលនៅមន្ទីរពេទ្យចំនួន២០៤នាក់, អ្នកជំងឺធ្ងន់ធ្ងរ៦៦នាក់, អ្នកជំងឺដាក់បំពង់ខ្យល់ដកដង្ហើម៤៤នាក់ និងអ្នកស្លាប់៩នាក់ ។ ចំនួននេះមានស្ថេរភាព ខណៈអ្នកស្លាប់ភាគច្រើនមិនបានចាក់វ៉ាក់សាំងការពារកូវីដ ឬទទួលវ៉ាក់សាំងលើសពី៣ខែ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិបានឆ្លងកូវីដក្នុងចំនួនតិចតួច ដោយសារផ្នែកវេជ្ជសាស្ត្ររបស់ថៃអាចទប់ទល់នឹងស្ថានការណ៍នេះបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjutcHQOIStg9D65pWLU4zt4XYWyCcvPt-qGU47W-1I5HO4AZoxZS5gzJsvBx-GfLrP_WoOt6r6RIgMB_0I-fiMpCjh55Ql_lVKrbMMImT47NjaKmRhIKr_yMPOcjPwPRoAthQ0Ik9tVjC9p5rWNM0mxFWLfNyzq_3vl6c5f0N2JEMLnzcRYcM4OCXO/s644/photo_2023-02-28_11-06-48.jpg

គេប៉ាន់ស្មានថា ជំងឺកូវីដនឹងឆ្លងរាលដាលច្រើននៅអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មីក្នុងប្រទេសថៃ និងពេលបើកបវេសនកាលចូលរៀនខាងមុខនេះ ។ ដូច្នេះ មន្ត្រីសុខាភិបាលបានផ្តោតលើការផ្សព្វផ្សាយដល់ពលរដ្ឋដើម្បីអនុវត្តតាមវិធានការបង្ការ និងគ្រប់គ្រងជំងឺ ដោយនាំគ្នាទៅចាក់វ៉ាក់សាំងការពារកូវីដឱ្យបានគ្រប់គ្នា ហើយបើពលរដ្ឋណាមានអាការៈជំងឺផ្លូវដង្ហើម ត្រូវពិនិត្យមើលតាម ATK និងពាក់ម៉ាស់ ខណៈនៅជិតអ្នកដទៃ ។ ចំណែកក្រុមពលរដ្ឋមិនបានចាក់វ៉ាក់សាំង បើពួកគេឆ្លងជំងឺត្រូវប្រញាប់ទៅព្យាបាល រួមទាំងពាក់ម៉ាស់ក្នុងទីសាធារណៈផងដែរ ដូចជា មន្ទីរពេទ្យ ហាងលក់ទំនិញ និងកន្លែងដឹកជញ្ជូនសាធារណៈ ។ រីឯក្មេងតូចៗ គ្រូពេទ្យបានណែនាំឱ្យពួកគេពាក់ម៉ាស់នៅពេលមានជំងឺផ្លូវដង្ហើម ។

ក្រសួងសុខាភិបាលបានបន្តតាមដានជំងឺកូវីដយ៉ាងខ្លាំងក្លា ដោយនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្របានតាមដានស្ថានការណ៍ជំងឺ និងពូជផ្សេងៗគ្នានៃជំងឺកូវីដជាបន្តបន្ទាប់ ។ រីឯនាយកដ្ឋានគ្រប់គ្រងជំងឺបានរៀបចំយុទ្ធសាស្ត្រ និងនយោបាយចាក់វ៉ាក់សាំងនៅឆ្នាំ២០២៤ ខាងមុខ ខណៈនាយកដ្ឋានសេវាវេជ្ជសាស្ត្របានបង្កើតគោលការណ៍ណែនាំសម្រាប់ការថែទាំនៅឆ្នាំ២០២៤ ដូចគ្នា រួមមាន ការធ្វើតេស្តនៅមន្ទីរពិសោធន៍ ថ្នាំ និងការព្យាបាលអ្នកជំងឺ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiv9BwkFt5T-31uPmQQ7lrpP2ArKfAXWXF9RvdN_FNGGahxnNpo4FrB8Xm9ObkiyWVOGqWPwzRjI5Nmcy9YwFAUNI69UBC4MF7rhG9cCzfX2TQsM1XmyFcqEIwPBTgdQ2kECDcqdwV8ymoJ_ZjMbgKzhf5OJLQ_FPlGeSsQobnhSP2Cj_lBSlOUwCv/s1080/photo_2023-02-28_11-06-49.jpg ប្រភព ៖ TNNHealth