ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែកុម្ភៈ ឃើញខ្លឹមសារនិងរូបភាពដែលបានផ្សព្វផ្សាយក្នុងបណ្តាញសង្គមដោយគណនីហ្វេសប៊ុកឈ្មោះ បងអេង ចែប៉ុច ដែលលើកឡើងពីករណី ជនសង័្សយធ្វើសកម្មភាពគប់ដុំថ្មលើកញ្ចក់រថយន្តធុនធំមួយគ្រឿងដែលកំពុងធ្វើដំណើរលើដងផ្លូវពេលយប់នៅចំណុច ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
ទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការខេត្តបាត់ដំបង បានចាត់តាំងឱ្យធ្វើការស្រាវជ្រាវជាបន្ទាន់ចំពោះករណីនេះហើយ ដែលក្នុងនោះលោកអធិការនគរបាលស្រុកមោងឫស្សី និងផែនជំនាញកំពុងស្វះស្វែងរកប្រភពនិងព័ត៌មានផ្សេងៗទាក់ទងនឹងករណីនេះដើម្បីស្វែងរកមុខសញ្ញាដែលបានប្រព្រឹត្តិដើម្បីយកមកអនុវត្តទោសតាមផ្លូវច្បាប់។
ដូចបានជម្រាបជូនខាងលើសូមសាធារណជន អ្នកសារព័ត៌មាននិងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការជាមួយសមត្ថកិច្ចនគរបាលដោយភាតរភាព៕










