រដ្ឋធានីប៉េកាំង៖ ក្រោយពេលក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ចិន អំពីការបញ្ជូនបាឡុងចារកម្ម ទៅលើដែនអាកាសរបស់ខ្លួននោះមក ឥឡូវក្រុងប៉េកាំង បានចាប់ផ្ដើមខឹងសម្បា តវ៉ាប្រឆាំងនឹងសហរដ្ឋអាមេរិក បញ្ជូនយន្ដហោះឈ្លបយកការណ៍ ហោះពីលើដែនអាកាស នៃច្រកសមុទ្រតៃវ៉ាន់។

សារព័ត៌មាន Military Times បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ថា ក្រុងប៉េកាំង បានបញ្ជាក់ ថា ចិន បានតាមដានយ៉ាងយកចិត្តទុកដាក់ ទៅលើការហោះហើររបស់យន្ដហោះឈ្លបយកការណ៍របស់សហរដ្ឋអាមេរិក នៅលើដែនអាកាស នៃច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃចន្ទ។ ជាមួយគ្នានេះ ចិនបានចោទប្រកាន់សហរដ្ឋអាមេរិក ថា កំពុងតែរំខានដោយចេតនា និង ធ្វើឱ្យប៉ះពាល់ដល់ស្ថានភាព នៅក្នុងតំបន់។P-8A Poseidon | Military.com

ទីបញ្ជាការបូព៌ារបស់កងទ័ពរំដោះប្រជាជនចិន បានបញ្ជាក់ នៅលើបណ្ដាញសង្គម ថា កងទ័ពចិន បានរៀបចំតាមដានយន្តហោះល្បាត ប្រឆាំងនឹងនាវាមុជទឹក ប្រភេទ P-8A Poseidon របស់សហរដ្ឋអាមេរិក។

ក្រុងប៉េកាំង តែងតែចាត់ទុកកោះតៃវ៉ាន់ ដែលគ្រប់គ្រងដោយខ្លួនឯង តាមបែបប្រជាធិបតេយ្យ ជាទឹកដីរបស់ចិន។ ទន្ទឹមគ្នានេះ ក្រុងប៉េកាំង ក៏តែងតែគំរាមកំហែង អំពីការប្រើប្រាស់កម្លាំងយោធា រឹបអូសដែនកោះមួយនេះ យកមកគ្រប់គ្រងវិញ ប្រសិនបើមានការចាំបាច់។ ការចាត់ទុកការឆ្លងកាត់របស់នាវា និង យន្តហោះយោធារបស់បរទេស តាមរយៈច្រកសមុទ្រ ដែលមានទទឹង ប្រវែង១៦០គីឡូម៉ែត្រនេះ ក៏ជាការមើលងាយ និង ជាការបង្កហេតុ ដោយចេតនាផងដែរ។Taiwan fears war as China holds another military drillដោយឡែក នាវាចម្បាំងរបស់សហរដ្ឋអាមេរិក តែងតែឆ្លងកាត់សមុទ្រតៃវ៉ាន់ ជាទៀតទាត់ ព្រោះវាជាផ្លូវទឹកដឹកជញ្ជូនយ៉ាងមមាញឹកបំផុតមួយរបស់ពិភពលោក។ រីឯយន្ដហោះចម្បាំងរបស់សហរដ្ឋអាមេរិក ក៏កម្រនឹងហោះឆ្លង កាត់ច្រកសមុទ្រនេះណាស់។ ប៉ុន្ដែផ្ទុយទៅវិញ ចិនបានចោទប្រកាន់សហរដ្ឋអាមេរិក កំពុងតែហោះហើរលេងសើច បង្កគ្រោះថ្នាក់ដល់សន្ដិភាព និង ស្ថិរភាព នៅច្រកសមុទ្រតៃវ៉ាន់។

ទីបញ្ជាការបូព៌ារបស់កងទ័ពរំដោះប្រជាជនចិន បានបញ្ជាក់ ថា «យើងសូមប្រឆាំងយ៉ាងដាច់ខាត ចំពោះសកម្មភាពហោះហើររបស់យន្ដហោះសហរដ្ឋអាមេរិក។ កងទ័ពរបស់យើង នៅតែរក្សាកម្រិតប្រកាសអាសន្នខ្ពស់ ហើយនឹងការពារឲ្យបានយ៉ាងដាច់ខាតនូវដែនអធិបតេយ្យភាព និង បូរណភាពជាតិរបស់ខ្លួន»។Chinese and Taiwanese warships play 'cat and mouse' as drills due to end

កងនាវាទី៧របស់សហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍ខ្លីមួយ ថា យន្ដហោះ ប្រភេទ P-8A Poseidon របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បានហោះហើរ នៅពីលើច្រកសមុទ្រតៃវ៉ាន់ ស្ថិតក្នុងដែនអាកាសរបស់អន្ដរជាតិ។ សហរដ្ឋអាមេរិក នឹងបន្តហោះហើរ ធ្វើនាវាចរណ៍ និង ធ្វើប្រតិបត្តិការគ្រប់ទីកន្លែងទាំងអស់ នៅលើពិភពលោក ស្របតាមច្បាប់អន្តរជាតិ រួមទាំងច្រកសមុទ្រតៃវ៉ាន់ ផងដែរ។ ចំណែកការធ្វើប្រតិបត្តិការ នៅតាមច្រកសមុទ្រតៃវ៉ាន់ គឺធ្វើឡើង ស្របតាមច្បាប់អន្តរជាតិ ហើយសហរដ្ឋអាមេរិក នៅតែរក្សាសិទ្ធិ និង មានសេរីភាពធ្វើនាវាចរណ៍ សម្រាប់ប្រទេសទាំងអស់ នៅលើពិភពលោក។

ដោយឡែក ក្រុងប៉េកាំង តែងតែបញ្ជូននាវាចម្បាំង យន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដ និង យន្ដហោះប្រដេញ ចូលទៅក្នុងដែនទឹក និង ដែនអាកាស នៅក្បែរកោះតៃវ៉ាន់។ សកម្មភាពយោធារបស់ចិន ជាការប៉ុនប៉ង បំភិតបំភ័យដល់រដ្ឋាភិបាលក្រុងតៃប៉ិ ដែលមានសហរដ្ឋអាមេរិក ជាអ្នកគាំទ្រយ៉ាងសំខាន់បំផុត៕China accuses US of 'endangering' peace after military plane flies over  Taiwan Strait - ABC News