អ្នកមានធ្លាប់បានសង្កេតមើលសកម្មភាពខ្លួនឯងពេលក្រោយបាយឬទេ? ព្រោះសកម្មភាពមួយចំនួនអាចបំផ្លាញ និងមានផលអវិជ្ជមានចំពោះសុខភាព។ ដូច្នេះហើយបានជាអ្នកត្រូវដឹង នូវអ្វីគួរជៀសវាងធ្វើ បន្ទាប់ពីញ៉ាំបាយរួច។
១. ញ៉ាំផ្លែឈើ
ជាការពិតណាស់ នៅក្នុងផ្លែឈើសម្បូរទៅដោយ ជាតិហ្វាយបឺ និងវីតាមីនច្រើនប្រភេទ ដែលអាចជំនួយដល់រាងកាយ ប៉ុន្តែផ្លែឈើក៏ដូចជាអាហារដទៃទៀតដែរ វាត្រូវការអង់ស៊ីមដើម្បីកិនរំលាយ ប្រសិនបើអ្នកញ៉ាំបាយឆ្អែត ហើយញ៉ាំផ្លែឈើបន្ថែមទៀត ក្រពះមិនអាចកិនរំលាយបានល្អនោះទេ រាងកាយថែមទាំងមិនបានទទួលផលប្រយោជន៍អ្វីពីវាទៀត ដូច្នេះហើយអ្នកគួរញ៉ាំផ្លែឈើ នៅពេលមិនទាន់ឆ្អែតខ្លាំង ឬទុកឲ្យស្រកពោះបន្តិចសិន។25 Healthiest Fruits You Can Eat - Best Fruits to Eat Daily២. ស្លៀកខោអាវតឹងណែន
ពេលអ្នកញ៉ាំបាយឆ្អែត ក្រពះត្រូវធ្វើការកិនរំលាយអាហារ ប្រសិនបើអ្នកត្រូវចេញទៅខាងក្រៅ ឬអង្គុយធ្វើការ ដោយស្លៀកសម្លៀកបំពាក់រឹបតឹងខ្លាំងពេក នោះវានឹងផ្តល់សម្ពាធដល់ពោះ មិនអាចរំលាយអាហារបានល្អ និងធ្វើឲ្យអារម្មណ៍មួម៉ៅមិនស្រណុកក្នុងខ្លូន។
៣. គេងភ្លាមៗ
អ្នកខ្លះបន្ទាប់ពីបាយថ្ងៃ ឬបាយល្ងាចហើយ គឺបើកភ្នែកមិនចង់រួច ចង់តែគេងភ្លាមៗ ប៉ុន្តែត្រូវដឹងថា អាហារដែលអ្នកបានញ៉ាំទៅ ត្រូវការពេលកិនឲ្យបានស្រួលបួល ដើម្បីឲ្យរាងកាយស្រូបយកជីជាតិទាំងនោះ។ បើអ្នកញ៉ាំហើយមិនទាន់ចង់គេងភ្លាម អ្នកនឹងប្រឈមនឹងជំងឺក្រពះពោះវៀន ឬចង្វាក់បេះដូងជាដើម។Why Do I Get Tired After Eating? Foods to Avoid | Sleep.com៤. ផឹកតែ
តែមានភាពពេញនិយមខ្លាំងនៅអាស៊ី ជាពិសេសនៅចិន និងជប៉ុន ដោយសារតែរសជាតិ ហើយទទួលបានអត្ថប្រយោជន៍ជាច្រើនទៀត។ យ៉ាងណាមិញ ក្រៅពីគុណសម្បត្តិរបស់តែ វាក៏មានផលប៉ះពាល់ខ្លាំងណាស់ដែរ បើអ្នកផឹកវាមួយកែវក្រោយពេលបាយ វាជាការរារាំងរាងកាយពីស្រូបយកជាតិដែក ដែលបង្កឲ្យអ្នកមានភាពស្លេកស្លាំង។
៥. ងូតទឹក
ការងូតទឹកអាចជួយឲ្យស្បែកស្អាត ខ្លួនប្រាណមានអនាម័យ និងអារម្មណ៍ស្រស់ថ្លា ប៉ុន្តែការងូតទឹកភ្លាមៗបន្ទាប់ពីញ៉ាំឆ្អែត មិនល្អសោះឡើយ។ វាបង្អាក់ការកិនរំលាយអាហារ និងអាចធ្វើឲ្យប្រពន្ធរំលាយអាហារមានភាពចុះខ្សោយ។ បើចង់ងូតទឹក អ្នកគួរចាំ ១ ម៉ោងសិន ដោយមិនប្រញាប់ពេកនោះទេ។
៤. ជក់បារី
ក្រោយបាយរួច អ្នកញៀនបារីភាគច្រើនអត់ទ្រាំមិនជក់បានឡើយ។ ដឹងទេថាវាអាចប៉ះពាល់ដល់សួតខ្លាំងទ្វេដង ជាងការជក់ធម្មតាទៅទៀត។ បើតាមការសិក្សាស្រាវជ្រាវ បានបង្ហាញថា អ្នកទម្លាប់ជក់បារីក្រោយពេលបាយ មានផលប៉ះពាល់ខ្លាំងណាស់ដល់ប្រព័ន្ធរំលាយអាហារ និងស្រូបយកសារធាតុបង្កមហារីកជាច្រើនទៅក្នុងរាងកាយ៕Smoking after meals: Why the puff after your lunch or dinner can increase  your risk of cancer | Health Tips and News