ប្រទេសថៃ ៖ លោក អនុឆា ប៊ូរ៉ាផាឆៃស្រ៊ី អគ្គលេខាធិការរងនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការនយោបាយ និងជាអ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រី បានថ្លែងថា លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ រីករាយណាស់ដែលលោកបានជ្រាបថា វែបសាយ Resonance Consultancy បានចាត់ចំណាត់ថ្នាក់ក្រុងបាងកក ប្រទេសថៃ ជាប់ចំណាត់ថ្នាក់ទី៣០ ក្នុងចំណោម១០០ក្រុងដែលល្អបំផុតក្នុងពិភពលោក ប្រចាំឆ្នាំ២០២៣ (100 Best Cities in the World 2023) និងចំណាត់ថ្នាក់ទី២ របស់អាស៊ាន ដែលបង្ហាញទិន្នន័យដោយវែបសាយ ATLAS & BOOTS ។Bangkok City Guide

ការចាត់ចំណាត់ថ្នាក់នេះ Resonance Consultancy បានផ្តោតទៅលើផ្នែកទេសចរណ៍ អចលនទ្រព្យ និងការអភិវឌ្ឍសេដ្ឋកិច្ច រួមទាំងវាយតម្លៃនិន្នាការទីផ្សារ ចំណុចខ្លាំង និងចំណុចខ្សោយ ចំនួន៦ចំណុចដូចជា ៖

១-ទីកន្លែង (Place) រួមមាន អាកាសធាតុ សុវត្ថិភាព ទីកន្លែងទេសចរណ៍ និងតំបន់រស់នៅក្រៅផ្ទះ
២-ផលិតផល (Product) រួមមាន ការតភ្ជាប់ព្រលានយន្តហោះ សារមន្ទីរ ចំណាត់ថ្នាក់សាកលវិទ្យាល័យ និងទីកន្លែងរៀបចំកម្មវិធី ឬការប្រជុំ
៣-ប្រជាពលរដ្ឋ (People) រួមមាន ការមានចំណែករួមក្នុងកម្លាំងពលកម្ម និងការបញ្ចប់ការសិក្សា
៤-ទ្រព្យសម្បត្តិ (Prosperity) រួមមាន មានក្រុមហ៊ុនឈានមុខគេនៅលើពិភពលោក GDP អត្រាការងារ និងសមភាពប្រាក់ចំណូល
៥-សកម្មភាព (Programming) រួមមាន ការបង្ហាញផ្នែកវប្បធម៌ បទពិសោធន៍នៃការដើរកម្សាន្តពេលយប់ ភោជនីយដ្ឋានមានគុណភាព និងកន្លែងសម្រាប់ជ្រើសរើសទិញទំនិញ
៦-ការផ្សព្វផ្សាយ (Promotion) រួមមាន ការស្វែងរកប្រព័ន្ធផ្សព្វផ្សាយសង្គម និងព័ត៌មាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗBangkok - the Busiest City in the World - Phuket Buy House

លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានទទួលជ្រាបអំពីការចាត់ចំណាត់ថ្នាក់នេះ និងរីករាយដែលក្រុងបាងកក ប្រទេសថៃ បានទទួលចំណាត់ថ្នាក់ទី៣០ គឺជាទីក្រុងល្អបំផុតក្នុងពិភពលោក ប្រចាំឆ្នាំ២០២៣ និងជាប់ចំណាត់ថ្នាក់ទី២ របស់អាស៊ាន ។ ហេតុនេះ ការងាររបស់រដ្ឋាភិបាល គឺត្រូវតែអភិវឌ្ឍន៍ប្រទេសថៃឱ្យរីកចម្រើនគ្រប់ផ្នែកទាំងអស់ ។

នៅពេលវិភាគលើប្រធានបទដែល Resonance Consultancy បានវាយតម្លៃ គឺការងារទាំងអស់ដែលរដ្ឋាភិបាលបានយកចិត្តទុកដាក់ លោកនាយករដ្ឋមន្ត្រីជឿជាក់ថា ក្រុងបាងកកមានសក្តានុពលជាច្រើនក្នុងការអភិវឌ្ឍបន្ថែមទៀត ។ ដូច្នេះ ត្រូវរួមការសហការពីពលរដ្ឋគ្រប់រូប ហើយរដ្ឋាភិបាលជឿជាក់ថា ខេត្ត/ក្រុងជាច្រើនទៀតរបស់ប្រទេសថៃ ក៏មានសក្តានុពលក្នុងការអភិវឌ្ឍដូចគ្នាដែរ ហើយរដ្ឋាភិបាលនឹងធ្វើការងារដើម្បីអភិវឌ្ឍន៍ខេត្ត/ក្រុង និងប្រទេសថៃ សម្រាប់ពលរដ្ឋគ្រប់រូប ៕Things to do in Bangkok | Tourism - Cathay Pacific Siamvan Travel: Bangkok Cityប្រភព ៖ tnnthailand