កាលពីម្សិលមិញនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) បានរកឃេីញករណីជំងឺផ្តាសាយបក្សី H5N1 លេីកុមារីអាយុ ១១ឆ្នាំ ៦ខែ រស់នៅភូមិ រលាំង ឃុំ រំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
កុមារីចាប់ផ្តេីមឈឺនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានរោគសញ្ញាគ្រុនក្តៅ ៣៩អង្សាសេ ព្រមទាំងមានក្អក ឈឺក។ ក្រោយព្យាបាលនៅមូលដ្ឋានមិនធូរស្រាល ដោយកុមារីចាប់ផ្តេីមហត់ក៏បញ្ជូនព្យាបាលនៅមន្ទីរពេទ្យកុមារជាតិនៅភ្នំពេញ ។
នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ គ្រូពេទ្យព្យាបាលបានយកវត្ថុផ្ញេីមកវិទ្យាស្ថានជាតិសុខភាពសាធារណ: រួចទទួលលទ្ធផល ថ្ងៃទី ២២ ខែកុម្ភ: ឆ្នាំ២០២៣ បញ្ជាក់មានវិជ្ជមាន មេរោគផ្តាសាយបក្សី H5N1 ចំណែកកុមារីបានបាត់បង់ជីវិតហេីយ និងធ្វេីពិធីបុណ្យសពតាមប្រពៃណីនៅក្នុងភូមិខាងលេី។
ខណៈពេលនេះ ឪពុករបស់ក្មេងស្រីនេះដែលស្លាប់នោះ ក៏បានឆ្លងមេរោគផ្តាសាយបក្សី H5N1នេះ ផងដែរ ក៏ប៉ុន្តែមិនទាន់ចេញរោគសញ្ញាខ្លាំងគួរឱ្យកត់សម្គាល់នៅឡើយនោះទេ។
សូមបញ្ជាក់ថា ចាប់តាំងពីមានជំងឺផ្តាសាយបក្សី លើកដំបូង នៅកម្ពុជា ក្នុងឆ្នាំ២០០៥មក នៅចំណោម អ្នកដែលមានឆ្លងវីរុសផ្តាសាយបក្សី H5N1 ចំនួន៥៨ករណី មានតែ១៩ករណីទេមានជីវិត៕









