ប្រទេសថៃ ៖ មន្ត្រីការិយាល័យគយតំបន់៤ និងក្រុមការងារពិសេសកងវរសេនាធំថ្មើរជើងទី៥ បានសហការគ្នាចាប់សាច់ជ្រូកក្លាស្សេចំនួន៣០តោន ស្មើទឹកប្រាក់៦លានបាត ដែលបានលួចនាំចូលមកប្រទេសថៃខុសច្បាប់តាមរយៈរថយន្តកុងតឺន័រ ឆ្លងតាមព្រំដែនស្តៅ ខេត្តសុងខ្លា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ4d_28CjlkvgsPTrp-UIE7rouh27HbyuGBLnLnqv0mt3RwxlJOmStTzRekXXVLKY0uqywpgSeRMFLvHRp0K5PhTh662F-ikXJQ_8NPBoyJT19sEsWAA3AMjPpdnXncT9_z0NHDd08wxVehlkJvMZMRvcfXs3zAktZVdmd8dtlr2yDjFKiXZct1Mjy/s1024/photo_2023-02-24_13-25-41.jpg

សាច់ជ្រូកក្លាស្សេនេះបានដាក់នៅក្នុងទូរកុងតឺន័រ ដែលមានការគ្រប់គ្រងសីតុណ្ហភាពនៅក្នុងទូរ រួចផ្ទេរទៅកាន់រថយន្តដឹកទំនិញផ្សេងទៀតនៅបរិវេណកន្លែងដឹកទំនិញ ភូមិទី២ ឃុំសាំណាក់ខាម ស្រុកស្តៅ ខេត្តសុងខ្លា ។

តាមការត្រួតពិនិត្យរបស់មន្ត្រីគយថៃឃើញថា សាច់ជ្រូកក្លាស្សេទាំងនេះបាននាំចេញពីប្រទេសប្រេស៊ីល ហើយពួកគេគ្មានលិខិតអនុញ្ញាតនាំចូល ឬឯកសារពាក់ព័ន្ធផ្សេងៗឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkm7iOBIDSfZQIvUIghvHAQfGGGEFhH9YsORsxkVedgno5Vgjl4z16t0i6xssqeG-WA1Y8H0Q2cVnWAP4dAY7Wa1KbjGZvwvor4C7mIDT-6GZb2CnY_cutlctkAXVFtBSqmxdW6T2_PHEHTTiqhWbVl43HUht1_qH5j2gJVBLpckztbTx5_kIlYgoL/s1280/photo_2023-02-24_13-25-41%20(2).jpg

ប្រធានការិយាល័យគយតំបន់៤ បានឱ្យដឹងថា ក្រុមមន្ត្រីកំពុងតែត្រួតពិនិត្យសាច់ជ្រូកទាំងនេះថា តើពួកគេនឹងនាំយកទៅណា ដោយបានចាប់ឃុំខ្លួនអ្នកបើកបររថយន្ត និងស៊ើបសួររកអ្នកផ្សេងទៀតដែលពាក់ព័ន្ធនឹងការលួចនាំចូល និងគោលដៅដែលពួកគេប្រុងយកទៅលក់ ។

ប្រធានការិយាល័យគយតំបន់៤ បញ្ជាក់ថា ការចាប់សាច់ជ្រូកក្នុងចំនួនដ៏ច្រើននេះ គឺជាការចាប់រឹបអូសជាលើកដំបូងដែលមានការលួចនាំចូលមកតាមច្រកព្រំដែនស្តៅ ។ កាលពីពេលកន្លងមក ជនខិលខូចតែងលួចនាំសាច់សត្វចូលមកបង្កប់ជាមួយទំនិញផ្សេងៗ ហើយខាងមន្ត្រីក៏បានចាប់រឹបអូសជាច្រើនលើកផងដែរ រីឯសាច់ជ្រូកក្លាស្សេដែលចាប់បានលើកនេះ មន្ត្រីនឹងបញ្ជូនទៅនាយកដ្ឋានអភិវឌ្ឍន៍បសុសត្វ ដើម្បីយកទៅកម្ទេចចោល ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ4d_28CjlkvgsPTrp-UIE7rouh27HbyuGBLnLnqv0mt3RwxlJOmStTzRekXXVLKY0uqywpgSeRMFLvHRp0K5PhTh662F-ikXJQ_8NPBoyJT19sEsWAA3AMjPpdnXncT9_z0NHDd08wxVehlkJvMZMRvcfXs3zAktZVdmd8dtlr2yDjFKiXZct1Mjy/s1024/photo_2023-02-24_13-25-41.jpg

ប្រភព ៖ Mono News