ប្រទេសជប៉ុន ៖ លោកនាយករដ្ឋមន្ត្រីជប៉ុនបានចេញមុខអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកោះប្រជុំជាបន្ទាន់ ដើម្បីពិភាក្សាគ្នាអំពីករណីប្រទេសកូរ៉េខាងជើងសាកល្បងបាញ់កាំជ្រួចបន្តបន្ទាប់គ្នាចូលក្នុងសមុទ្រជប៉ុន ។

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានធ្វើសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២០ ខែកុម្ភៈ កន្លងមក ដើម្បីអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) កោះប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាអំពីប្រធានបទកូរ៉េខាងជើងសាកល្បងបាញ់មីស៊ីលរបស់ខ្លួនចូលក្នុងសមុទ្ររបស់ជប៉ុន ។ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបញ្ជាក់ថា កូរ៉េខាងជើងបានសាកល្បងបាញ់កាំជ្រួចចូលក្នុងសមុទ្រខាងកើតចំនួន២ដងក្នុងរយៈពេលឃ្លាតពីគ្នាត្រឹមតែ២ថ្ងៃ ដោយកូរ៉េខាងជើងបានបាញ់កាំជ្រួចលើកដំបូងនៅថ្ងៃទី១៨ ខែកុម្ភៈ និងបាញ់កាំជ្រួចលើកចុងក្រោយបង្អស់នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ។Who is Fumio Kishida, Japan's new prime minister?

ចំណែកប្រមុខខុទ្ទកាល័យប្រទេសជប៉ុន លោក Hirokazu Matsuno ក៏បានតវ៉ាប្រឆាំងនឹងសកម្មភាពរបស់កូរ៉េខាងជើងផងដែរ ដោយលោកថ្លែងថា រាប់តាំងពីឆ្នាំ២០២២ កូរ៉េខាងជើងបានសាកល្បងបាញ់កាំជ្រួចបន្តបន្ទាប់គ្នាជាច្រើនដង ។ ការសាកល្បងកាំជ្រួចនេះបានធ្វើឱ្យស្ថានភាពនៅឧបទ្វីបកូរ៉េ និងភូមិភាគអាស៊ីមានភាពតានតឹង ក៏ដូចជាបានគំរាមកំហែងដល់សន្តិភាព និងស្ថេរភាពរបស់ជប៉ុន រួមទាំងសហគមន៍អន្តរជាតិ ហើយគេមិនអាចទទួលយកសកម្មភាពរបស់កូរ៉េខាងជើងបានទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjGe5XrC_MYDDYBm1GBa2YEoDSd1KKEOICBJHiYkAtQxXqfiLHVmN6btuxkR3pXu-s8PUEwifUeKG68mGq8bfCQ9W5a9oxallehJuk2oenJdhaj8o1drHgSxI1jvyUOjpNjXeDPXniKC-TnvCStHwbycMNQnuuqnjk1NFZl-NsAAsFSH6eJHxVkaHp/s1280/photo_2023-02-21_11-41-57.jpg

គួរបញ្ជាក់ថា ភាគីជាច្រើនមើលឃើញថា មូលហេតុដែលកូរ៉េខាងជើងបានបាញ់កាំជ្រួចបន្តបន្ទាប់គ្នានេះ ព្រោះចង់គំរាមកំហែងអាមេរិក ខណៈកាំជ្រួចឆ្លងទ្វីបរបស់កូរ៉េខាងជើងអាចវាយលុកអាមេរិកបានគ្រប់តំបន់ទាំងអស់ ។ ម្យ៉ាងវិញទៀត កូរ៉េខាងជើងមានបំណងរារាំងការធ្វើសមយុទ្ធរួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូងផងដែរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisukblI6bWkF1CHi1KAEymquf7Tb7Cxt_N7sz9D9dOW8C-QV9UxQAFc2sq4DqHhXv9lupMNsV_nZEHv2BtwuLAJfKcoGuON5fXxwrszc9Y9MbHW__-dZzWEUrPj-bHBZcmKdUGQJqditdtaUGDMszgIBx_NpFFBEM7yM2HLzs0s-f7YbBKw6KUMExF/s640/photo_2023-02-21_11-41-56.jpg ប្រភព ៖ TNN World