កាហ្វេជាភេសជ្ជៈដែលពេញនិយមសម្រាប់មនុស្សទូទៅ ព្រោះពេល ផឹកហើយមានស្មារតីផលិតការងារបានកាន់តែល្អ។ យ៉ាងណាក្តី ផឹកកាហ្វេច្រើនអាចបណ្តាលឲ្យគេងមិនលក់ញ័រដៃឬបញ្ហាផ្សេងៗ។ ហេតុនេះបើអ្នកមិនចង់ផឹកកាហ្វេទេអាចផឹកភេសជ្ជៈ ទាំងនេះជំនួសបាន។
១.តែ
តែបៃតង តែអ៊ូឡុងឬ ប្រភេទ MilkTea … មានប្រសីទ្ធភាពជួយឲ្យស្មារតីស្រស់ស្រាយ អាចជំនួសកាហ្វេបាន។ ក្រៅពីនេះ ផឹកតែក៏ជួយឲ្យអ្នកមានសុខភាពល្អល្អប្រសើរផងដែរ។ ប្រសិនបើអ្នកចង់បំបាត់ទម្លាប់ផឹកកាហ្វេហើយចង់ទទួលបានស្មារតីស្វាងចេសអាចជ្រើសរើសយកការផឹកតែបាន។
២.កាកាវ
វាក៏ផ្ទុកជាតិកាហ្វេអ៊ីនដែរតែមិនច្រើនដូចកាហ្វេឡើយ។ សម្រាប់អ្នកមិនចង់ផឹកកាហ្វេចាស់អាចងាកមកសាកល្បងកាកាវបានព្រោះវាមានរសជាតិស្រាលផ្អែមសក្តិសមនឹងឲ្យអ្នកចូលចិត្តមិនខាន។ មើលមួយភ្លែតអាចច្រលំថាកាហ្វេតែបើនិយាយពីរសជាតិ វិញគឺឆ្ងាញ់មិនចាញ់កាហ្វេឡើយ។
៣.សូដាលាយជាមួយទឹកផ្លែឈើ
ភេសជ្ជៈជួយឲ្យស្រស់ស្រាយបានលឿនបំផុតត្រូវបាននិយមតៗគ្នានោះគឺសូដា។ តែផឹកសូដាតែមួយមុខ
មិនធ្វើឲ្យទទួលបានរសជាតិឆ្ងាញ់ពិសារទេដូច្នេះហើយភាគច្រើនគេលាយជាមួយទឹកផ្លែឈើ។ លើសពីនេះអ្នកប្រាកដជាភ្ញាក់ផ្អើលមិនខានថាក្នុងសូដាក៏ផ្ទុកនូវកាហ្វេអ៊ីនផងដែរនិងគ្មា បរិមាណស្ករថែមទៀត។ ដូច្នេះអ្នកអាចផឹកបានយ៉ាងរីករាយជាមួយប្រភេទភេសជ្ជៈនេះ ។៤.ទឹកក្រូចឆ្មាត្រជាក់
ជាប្រភេទភេសជ្ជៈដែលមិនចាំបាច់ឲ្យអ្នកបារម្ភរឿងកាឡូរី។ ទឹកក្រូចឆ្មាជាមួយទឹកកកត្រជាក់ៗពិតជាផ្តល់នូវអារម្មណ៍ស្រស់ស្រាយនិងក្លិនប្រហើរពីក្រូចឆ្មាជួយសា្មរតីឲ្យបំពេញការងារបានយ៉ាងល្អ ។ ក្រៅពីនេះបើអ្នកកំពុងឈឺកឬមានអារម្មណ៍មិនសូវល្អគ្រាន់តែផឹកទឹកក្រូចឆ្មាមួយកែវច្បាស់ជាស្វារតីភ្លឺស្វាងមិនខាន៕










