ភ្នំពេញ៖ មន្រ្តីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» និងមន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រសួងកសិកម្ម បានបង្ក្រាប និងដុតបំផ្លាញចោលសាច់ជ្រូក និងសរីរាង្គជ្រូកបង្កកសរុប ១,៧៦០គីឡូក្រាម។

ការដុតបំផ្លាញចោលនេះ ត្រូវបានរៀបចំឡើងនៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីលានចាក់សំរាម នៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOtf9c5PLxOP_3xT_x7D-43Pq4aryZrDJoNOykawYzwN25jjC7TPFHYyZRRpI7C8UTTSkZLStK59mHvPwSJp3Iudo31VA6hO7xZc4yOHsY3ef4GDQTLGZtIUUhV9fvqyq5tCWgE0z3DoWO_P7ck5KZIF_xChHbeLUFQ_Qwyu-kHcWrXXZ16CfWp-8n/s1280/photo_2023-02-17_23-24-12.jpg

មន្ត្រីក.ប.ប. នៃក្រសួងពាណិជ្ជកម្ម សហការជាមួយមន្រ្តីអគ្គនាយកដ្ឋានជំនាញក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះប្រតិបត្តិការ ត្រួតពិនិត្យទីតាំងស្តុកទុក ចែកចាយផលិតផល សាច់សត្វស្រស់បង្កក ជាច្រើនកន្លែងក្នុងភូមិ សាស្ត្ររាជធានីភ្នំពេញ។

គោលបំណង នៃការចុះត្រួតពិនិត្យ ត្រូវបានផ្តោតសំខាន់ ទៅលើការស្វែងរកវត្តមានសារធាតុគីមីហាមឃាត់ កង្វះអនាម័យ ដែលនាំដល់ការចម្លងចូលនូវបាក់តេរី និងរោគរាតត្បាតផ្សេងៗ និងភាពអនុលោមទៅនឹងបទប្បញ្ញត្តិ បច្ចេកទេស ជាធរមាន លក្ខខណ្ឌតម្រូវនៃការវេចខ្ចប់ ដឹកជញ្ជូន និងរក្សាស្តុកទុក សាច់ស្រស់ឬបង្កក និងផលិតផលសាច់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnESui5NAsgr4f5BTXWf7WdTJoiMPbwj9omKm0ieClQDwCaLY6uWUf9LeoJong7M3gTgmUJf1IaMQnckmEn_eD9OO0MXYScUBea2PhC8qMCL3SxgWm5UoHDC-nJuU7m5UMdgj5w3KbgiP1hJcVbTjHCiM5jzT1O4ppNLYcbhx9nmxM5wxNNPjixIAJ/s1280/photo_2023-02-17_23-24-13%20(2).jpg

មន្ត្រី ក.ប.ប រាជធានីភ្នំពេញ បានឲ្យដឹងថា សាច់ជ្រូក និងសរីរាង្គជ្រូក មានផ្ទុកជំងឺប៉េស្ត្រអាហ្រិកខូចគុណភាព គ្មានសុវត្ថិភាព សម្រាប់អ្នកប្រើប្រាស់ទេ យោងតាមលទ្ធផលវិភាគ របស់មន្ទីរពិសោធន៍វីរុសសាស្ត្រ នៃវិទ្យាស្ថានស្រាវជ្រាវ សុខភាពសត្វ និងផលិតកម្មសត្វ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលនាំយកមកបំផ្លាញ ចោលនាពេលនេះ ត្រូវបានសមត្ថកិច្ចចម្រុះ បង្ក្រាបបានក្នុងប្រតិបត្តិការ ចុះត្រួតពិនិត្យ បណ្តាឃ្លាំងស្តុក សាច់ស្រស់ និងបង្កកនៅរាជធានីភ្នំពេញ ក្នុងរយៈពេលកន្លងមកនេះ។

សាច់ទាំងនោះរួមមាន៖ សាច់ជ្រូក និងសរីរាង្គជ្រូកចំនួន ៨៨ក្បាល ស្មើនឹង ១,៧៦០គីឡូក្រាម ត្រូបានដុតបំផ្លាញចោល៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeTIF1WJ5ipQ6r8z3AyIVXKLSjqVBeNQLRubzaW6LC16-Qq0-JeusZdX2MhkKeugq_8s_UZTdniu8M4bY5P0AM1Tib-0GMIXMpa4Qt-8iL8fxNIgdB5mH39zKeSYLilHwyoFGVbRZWciCQ_G_kpkSfkCV16ScbfCf__UHLC0bVpzhV1ubZ7bjd-qfo/s1280/photo_2023-02-17_23-24-13.jpg