ប្រទេសហ្វីលីពីន ៖ នាយកដ្ឋានកសិកម្មប្រទេសហ្វីលីពីននឹងបង្កើនការដាំដុះទុរេន ក៏ដូចជាការអប់រំកសិករក្នុងស្រុក ដើម្បីនាំចេញទុរេនទៅប្រទេសចិនតាមកិច្ចព្រមព្រៀង ។ ប្រទេសចិនជាទីផ្សារធំមួយសម្រាប់ការនាំចេញទុរេនរបស់ហ្វីលីពីន ហើយបានជួយបង្កើតការងារ និងប្រាក់ចំណូលដល់កសិករប្រទេសនេះផងដែរ ។

បច្ចុប្បន្ន នាយកដ្ឋានកសិកម្មបានចុះឈ្មោះអ្នកនាំចេញ និងអប់រំដល់កសិករដាំទុរេន ក៏ដូចជាអប់រំមន្ត្រីជំនាញពីការកម្ចាត់សត្វល្អិត និងមេរោគផ្សេងៗដែលធ្វើឱ្យប៉ះពាល់ដល់ដើមទុរេន ។ កសិករនៅតំបន់ដាវ៉ាវ និងខេត្តជិតៗគ្នា នឹងត្រូវទទួលការអប់រំបង្កើនចំណេះដឹងដើម្បីទទួលបានទុរេនស្រស់ និងមានគុណភាពល្អសម្រាប់នាំចេញទៅចិន និងទីផ្សារនានា ។Durian – Industry Strategic Science and Technology Plans (ISPs) Platform

កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ កន្លងមក ប្រទេសហ្វីលីពីន និងចិនបានចុះហត្ថលេខាជាមួយគ្នាស្តីពីការនាំចេញទុរេនស្រស់ ដែលធ្វើឱ្យហ្វីលីពីនក្លាយជាប្រទេសមួយទៀតមានសិទ្ធិនាំចេញទុរេនទៅកាន់ចិន ក្រៅពីវៀតណាម និងថៃ ។

តាមទិន្ន័យរបស់នាយកដ្ឋានកសិកម្មបង្ហាញថា ហ្វីលីពីនគឺជាប្រទេសនាំចេញផលិតផលកសិកម្មសំខាន់មួយក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ។ ប្រមាណ១ ក្នុងចំណោម៤ នៃការជួលកម្លាំងពលកម្មទូទាំងប្រទេសនៅឆ្នាំ២០២១ គឺជាការជួលកម្លាំងពលកម្មផ្នែកកសិកម្ម និងឧស្សាហកម្ម ស្មើប្រមាណ៩,៦% របស់ផលិតផលក្នុងស្រុកសរុប (GDP) ។ ក្រៅពីនេះ តាមការរាយការណ៍ដំបូងរបស់នាយកដ្ឋានកសិកម្មឱ្យដឹងថា គម្រោងនេះអាចបង្កើតការងារដល់ពលរដ្ឋយ៉ាងតិច១ម៉ឺនការងារ ហើយហ្វីលីពីននឹងអាចនាំចេញទុរេនស្រស់ស្មើជាង៥.៧៣៩លានគីឡូក្រាមទៅកាន់ចិន ។Asia Durian Farm and Harvest - Asian Durian Cultivation Technology and  Durian Processing - YouTube

ប្រទេសចិននិយាយថា ចិនបាននាំចូលទុរេនស្រស់ទាំងអស់ចំនួន៨២ម៉ឺន១ពាន់តោនក្នុងឆ្នាំ២០២១ ហើយសង្ឃឹមថា ការនាំចូលទុរេនអាចស្មើប្រមាណ៨០ម៉ឺនតោននៅឆ្នាំ២០២២ បើទោះជាមានការរាតត្បាតនៃជំងឺកូវីដ-១៩ ក្តី ។ ក្រៅពីនេះ ប្រទេសចិនបាននាំចូលទុរេន និងចេកពីប្រទេសវៀតណាម និងផ្លែមៀនពីកម្ពុជា ដែលទើបទទួលបានការអនុម័តពីទីផ្សារចិនផងដែរ ។ ការនាំចេញផ្លែឈើមកកាន់ចិន បានបង្កើតប្រាក់ចំណូលដល់ប្រទេសនានាក្នុងតំបន់ ៕ ប្រភព ៖ AECconnect