ប្រទេសថៃ ៖ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ក្រុមហ៊ុន Tesla ប្រចាំប្រទេសថៃ បានប្រកាសបើកដំណើរការស្ថានីយ Tesla Supercharger ដំបូងគេជាផ្លូវការនៅទីក្រុងបាងកក ក្នុងបរិវេណចំណតរថយន្តក្រោមដីរបស់ហាងលក់ទំនិញ Central World ។ ស្ថានីយ Supercharger មានកម្លាំងអគ្គិសនីខ្ពស់បំផុត២៥០គីឡូវ៉ាត់/១ម៉ោង ដែលអាចសាកថ្មក្នុងចម្ងាយផ្លូវ៣០៨គីឡូម៉ែត្រ ប្រើរយៈពេលត្រឹមតែ១៥នាទីប៉ុណ្ណោះ ។ លើសពីនេះ ក្រុមហ៊ុនក៏មានផែនការពង្រីកអាជីវកម្មឈានមុខវាយលុកក្នុងទីផ្សារថៃផងដែរ ។
Tesla មានគោលដៅបើកស្ថានីយ Supercharger ឱ្យបានយ៉ាងតិច១៣កន្លែងក្នុងប្រទេសថៃនៅឆ្នាំ២០២៣នេះ ព្រមទាំងពង្រីកបណ្តាញទាំងក្នុង និងក្រៅក្រុងបាងកក ។ ក្រុមហ៊ុនរំពឹងថា ស្ថានីយដំបូងនៅក្រៅក្រុងបាងកក នឹងបើកផ្តល់សេវាកម្មនៅត្រីមាសទី២ ឆ្នាំ២០២៣ ។ ក្រៅពីការបើកដំណើរការស្ថានីយដំបូង Tesla ក៏បានសហការជាមួយអាជីវកម្មជាច្រើនទៀតដូចជា សណ្ឋាគារ ទីកន្លែងទេសចរណ៍ក្នុងតំបន់ ហាងកាហ្វេ និងភោជនីយដ្ឋានទូទាំងប្រទេសថៃទៀតផង ។.jpg)
ក្រៅពីនេះ កាលពីថ្ងៃទី១០ ខែកុម្ភៈ កន្លងមក Tesla បានចាប់ផ្តើមចែកចាយរថយន្តអគ្គិសនីដំបូង ព្រមទាំងចែករំលែកបទពិសោធន៍សេវាកម្មក្រោយការលក់ដែលងាយស្រួល និងមានប្រសិទ្ធភាព ដោយម្ចាស់រថយន្តអាចណាត់ជួបប្រើសេវាកម្មតាមរយៈកម្មវិធី Tesla និងអាចហៅសេវាកម្មបន្ទាន់ពី Tesla ទូទាំងប្រទេស ២៤ម៉ោងរៀងរាល់ថ្ងៃ ។ អតិថិជន Tesla ទាំងអស់មានការធានារ៉ាប់រងរយៈពេល៤ឆ្នាំ ក្នុងចម្ងាយផ្លូវ៨ម៉ឺនគីឡូម៉ែត្រ ហើយក្រុមហ៊ុនក៏ធានារ៉ាប់រងលើថ្មសាក និងឧបករណ៍រថយន្ត ។.jpg)
ទោះយ៉ាងណា Tesla បានបើកទីលានសាកល្បងបើកបរនៅ The Paseo រ៉ាមកាំផែង ។ លើសពីនេះ Tesla បានកំណត់គោលដៅបើកមជ្ឈមណ្ឌល Tesla នៅត្រីមាសទី២ ឆ្នាំ២០២៣ ដែលនឹងចែករំលែកបទពិសោធន៍ការសាកល្បងបើកបរ ចំណេះដឹងពីរថយន្តអគ្គិសនី និងសេវាកម្មក្រោយការលក់សម្រាប់ម្ចាស់រថយន្ត ៕
ប្រភព ៖ PPTVHD36










