យោងតាមការចុះផ្សាយរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» ឆ្នាំ២០២៣ និងបំបែកឯតទគ្គកម្មពិភពលោកចំនួន ២ គឺ ប្រកួតរាំម៉ាឌីហ្សុន និង Beyond The Games បត់បេះដូងក្រដាសឱ្យបាន ១លានបេះដូង។
ឯតទគ្គកម្មទាំង២នេះ ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំ ស្តីពីការផ្សព្វផ្សាយព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» ឆ្នាំ២០២៣, ដែលរៀបចំឡើងដោយលោក សំកុល សុចិត្រា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប បានដឹកនាំសមាជិក សមាជិកា ក្រុមការងារលេខាធិការដ្ឋាន និងយុវជនស្ម័គ្រចិត្តលេខាធិការដ្ឋាន សហការជាមួយរដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាព លោកជំទាវ ម៉ននី រង្សី អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីមន្ទីរ-អង្គភាព ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ៣ប្រភេទ រដ្ឋបាលក្រុងស្រុកទាំង១២ និងស.ស.យ.ក. តាមបណ្ដាក្រុង-ស្រុកទាំង១២ ប្រមាណជា៧០នាក់។May be an image of 10 people, people sitting and people standing
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបការផ្សព្វផ្សាយពីព្រឹត្តិការណ៍ “អង្គរសង្ក្រាន្ត” ឆ្នាំ២០២៣, យុទ្ធនាការប្រកួតរាំម៉ាឌីហ្សុនបំបែកឯតទគ្គកម្មពិភពលោក និងយុទ្ធនាការ Beyond The Games (លើសពីការប្រកួត) បត់បេះដូងក្រដាសបំបែកឯតទគ្គកម្មពិភពលោក ដល់មន្ទីរ-អង្គភាព ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ ៣ប្រភេទ រដ្ឋបាលក្រុងស្រុកទាំង១២ និងស.ស.យ.ក. តាមបណ្ដាក្រុង-ស្រុកទាំង១២ ដើម្បីបន្តធ្វើការផ្សព្វផ្សាយអោយកាន់តែទូលំទូលាយ និងផុសផុលជាទីបំផុត ដល់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សនៅតាមគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងវិស័យឯកជន ព្រមទាំងសាធារណៈជននានា ក្នុងការចូលរួមរាំម៉ាឌីហ្សុនបំបែកឯតទគ្គកម្មពិភពលោក នៅក្នុងថ្ងៃព្រឹត្តិការណ៍ “អង្គរសង្ក្រាន្ត” ឆ្នាំ២០២៣ និងចូលរួមបត់បេះដូងក្រដាសបំបែកឯតទគ្គកម្មពិភពលោក ១លានបេះដូង “បេះដូងលោតក្នុងចង្វាក់តែមួយ” ដែលជាភាសាបេះដូងរួមគ្នាតែមួយសម្រាប់ជាតិមាតុភូមិ និងបង្ហាញពីការរួបរួមសាមគ្គីភាពជាធ្លុងមួយរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈទូទាំងប្រទេស ក្នុងយុទ្ធនាការ Beyond The Games (លើសពីការប្រកួត) នៃព្រឹត្តិការណ៍ SEA Games លើកទី៣២ និង ASEAN Para Games លើកទី១២ ដែលប្រទេសកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកទី១ ៕No photo description available.