ប្រទេសចិន ៖ ចិនបានប្រកាសបើកបវសនកាលថ្មីនៅតាមសាលារៀនក្នុងតំបន់នីមួយៗនៅទូទាំងប្រទេស ដោយមានគ្រូបង្រៀន និងកូនសិស្សប្រមាណ៣០០លាននាក់បានត្រឡប់មកកាន់សាលារៀនរបស់ពួកគេវិញ ។ វាជាការបើកបវសនកាលលើកដំបូងក្រោយពីប្រទេសចិនបន្ធូរបន្ថយការរឹតបន្តឹងលើជំងឺកូវីដ-១៩ ពូជថ្មី ពីកម្រិត A ទៅកម្រិត B កាលពីថ្ងៃទី៨ ខែមករា កន្លងមក ។This is how other countries are gradually reopening schools

កាលពីថ្ងៃទី៦ ខែកុម្ភៈ លោកស្រី ស៊ុន ឈុនឡាន ឧបនាយករដ្ឋមន្ត្រីចិន បានជំរុញឱ្យនាយកសាលារៀននីមួយៗគ្រប់គ្រងសាលារៀនរបស់ខ្លួន និងចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ដើម្បីឱ្យសាលារៀនក្លាយជាកន្លែងមានសុវត្ថិភាពដូចធម្មតាឡើងវិញ ។ តាមរបាយការណ៍បញ្ជាក់ថា សិស្សបឋមសិក្សា និងអនុវិទ្យាល័យនៅក្នុងទីក្រុងប៉េកាំង បានចូលរៀនវិញជាង១លាននាក់កាលពីថ្ងៃទី១៣ ខែកុម្ភៈ កន្លងមក ។

លោក ឈីន សេង នាយករងអនុវិទ្យាល័យនៅទីក្រុងប៉េកាំង បានប្រកាសបើកបវសនកាលសម្រាប់សិស្សអនុវិទ្យាល័យក្នុងឆមាសនេះ ក្រោយពីសាលារបស់លោកបានពន្យារពេលបើកបវសនកាលនៅឆមាសមុន ដោយសារការរាតត្បាតនៃជំងឺកូវីដ ។ សាលារៀនក៏បានអញ្ជើញអាណាព្យាបាល មាតាបិតាសិស្សមកជាភ្ញៀវកិតិ្តយសក្នុងពិធីនេះផងដែរ ។How schools around the world are reopening during the coronavirus pandemic  - ABC News

គួរបញ្ជាក់ថា កាលពីរយៈពេល៣ឆ្នាំកន្លងមកនេះ កូនសិស្សចិនទាំងអស់ត្រូវនៅតែក្នុងផ្ទះរបស់ខ្លួន និងរៀនសូត្រតាមប្រព័ន្ធអនឡាញ ខណៈគេបារម្ភពីការរាតត្បាតនៃជំងឺកូវីដក្នុងប្រទេសចិន ហើយកូនសិស្សនឹងគ្មានសុវត្ថិភាព បើពួកគេទៅរៀននៅសាលា ៕ ប្រភព ៖ newpapertoday