ប្រទេសចិន ៖ ភ្នាក់ងារលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធផ្នែកសាករថយន្តអគ្គិសនីប្រទេសចិនបានរាយការណ៍ថា ចំនួនបង្គោលសាកថ្មីសាធារណៈសម្រាប់រថយន្តអគ្គិសនីនៅចិន បានកើនឡើងជាបន្តបន្ទាប់ក្នុងខែមករា ឆ្នាំ២០២៣ កន្លងមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBLoky2MsVX0FY9DNO1HFv8Qg6ucrJLTHL9QB8Kk-iF26COOl4uFqcRebnK0G-bqpgiy0V4u4uAYh87HXIVC4ILG8SN8Io3Wb4qUA2r0Ha4PYu1BmgMFyQjE0wQexJAkwINAFPRlAlOWzTJoKEoB6jGUyihpRlaBO0a6ZM3RBCUDADVf0ssWSNUL5V/s900/photo_2023-02-13_14-45-04.jpg

របាយការណ៍បញ្ជាក់ថា ការដាក់បង្គោលសាករថយន្តអគ្គិសនីថ្មីៗជាសាធារណៈនៅចិនកាលពីខែមករា ស្មើប្រមាណ៤ម៉ឺន១ពាន់បង្គោល កើនឡើង៥៦,១% ពីខែមករា ឆ្នាំ២០២២ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVXbB-kEG3yOxtDPmrKAfrEnZpQtoZpQG_iZdpHpYkdF7-_aZ1glp92swRwZh5WtZzqHOLyT22kFlUzZm_haF_HevSoQ3iM0hASZyoDPB3d8VJoxKSRjE2jxqNojDWImTHSgfYd_zMExGfyWqVgSAeGHExdKOo5Gl54mSmVb6I69gFFCEyj_b8duuJ/s640/photo_2023-02-13_14-45-03.jpg

ភ្នាក់ងារលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធសាករថយន្តអគ្គិសនីឱ្យដឹងថា ចំនួនការដាក់បង្គោលសាកថ្មីៗជាសាធារណៈ គឺចាប់ពីកុម្ភៈ ឆ្នាំ២០២២ រហូតដល់ខែមករា ឆ្នាំ២០២៣នេះ ជាមធ្យមក្នុង១ខែ ស្មើ៥ម៉ឺន៥ពាន់បង្គោល ។ ការដាក់បង្គោលសាករថយន្តអគ្គិសនីបានរីកចម្រើនយ៉ាងឆាប់រហ័ស និងបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋ ស្របនឹងវិស័យអាជីវកម្មរថយន្តថាមពលថ្មីកំពុងរីកចម្រើននៅចិន ។

គួរបញ្ជាក់ថា ចំនួនការលក់រថយន្តថាមពលថ្មីរបស់ចិននៅឆ្នាំ២០២២ ស្មើប្រមាណ៦,៨៩លានគ្រឿង កើនឡើង៩៣,៤% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងនោះរថយន្តថាមពលថ្មីកាន់កាប់ក្នុងទីផ្សារចិនប្រហែល២៥,៦% នៅឆ្នាំ២០២២ កើនឡើង១២,១% ពីឆ្នាំ២០២១ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieOSUKyHXl3l7l40ZmU75q9cz6A2yzrZp8LC4EJgDw3IJlIgLpACc8R9fofRKjZdrgH2Mre96lreb_7iBfozEYhpw3n2vnAYhB-03SD_Djm41F97rwe58kvKSwPq_Nir5HBtsOhUo5WVGimWynDWpe_ewdbk3kTNIZ37_YYlSv2VoUGrGC0c8RH0f0/s960/photo_2023-02-13_14-45-04%20(2).jpg

ប្រភព ៖ newpapertoday