លោក Bernard Arnault បានក្លាយជាអ្នកមានទ្រព្យច្រើនជាងគេបំផុតនៅលើលោក ដោយឈរពីលើលោក Elon Musk។
មនុស្សភាគច្រើនមិនសូវចាប់អារម្មណ៍លើបុរសវ័យ៧៣ឆ្នាំនេះនោះទេ ក៏ប៉ុន្តែលោកគឺជាអ្នកនៅពីក្រោយភាពជោគជ័យនៃម៉ាកយីហោល្បីៗជាច្រើននៅលើពិភពលោក។
អមជាមួយទ្រព្យសម្បត្តិដ៏មហាសាល ២២០ពាន់លានដុល្លារ លោកគឺជាស្ថាបនិក និងប្រធានក្រុមហ៊ុន LVHM ដែលមានយីហោ Louis Vuitton (LV), Celine ,Christian Dior, Fendi, Kenzo, Givenchy និងយីហោល្បីៗមួយចំនួនទៀតផងដែរ។
នៅក្នុងចំណោមម៉ាកយីហោទាំងអស់នេះ Louis Vuitton (LV) គឺជាប្រភពចំណូលធំជាងគេបំផុត ដោយឆ្នាំមុនអាចរកចំណូលបានដល់ទៅ២១ពាន់លានដុល្លារ។
មិនតែប៉ុណ្ណោះ បច្ចុប្បន្ននេះ LVHM ក៏ជាក្រុមហ៊ុនដែលថ្លៃជាងគេបំផុតនៅអឺរ៉ុបផងដែរ៕










