ប្រទេសថៃ ៖ កាលពីថ្ងៃទី១១ ខែកុម្ភៈ លោក អនុឆា ប៊ូរ៉ាផាឆៃស្រ៊ី អគ្គលេខាធិការរងនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការនយោបាយ និងជាអ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រី បានថ្លែងថា លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ បានជ្រាប និងរីករាយជាមួយលទ្ធផលការចាត់ចំណាត់ថ្នាក់ប្រទេសមានឥទ្ធិពលនៅអាស៊ី (The Asia Power Index 2023) ពី Lowy Institute ជាវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយអន្តរជាតិរបស់ប្រទេសអូស្ត្រាលី ក្នុងនោះថៃស្ថិតនៅចំណាត់ថ្នាក់ទី១០ របស់ប្រទេសមានឥទ្ធិពលបំផុតនៅអាស៊ី ពី២៦ប្រទេស និងតំបន់សេដ្ឋកិច្ច ។ ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៩ រួមមាន សហរដ្ឋអាមេរិក ចិន ជប៉ុន ឥណ្ឌា រុស្ស៊ី អូស្ត្រាលី កូរ៉េខាងត្បូង សិង្ហបុរី និងឥណ្ឌូណេស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJwN2NwpB-1x86bpp0OJRIj3CcWuUKyDTTJ_Si_g2BjM2F9fonOxvCEH8ginMcpIY85UePQG2ewr8_g-JAOgekIXXjzZwKkxumZTd0ijezfiezCsYVQI4esaGefYr99MUoBuMotahb-yKtRiBZ6b6d2_nDJ3LJcsWe9WjiVEc2bsDUxtrhOd1gEBSN/s1024/photo_2023-02-13_14-06-48.jpg

លោក អនុឆា ថ្លែងថា លទ្ធផលនៃការចាត់ចំណាត់ថ្នាក់នេះ បានពិចារណាពីការគណនាពិន្ទុផ្អែកលើ៨ចំណុចសំខាន់ៗ រួមមាន ៖
១-សមត្ថភាពសេដ្ឋកិច្ច (Economic capability)
២-សមត្ថភាពកងទ័ព (Military Capability)
៣-ភាពបត់បែន (Resilience)
៤-ធនធាននាពេលអនាគត (Future resources)
៥-ទំនាក់ទំនងសេដ្ឋកិច្ច (Economic relationships)
៦-បណ្តាញសុវត្ថិភាព (Defence networks)
៧-ឥទ្ធិពលផ្នែកការទូត (Diplomatic influence)
៨-ឥទ្ធិពលវប្បធម៌ (Cultural influence)

ក្រៅពីនេះ ប្រទេសថៃមានភាពរឹងមាំបំផុតក្នុងសូចនាករទំនាក់ទំនងសេដ្ឋកិច្ច និងបានកែលម្អច្រើនក្នុងផ្នែកធនធាននាពេលអនាគត ។ លើសពីនេះ ថៃមានវិធានការផ្សេងៗតាមរយៈឥទ្ធិពលការទូត បើទោះជាផ្នែកខ្លះបានធ្លាក់ចុះដោយសារការរាលឆ្លងដាលនៃជំងឺកូវីដ-១៩ ក្តី ប៉ុន្តែជាទូទៅ គេចាត់ទុកថា ថៃមានឥទ្ធិពលក្នុងតំបន់ច្រើនជាងការរំពឹងទុក ដោយសារថៃមានធនធានគ្រប់គ្រាន់ស្របនឹងសន្ទស្សន៍ថាមពល (Power gap) បានអភិវឌ្ឍន៍ជាបន្តបន្ទាប់ចាប់ពីឆ្នាំ២០២២ ។Bangkok - What you need to know before you go – Go Guides

លោក អនុឆា បន្ថែមថា លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានសរសើរការចាត់ចំណាត់ថ្នាក់នេះ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីទំនុកចិត្តរបស់ប្រទេសថៃក្នុងពិភពលោក ។ វាជាលទ្ធផលជោគជ័យបានមកពីការជំរុញគោលនយោបាយផ្សេងៗរបស់រដ្ឋាភិបាល ដែលត្រូវអរគុណដល់កិច្ចសហការគ្នាពីគ្រប់ស្ថាប័នពាក់ព័ន្ធ ។ លោកនាយករដ្ឋមន្ត្រីជឿថា ថៃបានត្រៀមសក្តានុពលគ្រប់ផ្នែករួចជាស្រេច ទាំងធនធាន និងដោះស្រាយបញ្ហាបរិស្ថានផ្តោតលើវិធីសាស្ត្រមានតុល្យភាព និងប្រើថាមពលប្រកបដោយនិរន្តរភាព ។ លើសពីនេះ រដ្ឋាភិបាលបានដាក់ចេញនូវគោលការណ៍អភិវឌ្ឍន៍ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង ដោយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការរីកចម្រើននៃសេដ្ឋកិច្ច រួមទាំងគាំទ្រពាណិជ្ជកម្មវិនិយោគ ហើយថៃនឹងក្លាយជាប្រទេសលេចធ្លោមួយ ដែលមានសារសំខាន់គ្រប់ផ្នែកក្នុងភូមិភាគ ជាពិសេស ផ្នែកសេដ្ឋកិច្ច ៕A Culture Hunter's Guide To Bangkok

ប្រភព ៖ tnnthailand