ប្រទេសរូម៉ានី ៖ ក្រសួងការពារជាតិប្រទេសរូម៉ានីបញ្ជាក់ថា កាំជ្រួចរបស់រុស្ស៊ីដែលបានបាញ់ចេញពីនាវាចម្បាំងនៅសមុទ្រខ្មៅ មិនបានបំពានដែនអាកាសរបស់ខ្លួនទេ ។ រូម៉ានីសូមបដិសេធការចោទប្រកាន់របស់អ៊ុយក្រែនថា កាំជ្រួចនេះបានបំពានដែនអាកាសរូម៉ានី មុននឹងហោះទៅកាន់ប្រទេសគោលដៅអ៊ុយក្រែន ។
ក្រសួងការពារជាតិចេញសេចក្តីថ្លែងការណ៍ថា កងទ័ពបានរកឃើញវត្ថុវាយប្រហារតាមអាកាស ខណៈនាវាចម្បាំងមួយរបស់រុស្ស៊ីដែលប្រចាំការនៅសមុទ្រខ្មៅ បានបាញ់ទៅកាន់ប្រទេសគោលដៅអ៊ុយក្រែន កាលពីថ្ងៃ១០ ខែកុម្ភៈ កន្លងមក ប៉ុន្តែវាមិនបានបំពានលើដែនអាកាសរូម៉ានីឡើយ ។
ទីតាំងនៅជិតដែនអាកាសរូម៉ានីបំផុត ដែលប្រព័ន្ធរ៉ាដារបស់កងទ័ពចាប់បាន គឺមានចម្ងាយប្រមាណ៣៥គីឡូម៉ែត្រពីព្រំដែនភាគឦសានប្រទេស ។ ទោះយ៉ាងណា យន្តហោះចម្បាំងប្រភេទ MiG-21 ចំនួន២គ្រឿងរបស់កងទ័ពរូម៉ានី បានហោះទៅកាន់តំបន់នោះដើម្បីត្រួតពិនិត្យមើលសន្តិសុខ ។![]()
ការប្រកាសបដិសេធរបស់នាយកដ្ឋានសន្តិសុខរូម៉ានី គឺបន្ទាប់ពីកងទ័ពអ៊ុយក្រែនរាយការណ៍ថា នាវាចម្បាំងរបស់រុស្ស៊ីបានបាញ់កាំជ្រួច Excalibur 2 ចំនួន២គ្រាប់ចេញពីសមុទ្រខ្មៅ ឆ្លងកាត់ដែនអាកាសរូម៉ានី មុននឹងវាមកដល់អ៊ុយក្រែន ។
រដ្ឋាភិបាលអ៊ុយក្រែនអះអាងថា វាជាលើកដំបូងហើយដែលកាំជ្រួចរុស្ស៊ីបំពានដែនអាកាសរូម៉ានី ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការកងទ័ពក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ហើយរដ្ឋាភិបាលអ៊ុយក្រែនអះអាងថា រូម៉ានីជាប្រទេសមួយក្នុងចំណោមសមាជិករបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ។
ទោះយ៉ាងណា រដ្ឋាភិបាលរូម៉ានីបញ្ជាក់ថា កាំជ្រួចរបស់រុស្ស៊ីបានហោះកាត់ដែនអាកាសរូម៉ានីពិតមែន ហើយរដ្ឋាភិបាលរូម៉ានីបានអញ្ជើញអគ្គរាជទូតរុស្ស៊ីចូលជួបដើម្បីបកស្រាយជាផ្លូវការហើយ ។ គួរបញ្ជាក់ថា រូម៉ានី គឺជាប្រទេសមួយស្ថិតនៅតំបន់អឺរ៉ុបភាគអាគ្នេយ៍ ដែលព័ទ្ធជុំវិញទៅដោយភ្នំ Carpathian និងមានព្រំដែនជាប់ជាមួយអ៊ុយក្រែន ៕
ប្រភព ៖ TNN World










