សម្រាប់នៅប្រទេសជឿនលឿន អាជីពអ្នកនិពន្ធចម្រៀងអាចធ្វើឱ្យពួកគេក្លាយជាអ្នកមានបានមួយរំពេច ប្រសិនបើគេបានជួយឱ្យបទតារាចម្រៀងណាម្នាក់ មានអ្នកទស្សនាលើសពី១០០លានដងនៅក្នុង YouTube ឬក៏អាចលក់អាល់ប៊ុប បានត្រឹម ២លានបន្ទះ ដល់៤លានបន្ទះជាដើម។

កាលដើមឡើយ រាល់​ពេល​ដែល​អាល់ប៊ុម​ចម្រៀង​លក់​ដាច់ អ្នក​និពន្ធ​ចម្រៀង​ទាំង​អស់​អាច​ទទួល​បាន​​ចំណូល ២សេន​ក្នុង​មួយ​អាល់ប៊ុម ក៏ប៉ុន្តែបច្ចុប្បន្នអាចបានដល់៩.១សេនឯណោះ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះអាល់ប៊ុប Midnights របស់កំពូលតារាចម្រៀងស្រី Taylor Swift លក់បាន២លានបន្ទះ ហេតុដូចនេះអ្នកនិពន្ធអាចរកបានចំណូល ១.៥លានដុល្លារឯណោះ។ នេះ​គិត​​តែ​ចំនួន​អាល់ប៊ុម​ដែល​លក់​ដាច់​នៅ​អាមេរិក​ប៉ុណ្ណោះ គឺ​មិន​រាប់​បញ្ចូល​ការ​លក់​នៅ​ប្រទេស​ផ្សេង​ៗ​ទូទាំង​ពិភពលោក​ឡើយ។​​Taylor Swift credits Joe Alwyn as a co-writer on new 'Midnights' song | The  Independent

ដោយឡែក ប្រសិន​បើ​បទ​ចម្រៀង​នោះ ត្រូវ​ចាក់​ក្នុង​ខ្សែ​ភាពយន្ត កម្មវិធី​ទូរទស្សន៍ វីដេអូ​ហ្គេម ឬ​ក៏​វីដេអូ​ពាណិជ្ជកម្ម​ផ្សេង​ៗ ​ស្ថាប័ន​ទាំង​នោះ​ត្រូវ​ចុះ​កិច្ចសន្យា​ទិញ​សិទ្ធិ​ពី​ផលិតកម្ម ហើយ​ជា​ទូទៅ​អ្នក​និពន្ធ​អាច​ទទួល​បាន​ចំណូល​មួយ​ផ្នែក​ធំ​ពី​ការ​ទិញ​សិទ្ធិ​នេះ។ នៅក្នុងករណីនេះ អ្នកនេះពន្ធនឹងទទួលបាន៥០ភាគរយនៃចំណូលការលក់សិទ្ធ និង៥០ភាគរយទៀតបានទទៅអ្នកចម្រៀង និងផលិតកម្ម។

ក្រឡេកមកមើលតារាចម្រៀងវិញ ប្រសិនពួកគេស្ថិតនៅក្នុងផលិតកម្មណាមួយ ពួកគេមានប្រាក់ខែជាមធ្យមរបស់៤មុឺនដុល្លារ រហូតដល់ ៤០មុឺនដុល្លារ អាស្រ័យលើប្រជាប្រិយភាពរបស់ពួគេ។ ក៏ប៉ុន្តែនៅក្នុងនោះក៏មានតារាមួយចំនួនទផៀតផងដែរអាចរកបានចំណូលខ្ទងល់លានដុល្លារដូចជា៖

  • Taylor Swift ៣៦លានដុល្លារក្នុងមួយខែ
  • Ariana Grande ២០លានដុល្លារមួយខែ
  • Dua Lipa ៣លានដុល្លារក្នុងមួយខែ
  • Drake ៤លានដុល្លារក្នុងមួយខែ

គួរបញ្ជាក់ផងដែរថា លុយដែលរកបានពីការទស្សនានៅលើ YouTube តារាចម្រៀងនៅក្នុងផលិតកម្ម មិនទទួល សូម្បីតែមួយសេន៕

ប្រភព៖ Work.Chron