ហុងកុង ៖ ប៉ូលិសហុងកុងសហការជាមួយភ្នាក់ងារកសិកម្ម នេសាទ និងអភិរក្ស រួមទាំងនាយកដ្ឋានអនាម័យ ចំណីអាហារ និងបរិស្ថានហុងកុង បានឆ្មក់ចូលក្នុងភោជនីយដ្ឋាន Yau Ma Tei បន្ទាប់ពីមានគេប្តឹងថា ភោជនីយដ្ឋាននេះលួចយកសាច់ឆ្កែ និងឆ្មា មកធ្វើម្ហូបលក់ឱ្យភ្ញៀវ ។

មន្ត្រីកសិកម្ម នេសាទ និងអភិរក្សនិយាយថា ពួកគេបានរឹបអូសសាច់ក្លាស្សេទឹកកកក្នុងភោជនីយដ្ឋាន Yau Ma Tei បានមួយចំនួន ហើយនឹងយកសាច់នេះទៅពិនិត្យបន្ថែមទៀត ។ បើពិនិត្យឃើញថា វាជាសាច់ឆ្កែ ឬសាច់ឆ្មានោះ ប៉ូលិសនឹងចាត់ការភោជនីយដ្ឋាននេះតាមច្បាប់ ។Hong Kong Executive Loses $764,000 in Bitcoin Scam for 3-Month Kitten

រីឯមន្ត្រីមកពីនាយកដ្ឋានអនាម័យ ចំណីអាហារ និងបរិស្ថាន និយាយថា នឹងប្រមូលភស្តុតាងបន្ថែមទៀត និងពិនិត្យមើលថា តើភោជនីយដ្ឋាន Yau Ma Tei មានលិខិតអនុញ្ញាតឱ្យប្រកបអាជីវកម្មឬអត់ ។

យោងតាមច្បាប់ការពារសត្វចិញ្ចឹមរបស់ហុងកុងចែងថា ហាមឃាត់បុគ្គលណាម្នាក់សម្លាប់ឆ្កែ ឬឆ្មា ដើម្បីយកសាច់មកលក់ ឬយកសាច់មកចម្អិនធ្វើម្ហូបអាហារ ហើយអ្នករំលោភច្បាប់នឹងជាប់គុករយៈពេល៦ខែ និងពិន័យជាប្រាក់ចំនួន៥.០០០ដុល្លារហុងកុង ។Hong Kong shop raided on suspicion of selling dog and cat meat - Hong Kong  Free Press HKFP

ការនាំកម្លាំងឆ្មក់ចូលចាប់លើកនេះ ដោយសារគេរាយការណ៍មកប៉ូលិស និងមានភស្តុតាងពីការជជែកគ្នាតាមរយៈ WeChat ដែលអះអាងថា អតិថិជនអាចកុម្មង់ទិញសាច់ឆ្កែ និងឆ្មា រួមទាំងផលិតផលក្នុងស្រុកផ្សេងទៀតបាន ដែលគេនឹងបញ្ជូនពីក្រុង Kaiping ទៅកាន់ហុងកុង ។ ការរាយការណ៍បញ្ជាក់ទៀតថា ភោជនីយដ្ឋាន Yau Ma Tei មានលក់សាច់ឆ្កែ និងឆ្មាចម្អិនរួចក្នុងតម្លៃ១០០ដុល្លារ/១ក្បាល ។

ចំណែកភោជនីយដ្ឋាននៅក្បែរនោះនិយាយថា ពួកគេមិនដឹងពីមុនមកទេថា ភោជនីយដ្ឋាន Yau Ma Tei លក់ម្ហូបធ្វើពីសាច់ឆ្កែ និងឆ្មា ហើយគិតរហូតមកថា ភោជនីយដ្ឋាននេះលក់សាច់មាន់ ៕Hong Kong shop under investigation over suspected sale of cat, dog meat for  food | South China Morning Post

ប្រភព ៖ beartaiBRIEF