Yahoo ជាក្រុមហ៊ុនផ្តល់សេវាកម្មអ៊ិនធើរណេតធំមួយរបស់អាមេរិក បាននិយាយកាលពីថ្ងៃទី៩ ខែកុម្ភៈ ថា ក្រុមហ៊ុនដាក់ផែនការកាត់បន្ថយបុគ្គលិកជាង២០% នៃចំនួនបុគ្គលិកទាំងអស់ ឬស្មើប្រមាណ១.៦០០នាក់ ជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធសំខាន់ខាងបច្ចេកវិទ្យាផ្សាយពាណិជ្ជកម្ម ។

តាមរបាយការណ៍បញ្ជាក់ថា ការកាត់បន្ថយបុគ្គលិកនឹងធ្វើឱ្យប៉ះពាល់៥០% នៃបុគ្គលិកធ្វើការផ្នែកបច្ចេកវិទ្យាផ្សាយពាណិជ្ជកម្មនៅចុងឆ្នាំ២០២៣ រួមទាំងបុគ្គលិកប្រមាណ១.០០០នាក់ក្នុងសប្តាហ៍នេះ ។ បច្ចុប្បន្ន Yahoo ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Apollo Global Management ដែលក្រុមហ៊ុននេះបានទិញយក Yahoo តាំងពីឆ្នាំ២០២០ ក្នុងទឹកប្រាក់៥.០០០លានដុល្លារអាមេរិក ។Yahoo Headquarters – Headism

Yahoo បញ្ជាក់ថា ផែនការកាត់បន្ថយចំនួនបុគ្គលិកលើកនេះ នឹងធ្វើឱ្យក្រុមហ៊ុនអាចផ្តោតទៅលើការវិនិយោគអាជីវកម្មផ្សាយពាណិជ្ជកម្ម ឬហៅថា DSP (Demand-Side Platform) កាន់តែច្រើន ដើម្បីប្រកួតប្រជែងការផ្សាយពាណិជ្ជកម្ម ស្របពេលក្រុមហ៊ុនផ្សាយពាណិជ្ជកម្មជាច្រើនបានកាត់បន្ថយការផ្សាយរបស់ខ្លួន ដើម្បីទប់ទល់នឹងអតិផរណាខ្ពស់ជាប្រវត្តិសាស្ត្រ និងភាពមិនប្រាកដប្រជាជាបន្តបន្ទាប់ដោយសារវិបត្តិសេដ្ឋកិច្ច ។

ពេលនេះ ក្រុមហ៊ុនផ្តោតលើ Yahoo Advertising Group ដោយនឹងកាត់បន្ថយបុគ្គលិកផ្នែក Yahoo for Business ចំនួន៥០% នៅត្រឹមចុងឆ្នាំ២០២៣ ។ លើសពីនេះ Yahoo នឹងផ្តោតលើអាជីវកម្ម (Taboola) ក្រុមហ៊ុនផ្នែកផ្សាយពាណិជ្ជកម្មឌីជីថល ដែលជាដៃគូយូរមកហើយរយៈពេល៣០ឆ្នាំ ដើម្បីអភិវឌ្ឍន៍សេវាកម្មផ្សាយពាណិជ្ជកម្មឱ្យកាន់តែល្អប្រសើរ ។CEO Marissa Mayer và câu chuyện tiền lương tại Yahoo

គួរបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិក ដូចជា Goldman Sachs និង Alphabet, Inc. ក៏បានកាត់បន្ថយបុគ្គលិករាប់ពាន់នាក់ផងដែរ ដើម្បីទប់ទល់នឹងឧបសគ្គដែលបណ្តាលមកពីអតិផរណាខ្ពស់ និងអត្រាការប្រាក់កើនឡើង ៕

ប្រភព ៖ The Better