លោក ខួង អភ័យវង្ស បានកើតនៅ ក្រុងបាត់ដំបង ប្រទេសកម្ពុជា ជាកូនចៅចៅហ្វាយ ចៅពញាសៀម លោកជាពូជពង្សខ្មែរសុទ្ធសាធ។ លោកបានចូលរៀននៅ សាលា ដេបស៊ីរិន និងមហាវិទ្យាល័យ អឹសាំផ៍ស្ហឹន ទីក្រុងបាងកក ក្រោយមកបានសិក្សាផ្នែកវិស្វកម្មនៅ សាលាកណ្តាលនៃទីក្រុងលីយ៉ុង ក្នុង ប្រទេសបារាំង ។
ពេលត្រឡប់មកប្រទេសថៃវិញ គាត់បានធ្វើការនៅនាយកដ្ឋានទូរលេខ ហើយចុងក្រោយក្លាយជាប្រធាននាយកដ្ឋាន។ ដោយមើលឃើញអំពីការធ្វើការងារបានល្អ លោកក៏ទទួលបានងារជាសក្តិភូមិ ហ្លួង កូវិត-អភ័យវង្ស។
លោកបានរៀបការ ជាមួយនារីម្នាក់ឈ្មោះ លេខា គុនឌីឡុក (Lekha Kunadilok) ដែលជាកូនស្រីរបស់លោក វីលាម អាល់ ហ្រ្វេត(William Alfred) ហើយភរិយារបស់លោក ត្រូវបានតែងតាំងជាសមាជិកសភា នៅឆ្នាំ១៩៤៩ ដោយក្លាយជាស្រ្តីអ្នកនយោបាយ ជនជាតិថៃដំបូងគេបំផុត ក្នុងប្រវត្តិសាស្រ្តប្រទេសថៃ។
បន្ទាប់មកទៀតលោក ក៏បានក្លាយជាស្ថាបនិកគណបក្សប្រជាធិបតេយ្យដំបូងគេ ក្រោយពីរាមាទី៧ បានប្រទានអំណាចរបស់ព្រះអង្គមកជារាស្ត្រ ដោយបានផ្លាស់ប្តូរពី របៀបគ្រប់គ្រងបែបរាជានិយម មកជាប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ នៅថ្ងៃទី១០ ធ្នូ ឆ្នាំ១៩៣២។
ក្រោយមក ហ្លួង កូវិត -អភ័យវង្ស ក៏បានក្លាយជានាយករដ្ឋមន្ត្រីនៃ ប្រទេសថៃ បីដង៖ ពីខែសីហា ឆ្នាំ ១៩៤៤ ដល់ឆ្នាំ ១៩៤៥ ពីខែមករា ដល់ខែឧសភា ឆ្នាំ ១៩៤៦ និងពីខែវិច្ឆិកា ឆ្នាំ ១៩៤៧ ដល់ខែមេសា ឆ្នាំ ១៩៤៨។
ត្រកូលអភ័យវង្ស មានពូជពង្សដំបូងជាខ្មែរ ដែលបានចុះចូលជាមួយសៀម ហើយធ្លាប់បានគ្រប់គ្រងខេត្តបាត់ដំបង អស់ជាច្រើនជំនាន់ ឬដែលអ្នកមួយចំនួន បានចាត់ទុកថា ជាត្រកូលក្បត់ជាតិខ្មែរ៕
ប្រភព៖ Wikipedia










