ប្រសិនបើអ្នកធ្លាប់ធ្វើដំណើរតាមយន្តហោះ និងបានអង្គុយនៅកៅអីជិតបង្អួច នោះអ្នកប្រហែលជាបានកត់សម្គាល់ឃើញរន្ធតូចមួយនៅខាងក្រោមបង្អួច។
យោងតាមរដ្ឋបាលសហព័ន្ធអាកាសចរណ៍អាមេរិក (FAA) បានឱ្យដឹងថា រន្ធនេះ មិនបានបង្កជាភាពគ្រោះថ្នាក់អ្វីនោះទេ តែវាជារន្ធផ្តល់សុវត្ថិភាពមួយដល់អ្នកដំណើរទៅវិញទេ។
កាលណាដែលយន្តហោះ ឡើងទោដល់ទីខ្ពស់ សម្ពាធខ្យល់នឹងកាន់តែធ្លាក់ចុះទៅតាមហ្នឹង។ បរិយាកាសនៅក្នុងកាប៊ីនយន្តហោះនៅអាចរក្សាសម្ពាធខ្យល់ក្នុងកម្រិតសុវត្ថិភាពបាន។ នេះបានន័យថា សម្ពាធខ្យល់នៅខាងក្រៅយន្តហោះធ្លាក់ចុះខ្លាំងជាងសម្ពាធខ្យល់ដែលមាននៅក្នុងកាប៊ីន។
ជាទូទៅបង្អួចយន្តហោះនីមួយៗមានចំនួនកញ្ចក់៣ស្រទាប់៖
- ទី១ ស្រទាប់កញ្ចក់ខាងក្រៅប្រើសម្រាប់ទប់ទល់ជាមួយភាពខុសគ្នានៃសម្ពាធខ្យល់
- ទី២ ស្រទាប់កញ្ចក់កណ្ដាល មានចោះជាប្រហោងតូចមួយ ដែលគេហៅថា “Bleed Hole” វាប្រើសម្រាប់គ្រប់គ្រងចរន្តសម្ពាធខ្យល់ឱ្យមានតុល្យភាព ក៏ដូចជារក្សាកម្ដៅ មិនឱ្យចុះអ័ព្ទនៅកញ្ចក់បង្អួច
- ទី៣ ស្រទាប់កញ្ចក់ខាងក្នុង ត្រូវបានគេប្រើសម្រាប់ការពារស្រទាប់ខាងក្រៅ និងស្រទាប់កណ្ដាលពីការទទួលរងនូវការខូចខាតណាមួយ ដែលបង្កឡើងដោយអ្នកធ្វើដំណើរ៕

ប្រភព៖ business insider










