បន្ទាប់ពីបានដាក់សាកល្បងជាលើកដំបូងរបស់ខ្លួន កាលពីចុងឆ្នាំ២០២២ ទីបំផុត Lexus បានបញ្ចេញតម្លៃសម្រាប់រថយន្តអគ្គិសនីដំបូងរបស់ខ្លួនហើយ។
រថយន្ត RZ 405e គឺជារថយន្តអគ្គិសនីដំបូងបង្អស់របស់ Lexus ដែលដាក់លក់នៅក្នុងតម្លៃ ៥៩៦៥០ដុល្លារនៅលើទីផ្សារអន្តរជាតិ ខណៈមកដល់ស្រុកខ្មែរ តម្លៃអាចគុណនឹង២។
រថយន្ត Lexus RZ នេះ បានបំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ ផលិតបានកម្លាំងសរុប ៣១៣សេះ និងអាគុយទំហំ ៧១,៤គីឡូវ៉ាត់ម៉ោង ពេលសាកពេញម្តង អាចធ្វើដំណើរបានដល់ចម្ងាយជាង ៣៥០គីឡូម៉ែត្រ។
គួរបញ្ជាក់ថា RZ ជារថយន្តអគ្គិសនីទី៣ ដែលត្រូវបានអភិវឌ្ឍលើគ្រោងឆ្អឹង e-TNGA បន្ទាប់ពី Toyota bZ4X និង Subaru Soltera៕
ប្រភព៖ JalopNik










