ប្រទេសហូឡង់ ៖ ទីក្រុងអាំស្ទែដាំរបស់ហូឡង់បានបង្កើតចំណតកង់ធំមួយ ដែលអាចចតកង់បានចំនួន៧.០០០គ្រឿង បន្ទាប់ពីប្រទេសនេះបានប្រឈមនឹងបញ្ហាចំណតកង់មិនគ្រប់គ្រាន់ ដោយសារពលរដ្ឋហូឡង់និយមប្រើប្រាស់កង់ក្នុងការធ្វើដំណើរភាគច្រើន ។

ចំណតកង់មានទំហំធំបំផុតស្ថិតនៅស្ថានីយកណ្តាលនៃទីក្រុងអាំស្ទែដាំ ហើយការចតកង់នៅទីនេះ មិនចាំបាច់ចំណាយប្រាក់ទេ ក្នុងរយៈពេល២៤ម៉ោងដំបូង ប៉ុន្តែចាប់ពី២៤ម៉ោងឡើងទៅ គេគិតថ្លៃចតចំនួន១,៣៥យូរ៉ូក្នុង១ថ្ងៃ ដោយប្រើប្រាស់ប្រព័ន្ធឆ្លាតវៃ ។ ប្រព័ន្ធនេះនឹងយកកង់ដែលចតនៅទីនេះចេញក្រៅ បន្ទាប់ពីគ្រប់កំណត់២៨ថ្ងៃ ។ ចំណតកង់នេះស្ថិតនៅបរិវេណការចរាចររបស់នាវា មានន័យថា វាស្ថិតនៅក្រោមផ្ទៃទឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLbNMcIwVVbTKOOw8bB_i6siO2IjrPQZJu7DLhQK1ToA5ieISjMm9wLt8WH1_4KAv0mMD9NnHRAU5xoCc3xvt1NJnFUF779CMa9sHZnec7ZvR-6nyizZEvjAKVx7fhqdvtrkM47QFk4S3cfjoQCIM9FEYxTcZIMFUuw8L4PvIPROihsBcItvEQk0a5/s1280/photo_2023-02-07_14-41-22%20(2).jpg

ទីក្រុងអាំស្ទែដាំមានគម្រោងបង្កើតចំណតបន្ថែមទៀត ដែលអាចចតកង់បានចំនួន៨.៥០០គ្រឿងក្នុងឆ្នាំ២០២៩ ។ មុននេះ ចំណតមិនគ្រប់គ្រាន់ជាបញ្ហាធំរបស់ទីក្រុង ខណៈមានចំណតសាធារណៈទូទាំងទីក្រុងអាចចតកង់បានចំនួន៤០ម៉ឺនគ្រឿង ហើយដើម្បីឱ្យពលរដ្ឋមានភាពងាយស្រួល ទីក្រុងក៏បានបង្កើតចំណតបន្ថែមទៀតនៅក្រោមទឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6fIMZnxChzmbiL9kxKDWWY9vjfbjAtTQY69falNF1g9nxiwHRBqWt_5QR5ZKVgQaKnnJ-GTEVYkAFyBs469kp_koksoYOiS_8SRF_JgqZdyxaWnxSK1wa3D04lAMK7D0pYZnw6jCJEICP3X1jgAGAWnEkR5NGmAcXw5DNtRID1gsHg17kWUhZYdgv/s940/photo_2023-02-07_14-41-22.jpg

គួរបញ្ជាក់ថា ពលរដ្ឋហូឡង់ជាង៩០% និយមប្រើប្រាស់កង់សម្រាប់ធ្វើដំណើរក្នុងជីវិតប្រចាំថ្ងៃ ព្រោះរដ្ឋាភិបាលលើកទឹកចិត្តឱ្យពលរដ្ឋប្រើប្រាស់កង់ជាយានជំនិះ ដោយបង្កើតភាពងាយស្រួលដល់អ្នកជិះកង់ មិនថាធ្វើផ្លូវកង់ បំពាក់ភ្លើងសញ្ញាចរាចរណ៍សម្រាប់អ្នកជិះកង់ជាពិសេស និងបង្កើតទីធ្លាសាធារណៈជុំវិញទីក្រុងសម្រាប់ចំណតជាដើម ។ មុននេះ ទីក្រុង Utrecht ក៏បានបង្កើតចំណតកង់ធំបំផុតក្នុងពិភពលោកផងដែរ ដែលអាចចតរហូតដល់១.២៥០០គ្រឿងឯណោះ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4LOZ0vwcMEq-fF6ojr2lNMO5syJ1Tvqm8RDSSt_oCkCEskTXDVQYppcUBw1HbZc7BkN4xb3KjL8T8ceWEtXtVU8oei1Yt7fHD4ldLoIxHKTY0fOf54UE9JsOyI0frqeR10YLUs7MMoGiYF70_aHVN-UFTmBv_XQpbxU_P4QD7YLvVJdmyK5z9iAbM/s940/photo_2023-02-07_14-41-23.jpg

ប្រភព ៖ TNN EARTH