សាសនានរកឬ Illuminati ត្រូវបានគេដឹងថា ជាសាសនាអាថ៌កំបាំង និងគួរឱ្យខ្លាច ហើយក៏មិនមានអ្នកណាអាចដឹងពីវាច្បាស់ឡើយ ។ ប៉ុន្តែសម្រាប់ជនដែលជាសាសនិក ជឿថាសាសនានេះ អាចជួយឱ្យ មនុស្សទទួលបានភាពល្បីល្បាញ និងក្លាយទៅជាអ្នកមាន ព្រមទាំងជួយសម្រេចបំណងប្រាថ្នាំតាមចិត្តចង់របស់ពួកគេ។
ជាក់ស្តែងតារា ឬបុគ្គលល្បីមួយចំនួនដូចជា៖ Donald Trump, Beyoncé, Jay Z ឬ LeBron James ជាដើម សុទ្ធសឹងតែកាន់សាសនានេះ។
សាសនានរកឬ Illuminati ត្រូវបានចាប់កំណើតដំបូងនៅក្នុងស.វ ទី១៧ នៅថ្ងៃទី១ខែឧសភា ឆ្នាំ១៧៧៦ ដោយលោក Adam Weishaupt សាស្ត្រាចារ្យច្បាប់នៅសាកលវិទ្យាល័យ Ingolstadt បានបង្កើតសាសនានេះ ដាក់ឈ្មោះថា Order of the Illuminati (ធ្វើតាមបញ្ជារបស់ Illuminati)។
នៅគ្រានោះ Illuminati គ្រាន់តែជាអង្គការសម្ងាត់មួយដែលត្រូវបានបង្កើតឡើងដើម្បីប្រឆាំងនឹងឥទ្ធិពលសាសនាលើសង្គម និងការរំលោភបំពានអំណាចដោយរដ្ឋាភិបាលប៉ុណ្ណោះ។ ក្រោយមកវាក៏បានក្លាយជាសាសនាមួយ ដែលសមាជិកប្រមាណជា២៥០០នាក់។
លុះដល់ចុងស.វទី១៨ សាសនានេះបានផ្ទុះខ្លាំងដល់សហរដ្ឋអាមេរិក ដោយវាបានជួយឱ្យមនុស្សសមនូវបំណងប្រាថ្នា ជាមាសប្រាក់ ភាពមានបាន កេរ្តិ៍ឈ្មោះ ភាពល្បីល្បាញ និងអំណាច។ តែក្រោយមកវាក៏បានសាបបន្តិចម្តងវិញ នៅពេលដែលមានការបែកធ្លាយថាចូលសាសនានេះ នឹងត្រូវបានគេខាបយកព្រលឹងទៅឋាននរក។
ក៏ប៉ុន្តែនាពេលបច្ចុប្បន្នសាសនានេះ នៅតែមានមនុស្សមួយចំនួនងប់ងល់ និងជឿលើសាសនានេះ ដែលវាបានបង្កជាក្តីបារម្ភមួយដល់ពិភពលោក។ តែយ៉ាងណាមិញ មិនមែនមនុស្សទាំងអស់សុទ្ធតែអាចចូលសាសនានេះបាននោះទេ ដោយអ្នកទាំងនោះត្រូវបានជ្រើសរើស ឬក៏ជាមនុស្សជិតស្និទ្ធរបស់សមាជិកសាសនានោះទើបមានសិទ្ធចូលទៅកាន់ការៀបចំពិធី ឬបូជាផ្សេងៗ។
គួរបញ្ជាក់ផងដែរថា អ្នកកាន់សាសនានេះងប់ងល់ ពេលខ្លះថែមទាំងហ៊ានធ្វើអ្វីជាច្រើនដែលនឹកស្មានមិនដល់ដើម្បីបញ្ជាក់ពីភាពស្មោះត្រង់ និងចិត្តបរិសុទ្ធចំពោះសាសនាដូចជា៖ ត្រូវហ៊ានផឹកឈាមស្រស់ សម្លាប់សត្វ ថែមទាំងអាចឈានរហូតដល់សម្លាប់មនុស្សជាដើម៕










