សហរដ្ឋអាមេរិក ៖ អាមេរិកបានដាស់តឿនប្រទេសតួកគីពីការនាំចេញផលិតផលសំខាន់ជួយរុស្ស៊ី ដោយនិយាយថា អាមេរិកអាចនឹងដាក់ទោសក្រុមហ៊ុន ឬធនាគាររបស់តួកគី ដែលបានបំពានលើការដាក់ទណ្ឌកម្មរុស្ស៊ី ។

កាលពីថ្ងៃទី៤ ខែកុម្ភៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងហិរញ្ញវត្ថុអាមេរិក លោក Brian Nelson បានដាស់តឿនតួកគីថា តួកគីបាននាំចេញសារធាតុគីមី microchip និងផលិតផលផ្សេងៗទៅកាន់រុស្ស៊ី ដើម្បីឱ្យរុស្ស៊ីអាចយកទៅប្រើជាប្រយោជន៍គាំទ្រប្រតិបត្តិការកងទ័ពនៅប្រទេសអ៊ុយក្រែន ។ លោក Brian Nelson បញ្ជាក់ថា អាមេរិកអាចនឹងឈានទៅដល់ការដាក់ទោសក្រុមហ៊ុន ឬធនាគាររបស់តួកគី ដែលបានបំពានលើការដាក់ទណ្ឌកម្មរុស្ស៊ី ។Senate Confirms Biden Nominee for U.S. Sanctions Chief - WSJ

លោក Brian Nelson បានធ្វើដំណើរទៅកាន់ប្រទេសតួកគី ដោយអំពាវនាវដល់ភ្នាក់ងាររដ្ឋាភិបាល និងឯកជនរបស់តួកគីរួមសហការជាមួយវិធានការដាក់ទណ្ឌកម្មរុស្ស៊ី និងរារាំងការនាំចេញផលិតផលទាំងនេះទៅកាន់រុស្ស៊ី ។ លោកបញ្ជាក់ថា ៖ «ការនាំចេញផលិតផលទៅកាន់រុស្ស៊ី នឹងធ្វើឱ្យតួកគីប្រឈមនឹងការដាក់ទណ្ឌកម្ម រួមទាំងគ្មានឱកាសចូលទៅកាន់ប្រទេសឧស្សាហកម្មកំពូលទាំង៧ (G7) ផងដែរ» ។Russia, Ukraine warm to Turkey helping ease tensions – EURACTIV.com

មុននេះ ប្រទេសតួកគីបានប្រឆាំងនឹងការដាក់ទណ្ឌកម្មរុស្ស៊ីជាផ្លូវការ ប៉ុន្តែបញ្ជាក់ថា នឹងគោរពតាមទណ្ឌកម្មរបស់ប្រទេសលោកខាងលិច ។ តួកគីបានអំពាវនាវឱ្យប្រទេសលោកខាងលិចបញ្ចេញភស្តុតាងមកបញ្ជាក់ថា តួកគីបានល្មើសនឹងវិធានការដាក់ទណ្ឌកម្មរុស្ស៊ី ៕

ប្រភព ៖ TNN World