ប្រទេសចិន ៖ កាលពីថ្ងៃទី៣ ខែកុម្ភៈ ក្រុមហ៊ុនកាហ្វេល្បីឈ្មោះមួយរបស់អាមេរិក Starbucks បានបង្ហើបថា ទីផ្សារប្រទេសចិនកំពុងតែងើបឡើងវិញដោយសាររដ្ឋាភិបាលចិនបើកប្រទេស បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ ។ ប្រទេសចិនមានអតិថិជនដ៏ច្រើនសន្ធឹកសន្ធាប់ ដែលជាឱកាសសម្រាប់ក្រុមហ៊ុនពង្រីកសាខាបន្ថែមទៀត ខណៈគិតមកដល់ដើមឆ្នាំ២០២៣នេះ ក្រុមហ៊ុន Starbucks មានសាខានៅប្រទេសចិនចំនួន៦.០៩០កន្លែង ។Starbucks reignites battle with Chinese coffee chains as lockdown ends

យោងតាមរបាយការណ៍ហិរញ្ញវត្ថុ និងកិច្ចប្រជុំផ្នែកហិរញ្ញវត្ថុដែលពាក់ព័ន្ធប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ បញ្ជាក់ថា Starbucks នៅតែបណ្តាក់ទុនវិនិយោគនៅទីផ្សារធំរបស់ចិន ដោយមានគម្រោងបើកសាខាថ្មីចំនួន៦៩កន្លែងទៀត ហើយដំណើរការអាជីវកម្មនៅទីក្រុងថ្មីៗចំនួន១០ ។

ក្រុមហ៊ុន Starbucks មានទំនុកចិត្តថា វិធានការទប់ស្កាត់ជំងឺកូវីដ-១៩ របស់ចិន នឹងនាំប្រទេសនេះ ព្រមទាំងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋត្រឡប់មកសភាពធម្មតា ដោយស្តារឡើងវិញនូវកម្រិតការប្រើប្រាស់របស់អតិថិជន រួមទាំងការលូតលាស់ផ្នែកសង្គម និងសេដ្ឋកិច្ចផងដែរ ។Starbucks in China - Starbucks China | Starbucks China

គួរបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ២០២២ កន្លងមក Starbucks បានបន្តដាក់ផែនការបើកសាខាថ្មីរបស់ខ្លួននៅប្រទេសចិនចំនួន៩.០០០សាខាត្រឹមឆ្នាំ២០២៥ និងមានគម្រោងជួលបុគ្គលិកបន្ថែមទៀតចំនួន៣ម៉ឺន៥ពាន់នាក់ ៕

ប្រភព ៖ New Paper Today