កាលពីថ្ងៃ៥ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅផ្កាយដុះកន្ទុយដ៏កម្របំផុត បានហោះខិតចូលជិតនៅក្នុងប្រព័ន្ធព្រះអាទិត្យយើងរបស់យើង ដែលបានធ្វើឱ្យអ្នកវិទ្យាសាស្ត្របានធ្វើការសាទរជាខ្លាំងនូវការឃើញផ្កាយដុះកន្ទុយមួយនេះ ខណៈពួកហោរាសាស្ត្រយល់ឃើញថាវានឹងនាំក្តីវិនាស និងសង្គ្រាមមកដល់ភពផែនដី។
នៅក្នុងជំនឿខ្មែរ គេតែងលើកឡើងថា”គ្រប់ពេលដែលផ្កាយដុំកន្ទុយហោះមកកាត់ផែនដី មិនយូរនោះទេសង្គ្រាមនឹងកើតមានឡើង”។ ក្នុងនោះមិនមែនតែកម្ពុជាទេ តាមអបិយជំនឿរបស់មនុស្សម្នាក់ៗសឹងតែ ៨០% បានបង្ហាញថា បាតុភូតផ្កាយដុះកន្ទុយគឺជា សញ្ញានៃគ្រោះភ័យ ឬ គ្រោះមហន្តរាយ គ្រោះទុរភិក្ស ជំងឺរាតត្បាតផ្សេងៗ។ 
តែយ៉ាងណាមិញចំពោះអ្នកវិទ្យាសាស្រ្តបានលើកឡើងថា ផ្កាយដុះកន្ទុយដែលគេជឿថាជាគ្រោះភ័យរបស់ពិភពលោកនោះ លុះត្រាតែពន្លឺផ្កាយដុះកន្ទុយនេះជះមកលើភពផែនដី ហើយយើងអាចមើលឃើញវាដោយភ្នែកទទេផ្ទាល់តែម្ដង ប៉ុន្ដែបើយើងប្រើតេឡេស្កូប ឬ ប្រើឧបករណ៍ជំនួយដើម្បីមើលវានោះបានន័យថា វាមិនមែនជាគ្រោះភ័យន័យពិភពលោកនោះទេ៕










