កាលពីថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ អង្គការផ្កាយសមុទ្រ (ISF) និងក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត AIA Cambodia មានក្តីសោមនស្សរីករាយក្រៃលែងក្នុងការប្រកាសពីកិច្ច សហការដ៏យូរអង្វែងរបស់ខ្លួន​សម្រាប់ឆ្នាំថ្មីនេះ ដែលជាឆ្នាំទី៦ហើយ​នៃព្រឹត្តិការណ៍ការប្រកួតបាល់ ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League ។ ព្រឹត្តិការណ៍បើកការប្រកួតបាល់ទាត់នេះ  បានប្រព្រឹត្តទៅនៅកីឡាដ្ឋាន AIA Stadium, KMH Park ក្នុងរាជធានីភ្នំពេញ ។ កិច្ចសហការនេះមានគោល បំណងរួមចំណែកលើកស្ទួយ និងអភិវឌ្ឍវិស័យកីឡាបាល់ទាត់នៅថ្នាក់មូលដ្ឋាន ក៏ដូចជាផ្តល់ឱកាស ដល់កុមារ និងយុវជនក្រីក្រ ដើម្បីបង្ហាញសមត្ថភាពរបស់ខ្លួន និងសម្រេចក្តីស្រមៃរបស់ពួកគេទៀតផង ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0KG3Bb_m4YnWCQ6f2Egt0MJmTpgPc7vBht2IfjWBD_LhAIHfEqFHunBDXlna-cUhOdYVvxbLo4O-RerEJoqonbe8sqntF6vy68UyVqI2SGgZu8x-N_lhzTw6aM1qyey1bTtocbVB0BSKk-c-6uaOBUt6uvyh-VEcvsx95o0KQylT3Z0iqqhGDKDpV/s1280/photo_2023-01-30_16-55-38%20(2).jpg

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League គឺជាការប្រកួតបាល់ទាត់ ថ្នាក់មូលដ្ឋានធំជាងគេបង្អស់ ដែលផ្តល់ឱកាសដល់កុមារ និងយុវជនកម្ពុជាក្រីក្រ ក្នុងការលេងកីឡា ក្នុងបរិស្ថានមួយដ៏សុវត្ថិភាព ។ ដោយមានការប្តេជ្ញាចិត្តជួយកាត់បន្ថយភាពក្រីក្រ តាមរយៈការផ្តល់ឱកាស​ស្មើៗគ្នាដល់កុមារក្រីក្រឲ្យទទួលបានការអប់រំ សេវាថែទាំសុខភាព និងការលេងកីឡា អង្គការផ្កាយសមុទ្រ ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយ​នៅកម្ពុជាបានធ្វើការរួមគ្នាជាមួយនឹងក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិតដ៏ធំបំផុតមួយគឺក្រុមហ៊ុន​ AIA Cambodia ។ ភាពជាដៃគូមួយនេះត្រូវបានបង្កើតឡើងតាំង ពីឆ្នាំ២០១៧មកម្ល៉េះ ដោយអង្គការផ្កាយសមុទ្រ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA Cambodia  បានធ្វើការជាមួយគ្នាយ៉ាងសស្រាក់សស្រាំជួយឲ្យប្រជាជនកម្ពុជាមានសុខភាពល្អ និងជីវិតកាន់តែ ប្រសើរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhj2izYcQXSwCkcab57JJ9AHKWgu1-mCHrbO77f2K7-zroigdph7gIt_qT6ZLf4WPF3zmIq-hJGVoNzIPh7qCF7t3ZjHYrqi6N8tUfVfIvj9_80VX-ptZ-iXF3UxnS4ukhcvO32rSR5eKY_tPBJnR9PmsEZDjhUhf-3VgKO9JekzOpV2WKqyn747K4u/s1280/photo_2023-01-30_16-55-38.jpg

 

ក្នុងឆ្នាំនេះទៀតសោត ព្រឹត្តិការណ៍បើកការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League នៅរាជធានីភ្នំពេញ ទទួលបានការចូលរួមពីប្អូនៗកីឡាករកីឡាការនីសរុបចំនួន ៧២ក្រុម ដែលក្រុមនីមួយៗ សុទ្ធតែបានប្រឹងប្រែងហ្វឹកហាត់យ៉ាងអស់ពីកម្លាំងកាយចិត្ត និងត្រៀមខ្លួនរួច ជាស្រេចក្នុងការបង្ហាញទេពកោសល្យរៀងៗខ្លួន ដើម្បីដណ្តើមយកជ័យលាភីក្នុងការប្រកួតដ៏ធំមួយនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5aXAoEKEd8-FoARanIeunhEIUZiSalOkbYyj_KNsf9LQU52uihsVsDO57suvaSMYMZsmB4disIjkgEDSNMePqJzoc-cr0eLZ0w750NcCZmB8dUpMXWR-yT3julqgxbwLEtRxZzbToXW75ANllH6AFKLvdEz07vpxSM4LJACvobMt4JBuXzjBCflkI/s1280/photo_2023-01-30_16-55-39.jpg

 

អង្គការផ្កាយសមុទ្រ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA Cambodia មានក្តីរំភើបរីករាយយ៉ាងខ្លាំង ក្នុងការប្រកាសជាព័ត៌មានថានៅក្នុងឆ្នាំ២០២៣នេះ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និង យុវជន AIA – ISF Youth League នឹងផ្តល់ឱកាសដល់កីឡាករកីឡាការនីនៅទូទាំងប្រទេសកម្ពុជា សរុបជិត ១,៥០០ នាក់ក្នុងការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUjcJG3P7xJU8rikDyNP6EMhZUch1DzNkdb3LKqtMocjJUiqY0dN-3voKu2MIXzpU7MylnC0p3He7dYKY3Rr7E1SNOCo6f1_kxXkneLJkXhV7AVm9f6n-IZRUyXF7SL7uogsHwIeiP3Yf1OKyyCZcJd6_SDJntNCSl9dkHBi-m6S8N-tVbIjHcNbtJ/s1280/photo_2023-01-30_16-55-41%20(2).jpg

 

  • ថ្ងៃអាទិត្យ ទី២៩ ខែមករា – ព្រឹត្តិការណ៍បើកការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន នៅរាជធានីភ្នំពេញ ដែលមានកីឡាករកីឡាការនីចំនួនសរុប ១,១៩៤នាក់ មកពី៧២ក្រុម ។
  • ថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ​ – ព្រឹត្តិការណ៍បើកការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន នៅទីរួមខេត្តកំពង់ធំ ដែលមានកីឡាករចំនួនសរុប ៣៦០នាក់ មកពី៣០ក្រុម ។

 

៨ក្រុមដែលឈ្នះការប្រកួតនៅរាជធានីភ្នំពេញ និង ៤ក្រុមដែលឈ្នះការប្រកួតនៅខេត្តកំពង់ធំ និងចូលរួមព្រឹត្តិការណ៏ ការប្រកួតបាល់ទាត់កុមារ និងយុវជន វគ្គផ្តាច់ព្រ័ត្រ AIA-ISF Grand Championship​ Final ដែលនឹងប្រព្រឹត្តទៅនៅខែមិថុនាខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM7Ti9AbK-f8PebOWynurFVK1I8DfgtwE0Dcl-0qZleYnfB1k11c3jtPjVOoyRU9ljcQKXeK2sQi5B_x2kq2CVbG_mIXsZ7Hj-bum34bLtiNaX4ybggyQtHzodX3nuEKUDUxM1hHglCLUAdO363UTwy_GHPTbco-a_6uo7qjP1jHauj2IDX_GqvvOL/s1280/photo_2023-01-30_16-55-43.jpg

 

ឆ្នាំ២០២៣ នេះគឺជាឆ្នាំទី៦ហើយ ដែលក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA Cambodia បានធ្វើការឧបត្ថម្ភគាំទ្រក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារ និងយុវជន ។ ចាប់តាំងពីការចាប់ផ្តើមនៃកិច្ចសហការនេះ អង្គការផ្កាយសមុទ្របានពង្រីកវិសាលភាពនៃការប្រកួត បាល់ទាត់នេះ ដោយធ្វើការជាមួយនឹងកុមារ និងយុវជនកាន់តែច្រើនឡើងៗនៅទូទាំងប្រទេស ។ ដោយប្រើប្រាស់កម្មវិធីបាល់ទាត់ដើម្បីបង្កើតផលវិជ្ជមានក្នុងសង្គម អង្គការផ្កាយសមុទ្រកំពុងតែផ្តល់ ឱកាសស្មើៗគ្នាដល់កុមារ និងយុវជនក្រីក្រនៅកម្ពុជា ដើម្បីឲ្យពួកគេអាចអភិវឌ្ឍជំនាញបំណិនជីវិត និងទទួលបានភាពរីករាយក្នុងជីវិតទៀតផង ។

 

ក្នុងព្រឹត្តិការណ៍បើកការប្រកួតនាថ្ងៃអាទិត្យនេះ ទទួលបានការចូលរួមពីក្រុមកីឡាករកីឡាការនីជា កុមារ និងយុវជន ដែលចែកជា ៦ប្រភេទអាយុ ដូចជា៖ ក្រុមកុមារា និងក្រុមកុមារីអាយុក្រោម១៤ឆ្នាំ ក្រុមកុមារា និងក្រុមកុមារីអាយុក្រោម១០ឆ្នាំ ក្រុមកុមារា និងកុមារីអាយុក្រោម១៨ឆ្នាំ ដែលក្រុមនី​មួយៗនឹងប្រកួតយ៉ាងស្វាហាប់ដណ្តើមយកពានរង្វាន់ ។​ អ្នកស្រី ជួប វិច្ឆិកា ជាប្រធានអង្គការផ្កាយសមុទ្រ រួមនឹងលោក Andrew Loh ជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA Cambodia   និងលោក ជួប សុភ័ក្រ្ត ជាទូតសុច្ឆនៈអង្គការផ្កាយសមុទ្រ និងពិធីករស្ថានីយទូរទស្សន៍បាយ័ន  បានចូលរួមផ្តល់កិត្តិយសសំដែងមតិបើកកម្មវិធី ។ អ្វីដែលកាន់តែពិសេសនោះគឺកញ្ញា Shannon Moloney ជាគ្រូបង្វឹកជាន់ខ្ពស់ផ្នែកអភិវឌ្ឍបាល់ទាត់អន្តរជាតិរបស់ក្លឹបបាល់ទាត់ Tottenham Hotspur Football Club បានធ្វើដំណើរពីទីក្រុងហុងកុង ដើម្បីមកចូលរួមក្នុងព្រឹត្តិការណ៍នេះ និងចែករំលែកពីបច្ចេកទេសកម្តៅសាច់ដុំមុនពេលប្រកួតទៅកាន់កីឡាករកីឡាការនីផងដែរ ។ ក្រៅពីនេះ កម្មវិធីនេះក៏មានការចូលរួមពីកីឡាការនីអាជីពគឺកញ្ញា ចាន់ ជាតិនីតា មកពីក្លឹបបាល់ទាត់ភ្នំពេញក្រោន និងកីឡាករអាជីពប្រចាំក្លឹបអាយអេសអាយ ដង្កោរសែនជ័យ លោក ឆេង ចន្ថា ដែលលោក និងកញ្ញាបានចែករំលែកអំពីបទពិសោធន៍ផ្ទាល់ខ្លួនក្នុងវិស័យកីឡាបាល់ទាត់ ។ គួរបញ្ជាក់ផងដែរថា កីឡាករ និងកីឡាការនីទាំងពីររូបនេះក៏ធ្លាប់បានចូលរួមប្រកួតប្រជែងក្នុង ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League រដូវកាលមុនៗទៀតផង ។

សូមចូលរួមទស្សនាព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League នេះ ឲ្យបានច្រើនកុះករ ។

កាលវិភាគប្រកួតតាមក្រុម៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_vLCEgrSR8RomsJEKnt0oN9nsUZwMsqeGaoNtYxRZOd1DCANVp5_QnKCxcx0tZxcc1Zznl9LWAjC_c3pDOIqI15zPB1IBRq9AaixH9Y3U6yFRXAZ1epiu39FJTNVJnse-XlfFUcpuvqkS-wCruS6OBkYLU7lM63Y0NI4R6GZw49tu8bN21bGIuuXD/s624/Picture1.jpg

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ពួកយើង តាមរយៈអីុម៉ែល​ info@isfcambodia.org ឬចូលទៅកាន់គេហទំព័រផ្លូវការរបស់អង្គការផ្កាយសមុទ្រ៖​ https://isfcambodia.org/ ។

អំពីអង្គការផ្កាយសមុទ្រ

អង្គការផ្កាយសមុទ្រ គឺជាមូលនិធិកម្ពុជាមួយដែលទទួលបានពានរង្វាន់ និងមានបទពិសោធន៍ ជាង១៥ឆ្នាំក្នុងការប្រើប្រាស់ការអប់រំ កីឡា និងគម្រោងអភិវឌ្ឍន៍សហគមន៍ ដើម្បីជួយកុមារងាយរង គ្រោះនៅកម្ពុជា និងក្រុមគ្រួសាររបស់ពួកគេឲ្យរួចចាកផុតពីភាពក្រីក្រ ។ កិច្ចគាំទ្រផ្តោតលើសហគមន៍ របស់អង្គការនេះត្រូវបានធ្វើឡើងដោយបុគ្គលិកកម្មវិធី ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការធ្វើ ការយ៉ាងជិតស្និតជាមួយនឹងអាជ្ញាធរមូលដ្ឋាន ដើម្បីនាំឲ្យមានផ្លាស់ប្តូរប្រកបដោយនិរន្តរភាពនៅក្នុង រាជធានីភ្នំពេញ និងក៏ដូចជាប្រទេសកម្ពុជាទាំងមូល ។

សព្វថ្ងៃនេះ កម្មវិធីរបស់យើងកំពុងធ្វើការជាមួយសិស្សានុសិស្សចំនួនជាង ៧០០នាក់ តាមរយៈកម្មវិធី អប់រំ ដោយផ្តល់ឲ្យពួកគេនូវការសិក្សាពីថ្នាក់ពន្លឿនរហូតដល់ថ្នាក់បឋមសិក្សា មធ្យមសិក្សា ឧត្តម សិក្សា និងរហូតដល់ពួកគេមានការងារធ្វើ ។ កុមារក្រីក្រនៅទីក្រុងភ្នំពេញ ដែលមិនធ្លាប់បានចូល រៀនទទួលបានឱកាសសិក្សាកម្មវិធីសិក្សាជាតិដែលតម្រូវឲ្យពួកគេរៀនពីរថ្នាក់ក្នុងឆ្នាំតែមួយរហូត ដល់ពួកគេអាចចូលរៀនថ្នាក់ ដែលសមស្របទៅនឹងអាយុរបស់ខ្លួន ក៏ដូចជាចូលរៀននៅសាលារដ្ឋ បាន ។​ សិស្សទាំងអស់ទទួលបានការ ឧបត្ថម្ភគាំទ្រជាឯកសណ្ឋានសិក្សា សម្ភារៈសិក្សា និងកញ្ចប់ អាហារប្រចាំខែសម្រាប់ក្រុមគ្រួសារទាំងមូល ខណៈដែលពួកគេកំពុងរៀនសូត្រនៅសាលារៀន ។ បន្ថែមពីនេះទៀត សិស្សក៏ទទួលបានការប្រឹក្សាការងារ និងការគាំទ្រដទៃទៀត ដើម្បីជួយពួកគេឲ្យ ទទួលបាននូវការងារដែលមានស្ថេរភាពផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ9rLu4pfP-d-x_gDnSBbJiE-xZCz3GXrsKtcjZNin33on04aF5JUGbPpN7Dxwl6BZ3MbodM3K8h9erBoFQkvVpHu1Os1Te5eoAgxA2CeTlJ2N3obidH1YK_QMFXlLjgPThoVaZrY5KHJHuSuqRHnOU8as7qEgUNBxkzdyugLkqExCN4I57mx2CXN1/s1280/photo_2023-01-30_16-55-41%20(3).jpg

ការពិនិត្យតាមដាន និងវាយតម្លៃយ៉ាងល្អិតល្អន់បានរំលេចឲ្យឃើញពីតម្រូវការចាំបាច់នៃការគាំទ្រទាំង ស្រុង ដើម្បីបង្កើនលទ្ធភាពទទួលបានការអប់រំពេញលេញ ជាហេតុផលដែលធ្វើឲ្យពួកយើងធ្វើការ ជាមួយនឹងក្រុមគ្រួសារទាំងមូលដើម្បីជួយកាត់បន្ថយឧបសគ្គសង្គម និងសេដ្ឋកិច្ចផ្សេងៗ ដើម្បីធានា បានថាគ្មានគម្រោងណាមួយត្រូវដំណើរតែឯកឯងនោះទេ ។ អង្គការផ្កាយសមុទ្រកម្ពុជាធ្វើការជាមួយ នឹងអ្នកទទួលផលចំនួន ៣,០០០នាក់ ដោយផ្តល់ឲ្យពួកគេនូវអាហារូបត្ថម្ភ ថ្នាក់អក្ខរកម្ម និងជួយរក ការងារធ្វើ ដើម្បីជួយឲ្យក្រុមគ្រួសាររបស់សិស្សមានប្រភពចំណូលមួយជាក់លាក់ ។

 អំពី អេ​ អាយ​ អេ

អេ អាយ អេ គ្រុប លីមីតធីត និង សាខា (តទៅហៅថា អេ អាយ អេ “AIA” ឬ គ្រុប “Group”) មានក្រុមហ៊ុនធានារ៉ាប់រងជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន ១៨ នៅអាស៊ីប៉ាស៊ីហ្វិក – សាខាគ្រប់គ្រងទាំងស្រុង និង ក្រុមហ៊ុនបុត្រសម្ព័ន្ធនៅចិនដីគោក ទីក្រុងហុងកុង SAR(១)  ប្រទេសថៃ សឹង្ហបូរី ម៉ាឡេស៊ី អូស្ត្រាលី កម្ពុជា ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ញ៉ូហ្ស៊ីលែន ហ្វីលីពិន កូរ៉េខាងត្បូង ស្រីលង្កា តៃវ៉ាន់(ចិន)  រៀតណាម ប៊្រុយណេ ម៉ាកាវSAR(២) និង ក្រុមហ៊ុនបណ្ដាក់ទុនរួម ៤៩ ភាគរយនៅប្រទេសឥណ្ឌា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdYxBLu-xs8vOw9zGU0UjaXo4cYIBNDR0cJOUXjNLky_Kh-anvYTWzhRtNWXO_BXnuPEUPX3IeonRpp2ZrPUJawiHi_lre-n1HLmT3O5Sv57gsfo0TqNe7CLQ4fgPZgRBSKAVsoCrASKARUCzoH9KRxdwvK3jMi-qiPV34riAZPDKUKVVonKRcz8hK/s1280/photo_2023-01-30_16-55-41.jpg

ក្នុងពេលបច្ចុប្បន្ន អាជីវកម្មរបស់ អេ អាយ អេ ដែលត្រូវបានបង្កើតឡើងលើកដំបូងនៅទីក្រុងសៀងហៃ កាលពីមួយសតវត្សកន្លងទៅក្នុងឆ្នាំ ១៩១៩ ។ ជាក្រុមហ៊ុនឈានមុខគេមួយនៅលើទីផ្សារក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក (អតីត-ជប៉ុន) ដោយផ្តោតទៅលើបុព្វលាភធានារ៉ាប់រងជីវិត និង មានតួនាទីនាំមុខគេនៅ គ្រប់ទីផ្សារភាគច្រើនរបស់ខ្លួន ។ ក្រុមហ៊ុនមានទ្រព្យសរុបចំនួន ៣៤០ ពាន់លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

អេ អាយ អេ ឆ្លើយតបតាមតម្រូវការនៃប្រាក់សន្សំ និង ការការពាររយៈពេលវែងរបស់ពលរដ្ឋទូទៅតាមរយៈ ការផ្ដល់នូវផលិតផលដ៏សម្បូរបែប និង សេវាកម្មជាច្រើនរួមមាន ការធានារ៉ាប់រងអាយុជីវិតធានារ៉ាប់រង លើគ្រោះថ្នាក់ ធានារ៉ាប់រងសុខភាព និង ផែនការសន្សំប្រាក់ ។ គ្រុបក៏ផ្ដល់ដំណោះស្រាយ អត្ថប្រយោជន៍សម្រាប់បុគ្គលិក ធានារ៉ាប់រងឥណទាន និង សេវាកម្មប្រាក់សោធនិវត្តន៍ជូនដល់និយោជក ។ តាមរយៈបណ្ដាញភ្នាក់ងារ ដៃគូ និង បុគ្គលិកដ៏ទូលំទូលាយនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក អេ អាយ អេ បានផ្ដល់ការការពារដល់ម្ចាស់បណ្ណសន្យារ៉ាប់រងជារូបវ័ន្តបុគ្គលច្រើនជាង ៣៩ លាននាក់ និងសមាជិកដែលបាន ចូលរួមក្នុងគម្រោងបណ្ណសន្យារ៉ាប់រងជាក្រុមជាង ១៦ លាននាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl5gSOhbYcw8LOOCmesnv-Pn5BWlpmOCcxGltPQBqIF2qr6a3xNUaULqFJHCNiVEZUpehl2n2a2jy4QWfR9k7jLzjVM-GtfpHRYLjN1phAs4W3loJeAdqklWgkXit3-ErgrxjlOS019zjr_EdQGuMW3arruIYa-5dI-rhF-RJNLPVz6cgXm4xI3fL2/s1280/photo_2023-01-30_16-55-43%20(2).jpg

អេ អាយ អេ គ្រុបលីមីតធិត (AIA Group Limited) ត្រូវបានដាក់បញ្ចូលក្នុង តារាងនៃក្រុមប្រឹក្សា ភិបាលចម្បងនៃ គណកម្មាធិការផ្សារមូលបត្រទីក្រុងហុងកុង (Main Board of The Stock Exchange of Hong Kong Limited) ដែលស្ថិតក្រោមច្បាប់ផ្សារមូលបត្រ “១២៩៩” ស្របតាមច្បាប់ស្ដីពី ការទទួលប្រាក់តម្កល់នៃសហរដ្ឋអាមេរិក (កម្រិត ១) A (American Depositary Receipts (Level 1) ដែលធ្វើពាណិជ្ជកម្មលើទីផ្សារស្របច្បាប់ (រូបសញ្ញា៖ “AAGIY”)។

សំគាល់៖

១. ទីក្រុងហុងកុងSAR  គឺសំដៅទៅលើតំបន់រដ្ឋបាលពិសេសនៃទីក្រុងហុងកុង

២​. ម៉ាកាវ SAR គឺសំដៅទៅលើតំបន់រដ្ឋបាលពិសេសនៃម៉ាកាវ

 

*ឈ្មោះត្រូវបានប្តូរដើម្បីការពារឯកជនភាពបុគ្គល ។