រាល់ពេលដែលនិយាយពីភ្នំខ្ពស់ជាងគេនៅលើលោក មនុស្សគ្រប់គ្នានឹងនិយាយថា ភ្នំអេវេរើស ដែលស្ថិតនៅក្នុងប្រទេសនេប៉ាល់ ចុះអ្នកទាំងអស់គ្នាធ្លាប់ដឹងឬអត់នៅក្នុងចំណោមភពទាំង៨នៅក្នុងប្រព័ន្ធព្រះអាទិត្យ ភពណាដែលមានភ្នំខ្ពស់ជាងគេ?
ភ្នំដែលមានកម្ពស់ខ្ពស់ជាងគេមានឈ្មោះថា Olympus Mons ដែលមានស្ថិតនៅលើភពអង្គារ។ ភ្នំនេះមានអង្កត់ផ្ចិតដល់ទៅ៦០០គីឡូម៉ែត្រ សឹងតែស្មើនឹងរដ្ឋអារីហ្សូណារបស់អាមេរិក។
ភ្នំ Olympus Mons មានខ្ពស់ដល់ទៅ ២៣គីឡូម៉ែត្រ ដែលខ្ពស់ជាង ភ្នំអេវេរើស ដាច់តែម្តង ដោយអេវេរើស ត្រឹមតែ ៨៨៤៩ម៉ែត្រតែប៉ុណ្ណោះ។
មិនត្រឹមតែជាភ្នំខ្ពស់ជាងគេនោះទេ Olympus Mons ក៏ជាភ្នំភ្លើងដែលក្មេងជាងគេ និងធំជាងគេបំផុតក្នុងចំណោមភ្នំភ្លើងធំៗនៅលើភពព្រះអង្គារ ដែលបានបង្កើតឡើងកំឡុងពេល Hesperian ផងដែរ៕











