រដ្ឋាភិបាលជប៉ុន អនុញ្ញាតឱ្យប្រើប្រាស់កញ្ឆាវេជ្ជសាស្ត្រ ដើម្បីព្យាបាលរាល់អ្នកជំងឺណា ដែលមានជំងឺពិបាកព្យាបាល ឬក៏ពិបាកស៊ូទ្រាំក្នុងអំឡុងពេលព្យាបាល។
ការអនុញ្ញាតនេះ ធ្វើឡើងក្រោយពីកិច្ចប្រជុំរបបអាហារប្រចាំឆ្នាំនៅក្នុងប្រទេសជប៉ុន ដោយបានកែប្រែច្បាប់ខ្លះទាក់ទងនិងការនាំចូលកញ្ឆា។
បច្ចុប្បន្ន ការប្រើប្រាស់កញ្ឆានៅក្នុងប្រទសជប៉ុន ជាអំពើខុសច្បាប់ ក៏ប៉ុន្តែដោយសារតែការអនុញ្ញាតពីរាជរដ្ឋាភិបាល កសិករជប៉ុនមួយចំនួន ក៏ងាកមកដាំកញ្ឆាវិញ ដើម្បីប្រើប្រាស់ក្នុងវិស័យវេជ្ជសាស្ត្រ។
បើក្រឡេកទៅមើលសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ថ្នាំដែលផលិតពីរុក្ខជាតិកញ្ឆាត្រូវបានប្រើដើម្បីព្យាបាលអ្នកជំងឺដែលមានជំងឺឆ្កួតជ្រូក និងជំងឺផ្សេងទៀត ក្រោមហេតុផលថាថ្នាំដែលមានស្រាប់មិនមានប្រសិទ្ធភាព៕
ប្រភព៖ national Thailand










