រដ្ឋធានីកៀវ៖ ក្រោយពេលប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាស កាលពីថ្ងៃពុធ អំពីការផ្គត់ផ្គង់រថក្រោះប្រយុទ្ធធុនធ្ងន់ ប្រភេទ M1 Abrams ចំនួន៣១គ្រឿងនោះមក ក៏មានប្រទេសចំនួន១២ បានសម្រេចផ្ដល់រថក្រោះ Leopard 2 ផលិតដោយអាល្លឺម៉ង់ ចំនួន១០០គ្រឿង បញ្ជូនទៅកាន់ជួយដល់ប្រទេសអ៊ុយក្រែន ប៉ុន្ដែឥឡូវនេះ ក្រុមអ្នកជំនាញរុស្ស៊ី បានបញ្ចេញនូវភៅណែនាំមួយ អំពីវិធីសាស្រ្ដកម្ទេចរថក្រោះទំនើបរបស់សហរដ្ឋអាមេរិក។

សារព័ត៌មាន The Eurasia Times បានចេញផ្សាយ កាលពីរសៀល ថ្ងៃសុក្រ ទី២៧ ខែមករា ថា នៅមុនការទៅដល់ នៃរថក្រោះប្រយុទ្ធធុនធ្ងន់ដ៏ទំនើបរបស់សហរដ្ឋអាមេរិក ប្រភេទ M1 Abram និង រថក្រោះរបស់អាល្លឺម៉ង់ ប្រភេទ Leopard 2 នោះ មានរូបភាពមួយ បានលេចចេញជាថ្មី នៅលើបណ្ដាញផ្សព្វផ្សាយសង្គម ដោយបានបង្ហាញ អំពីភាពងាយរងគ្រោះ នៃការកម្ទេចរថក្រោះ M1 Abrams ផលិតនៅសហរដ្ឋអាមេរិក ជាមួយនឹងការណែនាំ អំពីកន្លែងដែលត្រូវវាយប្រហារ និង ប្រភេទអាវុធ ដែលត្រូវប្រើប្រាស់។M1A2 Abrams Main Battle Tank | Military.com

លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៥ ខែមករា បានសន្យា ផ្ដល់រថក្រោះ Abrams (អេប្រាមស៍) ចំនួន៣១គ្រឿង បញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន។ សកម្មភាពនេះ ទំនងជាបង្ហាញ អំពីការជំរុញ ឬ ដាក់សម្ពាធ ទៅដល់អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលហ្ស៍ (Olaf Scholz) ឲ្យផ្គត់ផ្គង់រថក្រោះ Leopard 2 ជាច្រើនគ្រឿង បញ្ជូនទៅកាន់ប្រទេសដែលកំពុងតែហែកហួរ ដោយសារសង្គ្រាម នៅក្នុងតំបន់អឺរ៉ុបខាងកើតមួយនេះ។

លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ នៅចំពោះមុខ លោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្រ្ដីក្រសួងការពារជាតិ និង លោក អេនតូនី ប៊ីលនខែន (Anthony Blinken) រដ្ឋមន្រ្ដីក្រសួងការបរទេសរបស់គាត់ ថា «ថ្ងៃនេះ ខ្ញុំកំពុងតែប្រកាស ថា សហរដ្ឋអាមេរិក នឹងបញ្ជូនរថក្រោះ Abrams ចំនួន៣១គ្រឿង ស្មើនឹងមួយកងពលតូចរថក្រោះ ទៅកាន់ប្រទេសអ៊ុយក្រែន។ រថក្រោះទាំងនេះ នឹងអាចទប់ទល់ ហើយការពារប្រជាជន និង ទឹកដីរបស់អ៊ុយក្រែន បាន»។

ដោយឡែក រុស្ស៊ី បានប្រតិកម្មយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក នៅក្នុងការបញ្ជូនរថក្រោះទាំងនោះ ទៅជួយដល់ប្រទេសអ៊ុយក្រែន ដោយចាត់ទុក ថា នេះជាសកម្មភាព បង្កឲ្យប្រជាជន នៅក្នុងប្រទេសនេះ រងទុក្ខកាន់តែធ្ងន់ទៅវិញទេ។ ចំណែកមេដឹកនាំរុស្ស៊ី ក៏កំពុងតែបង្ហាញទំនុកចិត្ត ថា រថក្រោះ Abrams ទាំងនេះ នឹងមិនមែន ជាការគំរាមកំហែងជាយុទ្ធសាស្រ្ដដ៏សំខាន់នោះឡើយ។Biden admin clears potential $6 billion Abrams tank sale for Poland amid  Ukraine situation - Breaking Defense

ក្រុមអ្នកនិយមលេងអ៊ីនធើរណេតរបស់រុស្ស៊ី បានបង្ហោះរូបភាពរថក្រោះ Abrams នៅតាមបណ្ដាញសង្គម ដោយពណ៌នា អំពីផ្នែកងាយរងគ្រោះរបស់វា ហើយថែមទាំងណែនាំ អំពីរបៀបកម្ទេចរថក្រោះ ប្រភេទនេះ។ រូបភាពដែលបានឃើញនេះ ពិតជារូបចាស់ ហើយវាមានភាពល្បីល្បាញ នៅក្នុងប្លុករុស្ស៊ី អមដោយការសរសេរលម្អិត អំពីរបៀបបំផ្លាញ ឬ បំផ្លាញតួ Abrams ។

នៅក្នុងដ្យាក្រាមនោះ មានការណែនាំជាច្រើន រួមមាន ទី១-ណែនាំឱ្យវាយប្រហារទៅលើប្រព័ន្ធកាំភ្លើងធំរបស់រថក្រោះ ជាមួយនឹងអាវុធធុនតូច ឬ កាំភ្លើងយន្ត។ ទី២-ណែនាំ ឲ្យវាយលុកត្រង់ចន្លោះគម្លាតរវាងប៉មរថក្រោះ និងទី៣- ណែនាំឲ្យវាយប្រហារបំបុកសងខាង ដែលអាចទម្លុះ សូម្បីតែប្រើគ្រាប់បែកដៃចាស់ៗ សម្រាប់ជាឧបករណ៍បាញ់គ្រាប់បែក RPG-7 រួមមាន PG-7 និង PG-7V, PG-7 VM …ជាដើម។ ការណែនាំឲ្យវាយប្រហារទាំងនេះ ទំនងជាផ្អែកលើការវាយតម្លៃ លើក្រោះ M1 Abrams ក៏ដូចជា រថក្រោះ M1A1 និង M1A2 ត្រូវបានការពារយ៉ាងរឹងមាំ នៅផ្នែកខាងមុខ។Ukraine war: Germany won't block export of its Leopard 2 tanks, foreign  minister says - BBC News

សេចក្ដីរាយការណ៍ ជាភាសារុស្សី បានណែនាំឲ្យវាយប្រហារបំបុក ទៅលើធុងសាំងរបស់រថក្រោះ ដែលមានទីតាំង នៅផ្នែកខាងមុខ ទាំងសងខាងរបស់អ្នកបើកបរ។ ឥន្ធនៈដែលឆេះនោះ ត្រូវបានគេរំពឹង ថា នឹងធ្លាក់ចូលក្នុងបន្ទប់ម៉ាស៊ីន ហើយវាបណ្តាលឱ្យម៉ាស៊ីនឆេះ និងផ្ទុះឡើង។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ ចំពោះស្ថានភាពបែបនេះ គឺរថក្រោះ M1 Abrams មានប្រព័ន្ធពន្លត់អគ្គិភ័យ សម្រាប់បន្ទប់ម៉ាស៊ីន ហើយត្រូវគេរាយការណ៍ ថា មានដបចំនួនពីរ និង បំពង់ពន្លត់អគ្គិភ័យចល័តមួយចំនួនផងដែរ។

ដើម្បីប្រឈមមុខនឹងគ្រាប់មីនបង្កប់ នៅក្នុងដីនោះ រថក្រោះ M1 Abrams ក៏បានបំពាក់ទៅដោយឧបករណ៍ សម្រាប់រុញគ្រាប់មីនឲ្យឃ្លាតចេញពីផ្លូវ ដើម្បីជួយដល់រថពាសដែកផ្សេងៗទៀត បើកបរតាមពីក្រោយវា ប្រកបដោយមានសុវត្ថិភាព ផងដែរ។ ដោយឡែក ការលើកឡើងទាំងអស់នេះ គេមិនដឹង ថា វាមានប្រសិទ្ធភាព នៅក្នុងការកម្ទេចរថក្រោះដ៏ទំនើបរបស់អាមេរិក ដល់កម្រិតណានោះដែរ។ រថក្រោះស៊េរីនេះ ធ្លាប់ចូលប្រឡូក នៅក្នុងសមរភូមិធំៗជាច្រើន រួមមាន អាហ្វហ្កានីស្ថាន និង អ៊ីរ៉ាក់…ជាដើម។ ដោយឡែក ទាហានថ្មើរជើងរបស់រុស្ស៊ី មិនបានបំពាក់រថក្រោះប្រយុទ្ធដ៏ទំនើបធុនធ្ងន់បែបឡើយ ទើបធ្វើឲ្យខាតបង់រថក្រោះយ៉ាងច្រើន នៅក្នុងការប្រយុទ្ធជាមួយនឹងកងទ័ពអ៊ុយក្រែន៕