្រទេសរុស្ស៊ី ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយទៅកាន់សារព័ត៌មាននៅទីក្រុងមូស្គូថា រថក្រោះប្រយុទ្ធប្រភេទ Abrams របស់អាមេរិក ដែលនឹងបញ្ជូនទៅឱ្យអ៊ុយក្រែននោះ នឹងត្រូវដុតកំទេចចោលក្នុងប្រទេសអ៊ុយក្រែន ។ ប៉ុន្តែលោកថា នៅពេលនេះ នៅមិនទាន់មានការបញ្ជាក់ថា អាមេរិកនឹងបញ្ជូនរថក្រោះ Abrams ឱ្យអ៊ុយក្រែនទេ គឺមានតែការផ្សាយព័ត៌មានប៉ុណ្ណោះ ហើយបើអាមេរិកបញ្ជូនរថក្រោះមែននោះ នឹងជាការខាតបង់ប្រាក់ទទេៗ ព្រោះរថក្រោះទាំងនេះនឹងត្រូវបានដុតចោលនៅអ៊ុយក្រែន ដូចគ្នានឹងអាវុធផ្សេងទៀតដែលប្រទេសលោកខាងលិចបានបញ្ជូនទៅឱ្យអ៊ុយក្រែនកាលពីពេលមុននេះ ។Talsmand for Putin: Vesten lider af "dramatisk vrangforestilling" - og I  kommer til at fortryde - TV 2

លោក Dmitry Peskov លើកឡើងបែបនេះ បន្ទាប់ពីមន្ត្រីរបស់អាមេរិកនិយាយទៅកាន់សារព័ត៌មានរ៉យទ័រថា រដ្ឋាភិបាលអាមេរិកត្រៀមបញ្ជូនរថក្រោះ M1 Abrams ជាច្រើនគ្រឿងទៅឱ្យអ៊ុយក្រែន ក្រោយទទួលបានព័ត៌មានថា ប្រទេសអាល្លឺម៉ង់នឹងបញ្ជូនរថក្រោះ Leopard 2 ទៅឱ្យអ៊ុយក្រែនដូចគ្នា ខណៈកាលពីដំបូង អាល្លឺម៉ង់បានបដិសេធបញ្ជូនរថក្រោះរបស់ខ្លួនទៅឱ្យអ៊ុយក្រែន ។M1A2 Abrams Main Battle Tank | Military.com

កាលពីពេលមុននេះ ប្រទេសអ៊ុយក្រែនបានអង្វរប្រទេសលោកខាងលិច ឱ្យបញ្ជូនរថក្រោះមកជួយក្នុងសង្គ្រាមជាមួយរុស្ស៊ី ព្រោះកងទ័ពអ៊ុយក្រែនចាំបាច់ត្រូវប្រើប្រាស់អាវុធទំនើបទើបអាចទប់ទល់ជាមួយកងទ័ពរុស្ស៊ីបាន ដើម្បីរំដោះទឹកដីអ៊ុយក្រែនដែលបាត់បង់មកវិញ ដែលទឹកដីនេះស្ថិតនៅភាគខាងកើត និងខាងត្បូងអ៊ុយក្រែន ៕Germany to send Leopard 2 tanks to Ukraine, will allow other countries to  follow, reports say - ABC News

ប្រភព ៖ TNN World