អង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវក្នុងអំឡុងពេលសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៣ ខែមករា កន្លងមកថា ត្រូវការឱ្យបណ្តាប្រទេសជាសមាជិកចំនួន១៩៤ប្រទេសចាត់វិធានការការពារកុមារពីការញ៉ាំស៊ីរ៉ូក្អក ដែលផ្សំបញ្ចូលគ្នាជាមួយសារធាតុគីមី ។ WHO បានស្នើឱ្យប្រទេសទាំងនេះជំរុញការត្រួតពិនិត្យរកមូលហេតុដែលធ្វើឱ្យកុមារស្លាប់ ព្រមទាំងឱ្យប្រទេសសមាជិកធ្វើការសាកល្បងលើផលិតផលឱសថ ដែលចែកចាយនៅក្នុងទីផ្សារជាប្រចាំផងដែរ ។

អង្គការសុខភាពពិភពលោកបង្ហាញថា បច្ចុប្បន្ននេះ មានកុមារស្លាប់បាត់បង់ជីវិតដោយសារញ៉ាំស៊ីរ៉ូក្អក ដែលផ្សំជាមួយសារធាតុគីមីដល់ជាង៣០០នាក់ឯណោះទូទាំងពិភពលោក ដូចជា នៅប្រទេសហ្គាំប៊ី ឥណ្ឌូណេស៊ី និងអ៊ូសបេគីស្ថាន ។ ក្មេងភាគច្រើនដែលស្លាប់នោះមានអាយុតិចជាង៥ឆ្នាំ គឺពួកគេស្លាប់ដោយសារមានបញ្ហាតម្រង់នោម ខណៈសារធាតុគីមីដែលផ្សំក្នុងស៊ីរ៉ូក្អកនេះមានកម្រិតខ្ពស់ ដូច្នេះ ធ្វើឱ្យក្មេងស្លាប់បាន បើទោះជាពួកគេញ៉ាំក្នុងបរិមាណតិចតួចក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhV4PhiNUh4RTvHmyJRrTNfqQLg-US3pv93B9yhaFvxsqCOx2hp9euthNNvqcrVU1hffTbowVi_lRL5go4fZ_IDkRpKB_FuML3ZfKbTFlBlAMIHs8JsnfghST-oEgf22-K1xULUP4angQqUutcpdrrxEC3wZG-TKmemMZm1evDsZ7LVebEThuU3VNRZ/s816/photo_2023-01-25_09-35-03.jpg

លើសពីនេះ ប្រទេសហ្វីលីពីន ទីម័រខាងកើត សេណាហ្គាល់ និងកម្ពុជាយើង ក៏អាចរងផលប៉ះពាល់ដោយស៊ីរ៉ូក្អកដែលផ្សំបញ្ចូលជាមួយសារធាតុគីមីនេះផងដែរ ខណៈមានការចែកចាយស៊ីរ៉ូក្អកនៅក្នុងប្រទេស ។

ទោះជាយ៉ាងណា បណ្តាក្រុមហ៊ុនដែលពាក់ព័ន្ធនឹងស៊ីរ៉ូក្អកនេះ បានបដិសេធមិនធ្វើអត្ថាធិប្បាយពីមូលហេតុដែលបណ្តាលឱ្យក្មេងស្លាប់ទេ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnBWwssg8Snt2Jze79rtzutIJq5w88wE7ubH9EIbTCJdlERk8CVjKDGkTWXii9O4jCFHp2poJHO0ud-rN4igI0yNbtgGr4oBXJeZeAn2gaVByfdqxliwjqWQ7CifSXWUJXJz240TZp5mgtefpIv7-BMnkY1fIveXa9wYV2MUIyA_-3AqI91E0Q7-b5/s1280/photo_2023-01-25_09-35-03%20(2).jpg

ប្រភព ៖ Mono News